Home ចំណេះដឹង ក្បួន​ទស្សន៍ទាយជោគវាសនា តាមថ្ងៃខែឆ្នាំកំណើត

ក្បួន​ទស្សន៍ទាយជោគវាសនា តាមថ្ងៃខែឆ្នាំកំណើត

0
SHARE
New-Arrival,11

ដើម្បីទស្សន៍ទាយជោគវាសនាតាមឆ្នាំកំណើតនោះ គឺត្រូវគណនាលេខថ្ងៃ ខែ ឆ្នាំកំណើតដោយបូកពន្លាតរហូតនៅសល់តែខ្ទង់រាយ រួចតាមដានមើលលទ្ធផល។

* ឧទាហរណ៍ ៖ ១១+១២+១៩៩២ = ២០១៥ , ២ + ០ + ១ + ៥ = ៨ ដូច្នេះលេខរបស់អ្នកគឺ ៨ ។

Loading...

500

១-អ្នកមានសុខភាពល្អណាស់នៅខែនេះ ក្បាលរបស់អ្នកផ្ទុកពេញទៅដោយគោលបំណង និងដំណោះស្រាយថ្មីៗ សម្រាប់ធ្វើកិច្ចការ។ ឆ្នាំ២០១៧ នឹងមានទ្រព្យហូរចូលច្រើនជាងឆ្នាំ ២០១៦ ដែលជួនកាលហាក់ដូចជាឯកោណាស់។ ក្នុងការរង់ចាំភ័ព្វសំណាងថ្មី អ្នកត្រូវធ្វើចិត្ដអោយសប្បាយដោយទទួលការណាត់ជួបមិត្ដភក្ដិអោយបានច្រើន។

២-លេខនេះជាលេខសម្រាប់អ្នកមានស្នេហា មានគម្រោងរួមគ្នាឬមានការណាត់ជួបយ៉ាងសំខាន់។ អ្នកត្រូវចេញដើរកម្សាន្ដ មានកាណាត់ជួបដោយឥតព្រាងទុក ពីព្រោះវាជាកូនសោបើកទ្វារបេះដូងរបស់អ្នក។

៣-អ្នកត្រូវតែជម្រុះចោលអោយអស់នូវទុក្ខកង្វល់ ដែលអ្នកត្រូវប្រឈមមុខកាលពីប៉ុន្មានសប្ដាហ៍មុនបន្ទាប់ពីមានរឿងរកាំរកូសរវាងប្ដី-ប្រពន្ធមក។ នៅឆ្នាំ២០១៧ នឹងនាំមកនូវសេចក្ដីរីករាយលើគ្រប់វិស័យ (ស្នេហា និងការងារ)។

៤-អ្នកមិនត្រូវមានគំនិតរវើរវាយខ្លាំងពេកទេនៅខែនេះ ពីព្រោះភាពយឺតយ៉ាវ ឬការផ្លាស់ប្ដូរកម្មវិធីឥតព្រាងទុក អាចធ្វើអោយយឺតគម្រោងការរបស់អ្នក និងបរិយាកាសប្រែជាតានតឹង។ អ្នកក៏ត្រូវយោគយល់ដល់ដៃគូរបស់អ្នកផងដែរ ប្រសិនបើអ្នកចង់បញ្ចៀសភាពខ្វែងគំនិតរវាងប្ដី-ប្រពន្ធរបស់អ្នក។

៥-ទំនាក់ទំនងស្នេហារបស់អ្នកប្រព្រឹត្ដទៅយ៉ាងល្អូកល្អិនប្រៀបដូចបានស្នេហាថ្មោងថ្មី។ អ្នកមិនត្រឹមតែទទួលជោគជ័យខាងស្នេហាប៉ុណ្ណោះទេ មុខរបររកសុីក៏កាក់កបខុសពីធម្មតាដែរ។

៦-រឿងរ៉ាវក្នុងឆ្នាំចាស់ត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីបង្កើនសម្ពន្ធភាពនាពេលបច្ចុប្បន្ន។ អ្នកអាចនឹកឃើញគម្រោងការថ្មីៗ ហើយប្លែកៗដែលធ្វើអោយជីវិតស្នេហារបស់អ្នករឹតតែប្រសើរ។

៧-ត្រូវក្លាហានឡើងនៅខែចុងឆ្នាំនេះ ព្រោះអ្នកត្រូវហ៊ុមព័ទ្ធដោយដំណាក់កាលពិបាក ព្រោះអ្នកប្រកបកិច្ចការអ្វីក៏មិនរីកចម្រើនទៅមុខដោយរលូននោះទេ។ គួរឆ្លៀតឱកាសយកចិត្ដទុកដាក់ចំពោះរឿងស្នេហា ហើយប្រាប់គេអោយដឹងច្បាស់ពីអ្វីដែលអ្នកទុកក្នុងចិត្ដ។

៨-ខែនេះអាចផ្ដល់ផលចំណេញជាប្រាក់កាសដល់អ្នក។ ហេតុនេះអ្នកមិនត្រូវរុញរាក្នុងការធ្វើកិច្ចការចាំបាច់របស់អ្នក ក្នុងការចរចាលើកិច្ចសន្យាថ្មីក្នុងការប្រកបមុុខជំនួញ។ល។ ចំពោះរឿងស្នេហាអ្នកត្រូវចេះយោគយល់គ្នាទៅវិញទៅមកផង។

៩-វាជាខែល្អសម្រាប់អ្នកដែលចង់ផ្លាស់ទីលំនៅ។ សម្រាប់អ្នកដែលកំពុងសម្លឹងរកមើលមិត្ដ១០០ឆ្នាំនោះ គឺអាចសម្រេចបានតាមសុបិនរបស់អ្នកហើយជីវិតរបស់អ្នកពោរពេញដោយសុភមង្គលក្រៃលែង៕ ប្រភព៖ rosemag

ចុចអាន៖ ឆ្នាំចិនទាំង ១២ អាចបកស្រាយអំពីអ្នក បានត្រូវគួរឲ្យភ្ញាក់ផ្អើល!

ចុចអាន៖ អ្នកនឹងភ្ញាក់ផ្អើលក្រោយអានហើយ បើអ្នកមានខ្សែបន្ទាត់បេះដូងលើបាតដៃដូចក្នុងរូបនេះ!

Loading...

LEAVE A REPLY