អម្ពរ ទេវី លេចមុខក្នុងបទ«ឧត្តមស្វាមី» របស់ មាស សុខសោភា (មានចម្រៀង)

new-arrival-on-ts

កន្លងទៅក្នុងពេលដែលអ្នកនាង អម្ពរ ទេវី មកថតខ្សែភាពយន្តឲ្យផលិតកម្មថោន ក៏បានឆ្លៀតពេលចូលរួមសម្តែងក្នុងបទចម្រៀង MV ថ្មីមួយរបស់តារាចម្រៀង មាស សុខ សោភា គឺបទ «ឧត្តមស្វាមី» ផងដែរ ដែលការផលិតបទនេះអ្នកនាងបានសម្តែងរួមជាមួយដៃគូសម្តែង ជើង ចាស់ គឺលោក ទេព រិន្ទដារ៉ូ ដែលសម្តែងជាតួស្វាមី ។

15178145_431345146989591_42449687344806

Loading...

ពេលនេះបទ «ឧត្តមស្វាមី» ដែលបកស្រាយដោយ នាង មាស សុខសោភា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកស្តាប់ជាច្រើន ដោយនៅក្នុងនោះមានការចូលរួមសម្តែងពីតារាជើងចាស់ គឺអ្នកនាង អម្ពរ ទេវី ដែលបទចម្រៀងមួយនេះបាននិយាយពីជីវិតស្ត្រីជាភរិយាទទួលបានសុភមង្គលដោយសារភាពស្មោះត្រង់ពីស្វាមី ធ្វើឱ្យនារីជាភរិយារំភើបចិត្តជាមួយក្រុមគ្រួសារ ដើម្បីកសាងវាសនាអនាគតទៅថ្ងៃមុខ ហើយមានន័យប្រឆាំងទៅនឹងអំពើហិង្សានៅក្នុងគ្រួសារផង ។

15241831_431345273656245_62868369514656

កញ្ញា ច័ន្ទ មល្លិកា ជាអ្នកនិពន្ធទំនុកចម្រៀងបទ «ឧត្តមស្វាមី» នេះ បានឱ្យដឹងថា ជាការពិតទៅ បទ «ឧត្តមស្វាមី» គឺជាបទមួយឆ្លុះបញ្ចាំងពីសង្គមគ្រួសារបច្ចុប្បន្ន ហើយប្លែកពីបទចម្រៀងភាគច្រើនដែលកន្លងមកការនិពន្ធមានតែបទបែកបាក់ ។ តែការនិពន្ធបទនេះឡើង គឺចង់សំដៅទៅលើសុភមង្គលនៅក្នុងក្រុមគ្រួសារ ដែលជាសុភមង្គលមួយដ៏មានតំលៃបំផុត សម្រាប់មនុស្សជាតិ ក៏ដូចជាបុគ្គលនីមួយៗ ដែលបានបង្កើតគ្រួសារ បង្កើតមនោសញ្ចេតនានៃក្តីស្រឡាញ់ ដោយសុភមង្គលនេះគឺផ្តើមឡើងពីយើងទាំងអស់គ្នាលើសពីនេះទៅទៀត គឺត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។

15171127_431345020322937_22143629363310

បទនេះផងដែរ គឺសម្រង់ចេញពីគ្រួសារមួយដែលក្នុងនាមជាអ្នកនិពន្ធផ្ទាល់ជួបទិដ្ឋភាព ក្រុមគ្រួសារមួយនេះ គឺល្អ សូម្បីតែពាក្យពេចន៍ បង្រៀនកូនក្នុងការនិយាយស្តី ពីរោះពិសារ ហើយប្តីប្រពន្ធក៏មិនដែលមានភាពរកាំរកូស ពោរពេញដោយការយោគយល់គ្នាទៅវិញទៅមក ។

អម្ពរ ទេវី បានមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លីមួយ ដើម្បីចូលរួមសម្តែងរឿងឱ្យអ្នកស្រី ពាន់ ភួងបុប្ឆា ហើយឆ្លៀតពីនោះអ្នកនាងក៏បានចូលរួមសម្តែងក្នុងបទចម្រៀងខាងលើនេះផងដែរ ។

15230628_431345156989590_89136285402987

តារាសម្តែងអម្ពរ ទេវី ថ្វីដ្បិតតែចាកឃ្លាតពីអាជីពសម្តែងយូរមកហើយក្តី តែអ្នកទស្សនាចាំមិនភ្លេចទេ ព្រោះនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសិល្បៈភាពយន្ត ។ ទោះបីជាជោគជ័យ ល្បីឈ្មោះខ្ចរខ្ចាយ តែអ្នកនាង អម្ពរ ទេវី បានបន្សាត់ខ្លួនពីការសម្តែងយ៉ាងស្ងប់ស្ងាត់ ។ ជាង ១០ ឆ្នាំមកហើយដែលអតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងអំឡុងទសវត្សរិ៍ទី ៩០ អម្ពរ ទេវី ចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិក ហើយក្រោយមកនាងបានរៀបការគូថ្មី ។

15283944_431345103656262_73090893885015

បច្ចុប្បន្នអតីតតារាសម្តែង អម្ពរ ទេវី មានកូនពីរនាក់ គឺកូនប្រុសច្បងឈ្មោះ ភិរុណ ឥន្ទបុត្រ អាយុ ១៤ឆ្នាំ និង កូនស្រីឈ្មោះភិរុណ លក្ស្មី ទេវី អាយុ ៦ ឆ្នាំ ។

នៅចុងទសវត្សរ៍ទី ៨០ និង ក្នុងទសវត្សរ៍ ៩០ ស្នាដៃសម្តែងភាពយន្តរបស់អ្នកនាងអម្ពរ ទេវី មិនតិចជាង ១០០ រឿងទេ ដោយរឿងល្បីៗមានរឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និង រឿង «ជើងមេឃដាច់ស្រយាល» ជាដើម ។

15181152_431345086989597_18659723587171

ទស្សនិកជនដែលធ្លាប់ស្គាល់និងគាំទ្រចំពោះតារាសំដែងជើងចាស់អម្ពរទេវីមានការ សោក ស្តាយជាខ្លាំងនៅពេលដឹងថានាងឈប់ប្រឡូកសិល្បៈទៀតហើយដោយនាងចង់រស់នៅជាមួយគ្រួសារនិងមើលថែទាំកូនចៅឲ្យបានល្អ ៕ ប្រភព៖ pmhotnews

15171151_431345226989583_36761096125546

15179062_431345176989588_40583899967313

15267870_431345270322912_33140049612876

15178299_431345040322935_88639981831841

15219414_431345063656266_22923637277780

Leave a comment

Your email address will not be published.