ជោគជតារាសី​ឆ្នាំ​ទាំង​១១ ​លើក​លែង​ឆ្នាំ​ជូត ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​(មាន​វីដេអូ)​

New-Arrival-on-TS,12

អប្បិយជំនឿ៖ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ ឆ្នាំ២០១៧ នៅចន្លោះតែខែធ្នូមួយទៀតទេ គឺនឹងចូលមកដល់ហើយ ទន្ទឹមគ្នានោះសម្រាប់ចូលឆ្នាំចិនតាមធម្មតា គឺធ្វើឡើងនៅអំឡុងខែកុម្ភៈ ប៉ុន្តែបើយោងតាមហោរាចិនសែ ចាំង ហាំងឡុង បានឲ្យដឹងថា ចិនក៏ចាប់ផ្ដើមរាប់នៅឆ្នាំថ្មីនោះតាំងពីដើមខែ នៃឆ្នាំសាកលដូចគ្នាផងដែរ។ ដោយលែកសម្រាប់ជោគជតារាសីមនុស្សសម្រាប់ថ្មីនោះវិញ តាមក្បូនចិន គឺមានទំនាយដូចវីដេអូបកស្រាយខាងក្រោមនេះ។

គួររម្លឹកថា ពីដំបូងគេហទំព័រព័ត៌មាន Kqube.net យើងខ្ញុំនឹងធ្វើការចុះផ្សាយម្ដងមួយឆ្នាំៗ ដើម្បីឲ្យទស្សនិកជន និងប្រិយមិត្តអ្នកអានងាយស្រួលក្នុងការចូលទស្សនា និងមិនចំណាយពេលវេលាច្រើន ដោយគ្រាន់តែមើលទៅតាមឆ្នាំកំណើតរបស់ខ្លួនជាការស្រេច ប៉ុន្តែសម្រាប់ក្រុមការងារវិញ យល់ថា ធ្វើដូច្នេះនាំតែអ្នកមើលសាំឬធុញក្នុងការទស្សនាអត្ថបទអប្បិយជំនឿក៏ថាបាន។ អាស្រ័យហេតុនេះ ទើបសម្រេចចិត្តចុះផ្សាយនៅថ្ងៃនេះសរុបឆ្នាំទាំង១១ ចាប់ពីឆ្នាំឆ្លូវ ដល់ឆ្នាំកុរតែម្ដង។

Loading...

45454

សូមបញ្ជាក់ថា ចំពោះទំនាយជោគជតារាសីឆ្នាំកំណើតទាំង១១នេះ ត្រូវបានបកស្រាយតាមក្បូនហោរាសាស្ត្រចិន ដោយហោរាចិនសែ ចាំង ហាំងឡុង ស្ថិតនៅសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅជាប់និងអាគារសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ទំនាយជោគជតារាសីឆ្នាំកំណើតទាំង១១នោះ មានឆ្នាំខ្លះរាសីល្អប្រសើរតែម្ដង សម្រាប់ឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមានកំណើតឆ្នាំមួយចំនួនទៀត មិនសូវល្អទេ ត្រូវរំដោះគ្រោះចេញ។

ក្នុងនោះដែរ ហោរាទស្សន៍ទាយតាមក្បូនចិនខាងលើក៏បានប្រាប់ពីវិធីរំដោះគ្រោះ និងត្រណមផ្សេងៗ ដើម្បីបញ្ចៀសនៅភាពអាក្រក់ទាំងនោះកុំឲ្យកើតឡើងផងដែរ ហើយឆ្នាំទាំង១១នោះ លើកលែងតែឆ្នាំជូតចេញ ព្រោះជោគជតារាសីឆ្នាំនេះ គឺគេហទំព័រ Kqube.net បានចុះផ្សាយរួចទៅហើយ ប្រិយមិត្តអាចចូលទៅកាន់មាតិកា”អប្បិយជំនឿ” ដើម្បីទស្សនាព័ត៌មានផ្សេងៗទៀត។ ឆ្នាំកំណើតទាំង១២ នៃរាសីសម្រាប់២០១៧នេះ គឺមានតែឆ្នាំថោះ និងឆ្នាំរកា ប៉ុណ្ណោះ ដែលហុងស៊ុយធ្លាក់ចុះជាងគេ៕ ប្រភព៖ kqube

ចុចអាន៖ ឆ្នាំចិនទាំង ១២ អាចបកស្រាយអំពីអ្នក បានត្រូវគួរឲ្យភ្ញាក់ផ្អើល!

ចុចអាន៖ ប្រជ្រុយ៣១កន្លែង នៅលើងរាងកាយបញ្ជាក់ពីអត្តចរិតនិងកំណត់វាសនារបស់មនុស្ស

Leave a comment

Your email address will not be published.