បញ្ហាបច្ចេកទេសធ្វើឲ្យតួជំនួសតួអង្គ James Bond បាត់បង់ជីវិត

Bag,14

តួជំនួសជនជាតិអង់គ្លេសដែលគេស្គាល់ឈ្មោះថា Steve Truglia ដែលធ្លាប់បានចូលរួមសម្តែង ជំនួសតួអង្គ James Bond បានបាត់បង់ជីវិតភ្លាមៗ ក្រោយពីធ្លាក់ពីកម្ពស់ ៩១ ម៉ែត្រ ស្របពេលដែលបញ្ហាបច្ចេកទេសពេលសម្តែងជំនួស ។

15179077_431334570323982_893378088931968038_n

Loading...

លោក Steve អាយុ ៥៤ ឆ្នាំ ក៏មានការងាររយៈពេល ២០ ឆ្នាំជាកងកម្លាំងអាកាសពិសេស ហើយក៏ធ្លាប់ឈ្នះពានរង្វាន់តួជំនួសល្អដាច់គេផងដែរ ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅទីក្រុង Chongqing ប្រទេសចិន ពេលដែលលោកសម្រូតខ្សែចុះក្រោមពីឧទ្ធម្ភាគចក្រជាមួយតួជំនួសមួយរូបផ្សេងទៀត ។

15181598_431334573657315_1497012511867688448_n

គេមិនបានដឹងពីមូលហេតុដែលធ្វើឲ្យលោកធ្លាក់ឲ្យប្រាកដនោះទេ ដោយគ្រាន់តែសន្មតថា វាគឺជាបញ្ហាបច្ចេកទេសដោយអចេតនា យ៉ាងណាក្តី អ្វីដែលកើតជាចម្ងល់គឺត្រង់ថា លោក Steve គឺជាតួជំនួសដ៏ជំនាញម្នាក់ ហើយរូបគេក៏ធ្លាប់សម្រូតខ្សែពីឧទ្ធម្ភាគចក្ររាប់មិនអស់រួចមកហើយ ដូចមិនគួរណាមានឧបទេវហេតុបែបនេះកើតឡើងនោះទេ ។

15171174_431334583657314_8546517432779707141_n

គួរបញ្ជាក់ដែរថា លោក Steve ជាតួជំនួសល្បីគួរសមម្នាក់ដែលធ្លាប់ថតក្នុងរឿង «Tommorrow Never Dies» រឿង «World Is Not Enough» និង ជាអ្នកកាន់កំណត់ត្រាពិភពលោកក្នុងការសម្រូតចុះពីឧទ្ធម្ភាគចក្រក្នុងកម្ពស់ ១០០០ ម៉ែត្រលឿនជាងគេផងដែរ ៕ ប្រភព៖ pmhotnews

15267830_431334640323975_2358128562729251687_n

Leave a comment

Your email address will not be published.