Home ជំនឿផ្សេងៗ ហេតុអ្វី ​ចាស់ៗ​ហាម​មិនឲ្យ​កាត់​ក្រចក​នៅ​ពេល​យប់?

ហេតុអ្វី ​ចាស់ៗ​ហាម​មិនឲ្យ​កាត់​ក្រចក​នៅ​ពេល​យប់?

0
SHARE
New-Arrival,11

នៅតាមបណ្ដាខេត្តនីមួយៗ តែងតែមានរឿងចម្លែកៗ ឬតំណមផ្សេងៗគ្នាដោយហេតុថាមានជំនឿបែបនេះ ឬបែបនោះ។ តើអ្នកធ្លាប់បានគិតថារឿងទាំងអស់នោះពិតដែរឬទេ? ដូចជាពេលនេះអញ្ចឹង មង្គលការ សូមលើកយកនូវជំនឿមួយប្រភេទ ដែលនិយាយអំពីការកាត់ក្រចកនៅពេលយប់។

តាំងពីកុមារភាពមកខ្ញុំតែងតែឮម្ដាយរបស់ខ្ញុំហាមថា «កុំកាត់ក្រចកនៅពេលយប់!» ។ ខ្ញុំមិនដឹងហេតុផលថាយ៉ាងណានោះឡើយ ហើយក៏ពុំបានគិតអ្វីច្រើនដែរដោយគ្រាន់តែដឹងថាខ្ញុំធ្វើតាម អ្វីដែលគាត់ប្រាប់ប៉ុណ្ណោះ។ លុះក្រោយមកខ្ញុំភ្លេចខ្លួនក៏ធ្វើរឿងនេះម្ដងទៀត ហើយគាត់ក៏បានស្ដីបន្ទោសដល់ខ្ញុំជាថ្មីម្ដងទៀតដែរ។ ពេលនោះខ្ញុំក៏ចាប់ផ្ដើមចង់ចេះចង់ដឹងនូវហេតុផលដែលថាមិនឱ្យ កាត់ក្រចកនៅពេលយប់នេះតែម្ដង។

Loading...

ម្ដាយខ្ញុំដំណាលថា៖

កាលគ្រាខាងដើមយូរលង់ណាស់មកហើយ មានគ្រួសារមួយប្រកបរបរបរបាញ់សត្វដើម្បីចិញ្ចឹមគ្រួសារ។ ជាធម្មតាខាងបុរសជាប្ដីតែងតែចេញពីផ្ទះជាមួយនឹងអ្នកជិតខាង បួន ទៅ ប្រាំនាក់ សំដៅទៅព្រៃដែលឆ្ងាយពីផ្ទះបន្តិចដែរ និងរយៈពេល ៣ ឬ បួនថ្ងៃទើបប្ដីរបស់គាត់ត្រឡប់មកវិញ។ ថ្ងៃមួយមុនបុរសជាប្ដីចេញទៅបានផ្ដែរផ្ដាំប្រពន្ធថា «នាង! ចូរកុំកាត់ក្រចកនៅពេលយប់ឲ្យសោះ» ហើយក៏ធ្វើដំណើរចេញទៅដូចសព្វដង។
នៅយប់ដែលបុរសជាប្ដីចេញទៅនោះ ស្រាប់តែនារីជាប្រពន្ធកំពុងយោលអង្រឹងលួងកូនឱ្យគេងនៅពេលយប់ក៏ ស្រាប់តែបុកម្រាមដៃជាមួយនឹងអង្រឹងឫស្សីរបស់កូន ហើយរហែកក្រចកបន្តិច។ នារីជាប្រពន្ធនៅមិនសុខមិនសាប់នឹងក្រចករហែក ដែលបណ្ដាលឱ្យទាក់នេះទាក់នោះ ដូចជាទាក់នឹងមុង ឬទាក់នឹងភួយនោះ ក៏ដើរសំដៅទៅយកកន្ត្រៃច្រឹបកាត់នូវក្រចកដែលរហែកនោះទាំងយប់ ដោយពុំចាប់អារម្មណ៍នូវបណ្ដាំរបស់ប្ដីឡើយ។

landscape_nrm_1432046555-nail-problem-solutions

លុះដល់ព្រឹកឡើងក៏ស្រាប់តែអ្នកជិតខាងបានសែងសាកសព្វបុរសជាប្ដី មកដល់នៅនឹងមុខផ្ទះ។ នារីជាប្រពន្ធរន្ធត់ជាខ្លាំង ព្រមទាំងយំសោកបោកខ្លួនស្ដាយស្រណោះរូបប្ដី ហើយក៏បានសួរនូវដំណើរដើមទងនៃការស្លាប់របស់ប្ដីខ្លួន។ អ្នកបានបន្តថាកាលពីរំលងអាអធ្រាត្រពួកគាត់ទាំងអស់គ្នាបានឈប់ សម្រាកនៅលើដើមឈើខ្ពស់ៗ ក៏ស្រាប់តែឮសំឡេងអ្នកស្រែកហៅចំឈ្មោះបុរសជាប្ដី ដោយប្រាប់ថាកូនឈឺត្រូវប្រញាប់ទៅយកទៅព្យាបាល។ ហើយបុរសជាប្ដីក៏ចុះមក តែបែរជាមិនឃើញអ្នកណាទៅវិញ ឃើញតែខ្លា។ បុរសជាប្ដីក៏ស្រែកឲ្យអ្នកខាងលើជួយ តែនៅពេលអ្នកទាំងអស់គ្នាពេលចុះទៅដល់គាត់ក៏ត្រូវខ្លាខាំស្លាប់ បាត់ទៅហើយ។

រឿងនេះក៏ត្រូវបាននិយាយតៗគ្នាមកអំពីហេតុអកុសល ដែលកើតឡើងអំពីការកាត់ក្រចកនៅពេលយប់នេះរហូតដល់បច្ចុប្បន្នតែ ម្ដង។

Loading...

LEAVE A REPLY