Home ពត៌មាន កម្រង​រូបភាព៖ ពលរដ្ឋ​អាមេរិកាំង​ប្រតិកម្ម​លើ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៦

កម្រង​រូបភាព៖ ពលរដ្ឋ​អាមេរិកាំង​ប្រតិកម្ម​លើ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៦

0
SHARE
Bag,14

លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានក្លាយជាប្រធានាធិបតីអាមេរិក។ ហើយពលរដ្ឋអាមេរិកាំងជាច្រើនប្រតិកម្មលើលទ្ធផលបោះឆ្នោតឆ្នាំ២០១៦៕

3a072636-f672-4a23-9cc2-66248f96e68f_w987_s_s

Loading...

1. អ្នកគាំទ្រលោក ដូណាល់ ត្រាំ ស្រែកហោរនៅពេលដែលពួកគេតាមដានលទ្ធផលបោះឆ្នោតនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងញូវយ៉ក។

eace5a8e-31d9-4347-a5f4-385d8760392a_w987_s_s

2. លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រលោក នៅទីក្រុង Manhattan នៃក្រុងញូវយ៉ក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

7cdffca1-7858-4b14-ba18-6456def4ca26_w987_s_s

3. នាង Diana Caldon (ស្តាំ) ឱបនាង Stephanie Smith ខណៈដែលពួកគេអបអរសាទរគ្នានៅទីស្នាក់ការគណបក្សសាធារណរដ្ឋនៅរដ្ឋ Nevada នៅពេលដែលលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី នៅទីក្រុង Las Vegas កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

275ad8ef-1348-4aeb-9f6e-49165eaccf18_w987_s_s

4. លោក Larry Coffey ឈរតាមដានលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលលោកបានពាក់អាវដែលមានស្លាកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ នៅទីក្រុង Las Vegas កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

06c5cbaf-dcde-4496-a957-e545650f2980_w987_s_s

5.  លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដែលឈ្នះឆ្នោត ឈរក្បែរកូនប្រុសរបស់លោកឈ្មោះ Barron (កណ្តាល) និងភរិយារបស់លោកគឺលោកស្រី Melania នៅទីក្រុង Manhattan នៃក្រុងញូវយ៉ក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ced681a7-b371-472d-a588-90fffdf1f9be_w987_s_s

6. អ្នកតាមដានលទ្ធផលនៃការបោះឆ្នោត នៅកន្លែងជួបជុំគ្នារបស់អ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន នៅមជ្ឈមណ្ឌល Jacob javits នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

7b31d7ee-739f-46ff-864d-a59b477565a7_w1024_s_q10_s

7. អ្នកគាំទ្រលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ប្រតិកម្មនៅពេលដែលពួកគេតាមដានលទ្ធផលបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រលោក ត្រាំ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

3ebaa032-435d-4ab8-bd96-b00ffb5f768c_w1024_s_q10_s

8. អ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន ម្នាក់កំពុងតាមដានលទ្ធផលនៃការបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រលោកស្រី គ្លីនតុន នៅទីក្រុង Manhattan នៃក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

61a7b3df-d420-4c06-a560-791b6a7d7cec_w1024_s_q10_s

9. អ្នកគាំទ្រតាមដានលទ្ធផលបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន នៅមជ្ឈមណ្ឌល Jacob Javits នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

83f8dc7e-c710-470d-9228-e03c98e89ab5_w1024_s_q10_s

10. អ្នកគាំទ្រតាមដានលទ្ធផលបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន នៅមជ្ឈមណ្ឌល Jacob Javits នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

0e600845-0ac7-44c1-97f0-08b345bc3cd5_w1024_s_q10_s

11. អ្នកគាំទ្រលោក ដូណាល់ ត្រាំ ម្នាក់តាមដានលទ្ធផលនៃការបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រលោក ត្រាំ នៅទីក្រុង Manhattan នៃក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

d2976a69-aa7a-46d2-b17d-a7815a472412_w1024_s_q10_s

12. អ្នកគាំទ្រលោក ដូណាល់ ត្រាំ ម្នាក់តាមដានលទ្ធផលនៃការបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រលោក ត្រាំ នៅទីក្រុង Manhattan នៃក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

835399fa-3584-4c3d-bb4c-2c0d9f40c24e_w1024_s_q10_s

13. លោក Marco Rubio សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida ញញឹមដាក់ក្រុមគ្រួសាររបស់លោក បន្ទាប់ពីលោកបានឈ្នះឆ្នោតជាប់អាណត្តិទី២ ដោយឈ្នះដៃគូប្រកួតរបស់លោកគឺលោក Patrick Murphy នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

fd0ae2e3-4a52-4878-9761-c5b5eabd3d85_w1024_s_q10_s

14. លោក Matt Sanborn អ្នករស់នៅរដ្ឋ New Hampshire ដែលជានិស្សិតមហាវិទ្យាល័យ Boston និងជាអ្នកស្ម័គ្រចិត្តធ្វើយុទ្ធនាការឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន និងឲ្យបេក្ខជនព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យសម្រាប់រដ្ឋ New Hampshire លោកស្រី Maggie Hassan លើកដៃគងក្បាល នៅពេលដែលលោកតាមដានលទ្ធផលបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ នៅទីក្រុង Manchester រដ្ឋ New Hampshire កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

2ce2f8e5-8874-42d6-8053-5db2d6719c00_w1024_s_q10_s

15. លោក Khaled Nasr មកពីទីក្រុង Boston អង្គុយខ្ទប់មុខដោយរុំខ្លួននឹងទង់ជាតិអាមេរិក នៅពេលដែលលោកតាមដានលទ្ធផលបោះឆ្នោតនៅតាមកញ្ចក់ទូរទស្សន៍ ដែលចាក់ផ្សាយនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនៅសង្កាត់ Dallas កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

a47ccc12-3f62-4a51-abba-d7a9b9b76786_w1024_s_q10_s

16. អ្នកស្រី Hany Alexander ទ្រហោរយំនៅពេលដែលអ្នកស្រីកំពុងតាមដានលទ្ធផលបោះឆ្នោតនៅតំបន់ Times Square នៃទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រភព៖ voa

Loading...

LEAVE A REPLY