ទឹម រដ្ឋា ប្រកាសថតសំដែងរឿងឲ្យពេញទំហឹងនាឆ្នាំ ២០១៧

Bag,14

ឈានជិតដល់ឆ្នាំ ២០១៧ ភ្លាម ទឹម រដ្ឋា ក៏បានចេញមុខប្រកាសថានាងនឹងហក់ចូលប្រឡូកក្នុង វិស័យសិល្បៈថតសំដែងឲ្យបានច្រើននិងពេញទំហឹងតាមដែលអាចធ្វើបានដោយមិនដំឡើងតម្លៃខ្លួន ខ្ពស់ឡើយ ។ គេសង្កេតឃើញថារយៈពេលបីឆ្នាំមកហើយ ដែល ទឹម រដ្ឋា មិនសូវទទួលថតភាពយន្ត ព្រោះមានការងារផ្ទាល់ខ្លួន បូករួមជាមួយការនឿយណាយអាជីពសម្តែងផងនោះ ទើបធ្វើឲ្យនាងមិនសូវបានបង្ហាញមុខ ។ប៉ុន្តែសម្រាប់ឆ្នាំ ២០១៧ ដែលជិតចូលមកដល់ ទឹម រដ្ឋា បានប្រកាសថានាងនឹងទទួលថតភាពយន្តគ្រប់រឿងមិនថាភាពយន្តដុំ ឬ រឿងភាគនោះទេហើយក៏មិនដំឡើងតម្លៃខ្លួនខ្ពស់ពេកដែរ ។

15109623_430521460405293_254327013543736530_n

Loading...

ទឹម រដ្ឋា បានប្រាប់ពីមូលហេតុ ដែលកន្លងទៅ នាងចេះតែបដិសេធមិនសម្តែងភាពយន្តគឺ មិនត្រឹមធ្វើឲ្យនាងបាត់មុខពីកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ សូម្បីតែផលិតករមួយចំនួនក៏មិនហ៊ានទាក់ទងហៅនាងដែរ ព្រោះនាងបានបដិសេធមិនសម្តែងច្រើនលើកពេក ប៉ុន្តែចាប់ពីពេលនេះទៅ នាងសូមប្រកាសទទួលយកការងារសម្តែងភាពយន្តមិនថារឿងដុំ ឬរឿងភាគទេ នាងនឹងទទួលថតទាំងអស់ឲ្យតែមានពេល ព្រោះក្នុងឆ្នាំថ្មីនេះនាងមានចំណង់ចិត្តចង់បង្កើតស្នាដៃសិល្បៈឡើងវិញ បន្ទាប់ពីបង្ហាញវត្តមានបានតិចតួចក្នុងរយៈពេលបីទៅបួនឆ្នាំកន្លងមក ។

15203222_430521513738621_7654603252952051916_n

ការទទួលយកការងារសម្តែងភាពយន្តក្នុងឆ្នាំថ្មីនេះបើតាមទឹម រដ្ឋាបានឲ្យដឹងថា៖ចំពោះរឿង តម្លៃសំដែង គឺ អាចចចារគ្នាបាន ព្រោះរឿងនីមួយៗត្រូវសម្តែងច្រើនឬតិច ជិតឬឆ្ងាយ នាងគិតទៅតាមហ្នឹង ហើយនាងក៏មិនគិតថា ថតមួយរឿងៗទាល់តែបានតម្លៃខ្ពស់ទើបយល់ព្រមថតសំដែងឲ្យ នោះទេ ព្រោះទីផ្សារក្នុងស្រុកយើងក៏មិនទាន់ទូលាយខ្លាំងដែរ ។ គេបានចាប់អារម្មណ៍លើតារាសម្តែងស្រីមានរូបសម្រស់ស្រស់សោភាពេញនិយមក្នុងវិស័យភាពយន្ត និង ចម្រៀង ទឹម រដ្ឋា ថានាងនៅតែមានសម្រស់ស្អាតសោភាគួរអោយចាប់អារម្មណ៍ពេលដែល នាងចូលរួមក្នុងកម្មវិធីផ្សេងៗម្តងៗ ។

15178996_430521463738626_8250766330790424054_n

ទឹម រដ្ឋា អាចច្រៀងចម្រៀងយ៉ាងពីរោះ អាចសម្តែងរឿង សម្តែង MV ជាពិធីការិនី ជាពិសេសទៅ ទៀតនោះ ក៏ជាតារាម៉ូដែលយ៉ាងស្រស់បំព្រង ទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្ត លេង ហ្វេសប៊ុក និងអ្នកគាំទ្រជាច្រើន ។ នាងជាតារាមួយដួងក្នុងចំណោមតារាជាច្រើនដែលចូលចិត្តការតុបតែងខ្លួន បែប ស៊ីវិល័យ បែប Cute Cute និងចូលចិត្តភាពសិច ស៊ីមិនខ្លាចភ្នែកអ្នកណាឡើយហេតុនេះ ហើយបានធ្វើ អោយនាងនៅតែជាចំណាប់អារម្មណ៍ខ្ពស់របស់ ប្រិយមិត្ត និងអ្នកលេង ហ្វេសប៊ុក ៕ ប្រភព៖ pmhotnews

15109438_430521467071959_7602638845583937365_n

15232270_430521527071953_3848238790470259288_n

15178248_430521530405286_5004574372126013526_n

15181214_430521587071947_3845618942659897366_n

Leave a comment

Your email address will not be published.