Home ពត៌មាន ប្រញាប់​ទៅ​មើល​មិត្ត​ភ​ក្កិ​រថយន្ត​បុក​ស្លាប់​ពេក ស្រាប់តែ​…

ប្រញាប់​ទៅ​មើល​មិត្ត​ភ​ក្កិ​រថយន្ត​បុក​ស្លាប់​ពេក ស្រាប់តែ​…

0
SHARE
Bag,14

រាជធានីភ្នំពេញ ៖ បន្ទាប់ពីដឹងថាមិត្តភក្តិត្រូវរថយន្តបុកស្លាប់ បុរស២នាក់បានជិះម៉ូតូគ្រឿងទៅមើលមិត្តភក្កិ ខណៈជិតដល់កន្លែងកើតហេតុហើយ ស្រាប់តែត្រូវរថយន្តដឹកកុងតឺន័រ ក្រុមហ៊ុន ហុង ឡេងហ៊ួរកៀរហើយកិនស្លាប់ម្នាក់ និងបាក់ជើងស្តាំម្នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខការ៉ាស់សាំង សម ប្រាថ្នា ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ មិន ចិន្តា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកជនរងគ្រោះដែលរបួសធ្ងន់បាក់ជើងខាងស្តាំឈ្មោះ យ៉ុង វីរះ អាយុ២៧ឆ្នាំ ។

Loading...

ddb73687-c9dd-4c72-be67-dfe709f6cd58

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសរងគ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-9988 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនស្របគ្នាជាមួយរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-0246 ជារថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុន ហុង ឡេងហ៊ួរ ខណៈមកដល់ចំណុចកើតហេតុជាផ្លូវច្រកចូលផែស្ងួតរបស់រថយន្តបង្ក ស្រាប់តែរថយន្តដឹកកុងតឺន័របត់ស្តាំដោយមិនមើលថាមានម៉ូតូនៅក្បែរបណ្តាលឲ្យកៀរនិងកិនម៉ូតូរងគ្រោះធ្វើឲ្យឲ្យស្លាប់ម្នាក់ រីឯបុរសម្នាក់ទៀតរងរបួសបាក់ជើងខាងស្តាំ ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅព្យាបាល ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវរថយន្តកិនជាប់នៅក្រោមរថយន្តអូសបែកផ្កាភ្លើងជាង១គីឡូម៉ែត្រចូលដល់ក្នុងផែក្រុមហ៊ុនតែម្តង ។

788ebf6b-d0c8-4bf7-ac24-723249c22e76

បើតាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើគឺជិះម៉ូតូប្រញាប់ប្រញាល់ទៅមើលមិត្តភក្តិដែលគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្ត TUNDRA បុកស្លាប់មុនករណីនេះកន្លះម៉ោងប៉ុណ្ណោះ ខណៈពេលជិះម៉ូតូមកជិតដល់ហើយនៅសល់តែចម្ងាយជាង២០០ម៉ែត្រប៉ុណ្ណោះដល់កន្លែងដែលមិត្តភក្កិត្រូវរថយន្តកិនស្លាប់ហើយ បែរជាត្រូវរថយន្តកិនខ្លួនឯងស្លាប់ដែរ ។

11e9a97c-045e-4b13-8c39-78c719f3da24

ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត ។ រីឯរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែងស្ទួចនាំយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយជូនជនរងគ្រោះនៅពេលក្រោយ ៕ ប្រភព៖ kohsontepheap

44159f96-3901-49c4-be58-ab1f4b22b66e

cdb1f175-ea10-409a-a108-8aebb2fcc0a7

Loading...

LEAVE A REPLY