រោគសញ្ញាមហារីកទាំង ១០ យ៉ាង ដែលស្ត្រីភាគច្រើនមិនដែលអើពើ

New-Arrival,11

ភាគច្រើននៃយើងមិនសូវដែលចាប់អារម្មណ៍អំពី រោគសញ្ញាដាស់តឿនដំបូងនៃជំងឺមហារីកនោះទេ ទាល់តែវាហួសពេលទៅហើយទើបដឹងខ្លួន។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលអ្នកគួរអើពើ៖

១. ឈឺខ្នង និង ឈឺខ្នងខាងក្រោមផ្នែកខាងស្តាំ
អ្នកជំងឺមហារីកជាច្រើនដែលឈឺទាក់ទងនឹងផ្នែកនេះ ភាគច្រើនគឺជារោគសញ្ញានៃជំងឺមហារីកថ្លើម។ ដូចគ្នានេះផងដែរជំងឺមហារីកសុដន់ក៏អាចឈឺត្រង់ផ្នែកនេះផងដែរ ដោយសារតែដុំសាច់បានសង្កត់ត្រលប់ទៅទ្រូង រឺឆ្អឹងខ្នង រឺឆ្អឹងជំនីរ។

Loading...

២. ការប្រែប្រួលនៃក្រចក
ក្រចកប្រែប្រួលអាចទាក់ទងទៅនឹងជំងឺមហារីកជាច្រើន។ ឧទាហរណ៍, ស្នាមឆ្នូតពណ៌ខ្មៅ រឺពណ៌ត្នោត រឺមានចំណុចនៅក្រោមក្រចកអាចជាសញ្ញានៃជំងឺមហារីកស្បែក, ចំណែកឯសញ្ញាថ្មីមួយទៀតនោះគឺ ការឡើងក្រាស់រីកធំនៃចុងម្រាមដៃម្រាមជើង ដែលជាសញ្ញានៃជំងឺមហារីកសួត។ លើសពីនេះទៀត, ក្រចកស្លេក រឺក្រចកសពេលខ្លះអាចជារោគសញ្ញានៃជំងឺថ្លើម។

als541z

៣. ហើមមុខ
មានអ្នកជំងឺមហារីកសួតជាច្រើនមានអាការៈហើមមុខ រឺក្រហមមុខដោយសារតែការពិតសាច់ដុះនៅក្នុងសួត រារាំងសរសៃឈាមទ្រូង និងដាក់សំពាធទៅការហូរឈាមទៅមុខ។

៤. ការឈឺ រឺដុះសាច់
ចូរពិនិត្យមើលគ្រប់ស្បែករបស់អ្នក, ដុំសាច់ទាំងនេះ រឺការហូរឈាមនេះអាចនឹងទាក់ទងទៅនឹងជំងឺមហារីកស្បែក រឺដុំសាច់ដុះលើកោសិកាផ្ទុកសារធាតុផ្ដល់ពណ៌។

៥. សុដន់ឡើងក្រហម/ហើម និងឈឺ
វាជាសញ្ញាដ៏ច្បាស់នៃជំងឺមហារីកសុដន់។

៦. ការឈឺចាប់ និង ការមករដូវខុសប្លែកពីធម្មតា រឺចន្លោះរវាងការមករដូវ
នេះប្រហែលជាសញ្ញានៃជំងឺមហារីកស្បូន។ ចូរធ្វើការថតអេកូ ប្រសិនបើអ្នកមករដូវច្រើនខុសពីធម្មតា។

ti-einai-dysanexia

៧. ដង្ហើមខ្លី រឺដង្ហក់
វាបង្ហាញថាជំងឺមហារីកសួត។

៨. ក្អករុំារ៉ៃ រឺឈឺទ្រូងរ៉ាំរ៉ៃ
វាទាក់ទងទៅនឹងជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកឈាម ដែលក្អកខ្លាំង, ជំងឺមហារីកសួតគឺឈឺចាប់ត្រង់ទ្រូង ហើយឈឺចាប់ចាក់ទៅក្រោម និងដៃ។

៩. បាត់បង់ការចង់ញុំាអាហារ
ចំណង់អាហារចុះខ្សោយគឺជាសញ្ញាទូទៅនៃជំងឺមហារីអូវែ ហើយអ្នកជំងឺជាច្រើនត្រូវបានរាយការណ៍មកថា មានការចង់ញុំាអាហារតិចជាងធម្មតា។

loss-of-appetite-in-teens

១០. ឈឺចាប់នៅក្នុងអាងត្រគាក
ការឈឺចាប់នៅក្នុងអាងត្រគាក, រមួលជុំវិញអាងត្រគាក និង ហើមពោះអាចទាក់ទងទៅនឹងជំងឺមហារីកក្រពេញអូវែ រឺជំងឺមហារីកឈាម ដោយសារតែការរីកធំនៃសរីរាង្គមួយក្នុងពោះ៕ ប្រភព៖ rosemag

ចុចអាន៖ ស្លាប់ហើយ! ចង់ស្រកទម្ងន់តាមពិតស្រួលអញ្ចឹងសោះ ពេលនេះទើបតែដឹង

ចុចអាន៖ ចូរប្រយ័ត្ន! ឈាមរដូវអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក

Leave a comment

Your email address will not be published.