Home ពត៌មាន វះកាត់​កែ​សុដន់​ពីតូច​ ទៅ​ធំ​ ធំ​មែន​ !! គឺ​កើតរឿង​ធំ​ ចាក់ថ្នាំ​សណ្ដំ​សន្លប់ធំ​ ស្លាប់​បាត់​

វះកាត់​កែ​សុដន់​ពីតូច​ ទៅ​ធំ​ ធំ​មែន​ !! គឺ​កើតរឿង​ធំ​ ចាក់ថ្នាំ​សណ្ដំ​សន្លប់ធំ​ ស្លាប់​បាត់​

0
SHARE
New-Arrival,11

ភ្នំពេញ៖  មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២០វិច្ឆិកា២០១៦ ដោយសារតែមានស្ត្រីម្នាក់ អាយុ៣៦ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យកែសម្ផស្សព្រោះតែរឿងវះកាត់កែសុដន់។ រឿងហេតុទាំងនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុក បង្ហោះតតគ្នាថា មកពីលោកគ្រូពេទ្យខ្វះបច្ចេកទេស ទើបបណ្ដាលឲ្យស្លាប់បន្សល់ប្តីនិងកូន។

ប្រភពបានឲ្យដឹងថា គ្លីនិកនោះមានឈ្មោះ «De Beauté Clinic» នៅជិតរង្វង់កាំកូស៊ីធី នេះបើតាមការរៀបរាប់របស់ប្តីស្ត្រីរងគ្រោះ។ ប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូន៤នាក់ និងមានស្រុកកំណើតនៅខេត្តក្រចេះ។

Loading...

fb_img_1479687870762

ប្រភពពីប្តីរបស់ស្ត្រីរងគ្រោះបានបន្តថា មុនហេតុការណ៍ដែលបណ្តាលឲ្យប្រពន្ធរបស់លោកស្លាប់បែបនេះ គឺប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ «ដឹបូតេ» នៅជិតរង្វង់មូលកាំកូបានផ្សាយពីវិធីកែសមម្ផស្សគឺពង្រីកដើមទ្រូង«សុដន់»ឃើញដូចនេះ ប្រពន្ធរបស់គាត់បានពិភាក្សាគ្នា សុំគាត់ ដើម្បីទៅកែសម្ផស្សនៅគ្លីនិកខាងលើនេះ ដដែលៗពេក គាត់ក៏យល់ព្រមឲ្យប្រេពន្ធរបស់គាត់ ទៅកែពង្រីកដើមទ្រូងដោយស្ត្រីរងគ្រោះបាន Call ទៅដោយកែពង្រីក (ក្នុងតំលៃ៣០០០ដុល្លារ) បន្ទាប់ពីនិយាយត្រូវគ្នាហើយប្តីបានដឹកប្រពន្ធដែលជាស្ត្រីរងគ្រោះពីក្រចេះ មកភ្នំពេញដើម្បីកែ។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី១៧វិច្ឆិកា២០១៦ ដែលជាថ្ងៃណាត់ គ្លីនិកខាងលើបានធ្វើការវះកាត់សុដន់ក្រោយពីវះបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា គឺខាងស្ត្រីរងគ្រោះ ខាងលើមានអាការធ្ងន់ធ្ងរបំផុតក៏ខាងគ្លីនិកខាងលើដោះដៃ មិនព្រមទទួលខុសត្រូវលើការវះកាត់កែច្នៃពង្រីកសុដន់ របស់ស្ត្រីរងគ្រោះនោះទេ គឺបានប្រាប់់គ្រួសាររបស់ ជនរងគ្រោះឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លុះដឹកស្រ្តីរងគ្រោះមកដល់គ្លីនិកនេះ, ខាងគ្លីនិកបានពិនិត្យមើលអ្នកជំងឺ បន្ទាប់ពីនិត្យរួចហើយគ្រូពេទ្យបានប្រាប់់ទៅក្រុមគ្រួសារស្ត្រីរងគ្រោះថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិកដឹបូតេចាក់ថ្នាំសណ្តំប៉ះពាល់ថ្លើមនិងសួត
អស់ហើយ៕ ប្រភព៖ vd7

fn-2016-11-21-00-45-17-1

Loading...

LEAVE A REPLY