Home ពត៌មាន ឃាតករដែលសម្លា​ប់​​​នារីវ័​យ​ក្មេងច​ងរុំជា​មួយ​ភួ​យ​ចោល​នៅគំ​នរ​សំរា​ម ឆ្លើយ​​សារ​ភា​ព​ថា​….

ឃាតករដែលសម្លា​ប់​​​នារីវ័​យ​ក្មេងច​ងរុំជា​មួយ​ភួ​យ​ចោល​នៅគំ​នរ​សំរា​ម ឆ្លើយ​​សារ​ភា​ព​ថា​….

0
SHARE
New-Arrival,11

ទីបំផុតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវតាមដានជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ស្រុកកោះធំខេត្តកណ្តាល ទើបចាប់ឃាតករបាន ដោយមានការសហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល។

15069047_659109637597202_6815939285087744243_o-1024x682

Loading...

តាមចម្លើយសារភាពរបស់ឃាតករឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥-១១-២០១៦ ឃាតករបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកឃាតករបានតេរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារតែមិនមានលុយលោះយកវិញ។ នៅវេលាម៉ោងប្រហែល៤និង០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតករនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតករបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតករទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតករក៏បានយកខ្សែរភ្លើងរឹតករជនរងគ្រោះសម្លាប់និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត៦ល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាក់នៅផ្ទះជីដូនឋិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧-១១-២០១៦ឃាតករនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តងដោយសហការណ៍ជាមួយអាវុធហត្ថខេត្តកណ្តាល។

15078614_659109710930528_7877129418558485660_n

ឃាតករបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ៕ ប្រភព៖ chnchannel

15107259_659109724263860_2671557304456450184_n

 

b5a9c068efec717eaf75ad4ae1ff5846dbc829f8

Loading...

LEAVE A REPLY