នាង Kimberly យំស្ទើរសាឡប់ដោយសារតែអ្នកកាសែតព្រោះ….

Bag-on-TS,5

កំសាន្ត ៖ វាជារឿងមួយដែលពិបាកចិត្ត និងពោរពេញទៅដោយការសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានដឹងថា តារាស្រីថៃល្បីឈ្មោះប្រចាំប្រទេសថៃ នាង Kimberly ត្រូវបាត់បង់ឪពុកជាទីស្រលាញ់ដោយគ្មានថ្ងៃវិលត្រលប់មកវិញបែបនេះ ។

លោក Hans Wolthomas ដែលត្រូវជាឪពុករបស់តារាស្រីរូបនេះ បានទទួលមរណភាព កាលពីពេលព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានការកើតទុក្ខ និងសោកសង្រេងយ៉ាងខ្លាំង ។

Loading...

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នៅក្នុងពិធីបុណ្យសពបានឃើញ នាង Kimberly យំស្ទើរតែបោកខ្លួន និងហើមភ្នែកអស់ និងស្ទើរសាឡប់ ក្រោយពីមានអ្នកកាសែតជាច្រើនចោមរោមសួររឿងជម្ងឺ ឪពុករបស់នាង ដោយធ្វើឲ្យនាងមិនសប្បាយចិត្ត ហើយនឹកដល់ ឪពុកយ៉ាងខ្លាំងឡើង ព្រោះមិននឹកស្មានថា ឪពុកបានចាកចេញនាង ក្នុងមួយពព្រិចភ្នែក បែបនេះសោះ ។

ទទ្ទឹមនឹងនេះដែរ គេសង្កេតឃើញថា ក្នុងនោះដែរ គេក៏ឃើញតារាសម្តែងស្រីជើងចាស់ នាង Ann Thongprasom បាននៅក្បែរ និងមើលថែយកចិត្តទុកដាក់នាង Kimberly ប្រៀបដូចជាម្តាយបង្កើត មិនចាញ់លោក  Mark prin ដែលជាមិត្តប្រុសឡើយ ៕ ប្រភព៖ camnews

1-29-11-2016-11

2-29-11-2016-11

3-29-11-2016-11

3a-29-11-2016-11

4-29-11-2016-11

5-29-11-2016-11

6-29-11-2016-11

7-29-11-2016-11

8-29-11-2016-11

ចុចអាន៖ តើតារាថៃល្បីៗ រូបណាខ្លះជួបទុក្ខធំ ក្នុងឆ្នាំ ២០១៦?

ចុចអាន៖ បែកធ្លាយ! រូបថត ១៣ សន្លឹករបស់ James Jirayu មានមុខដូចកូនភ្លោះជាមួយតារាល្បីប្រចាំប្រទេសកូរ៉េម្នាក់!

Leave a comment

Your email address will not be published.