សួនស្គីកម្សាន្ត​នៅជ​ប៉ុនច្នៃត្រីស្រ​ស់ៗ​ដាក់ពី​ក្រោមផ្ទៃទឹកកក​គ្មានពីរ​លើលោក ​តែ​បែរ​ជា.​……​

Bag,14

ប្រទេសជប៉ុន៖ កាលពីថ្មីៗនេះគេសង្កេតឃើញថា មានការល្បីតៗគ្នាពីអ្នកនិយមលេងសង្គម អិនធើណិត ដោយថា នៅប្រទេជប៉ុនបានបង្កើតនូវសួនកម្សាន្តមួយមានដាក់ត្រីស្រស់កប់ពីក្រោម ទឹកកកដើម្បីលម្អរ និងទាក់ទាញចំណាប់អារម្មណ៍អ្នកជិះ។

15310506_1682636078694032_2115822031_n

ជាមួយគ្នានោះគេឃើញថា កំណើតនៃការចូលជិះស្គីទឹកកកលេងនៅទីនោះមានកាន់តែច្រើនឡើងៗរហូតមានការល្បីសូសាយ ទូទាំងពិភពលោក ដោយហេតុថា នេះជាលើកទីមួយហើយដែរគេបានឃើញគំនិតច្នៃប្រឌិតដ៏មហិមាបែបនេះ ពិតជាមានការទាក់ទាញ និង គួរឲ្យចាប់អារម្មណ៍ជាពនពេក ។

Loading...
0321738ba99dc69828d3efefea719a1a5508b456

តែអ្វីដែលគេសោកស្តាយនោះគឹ ការដាក់កប់លម្អត្រីសមុទ្រនៅពីក្រោមនេះ គឺជាការកបត្រីទាំងរស់ ដើម្បីឲ្យមានភាពរស់រវើកថែមទៀត ដែលជាអំពើរមួយដ៏ខូឃៅបំផុត ធ្វើឲ្យអ្នកនិយមលេងប្រព័ន្ធអិនធើណិតនាំគ្នាផ្ទុះកំហឹងនិងរិះគន់ខ្លាំងៗទៅដល់អ្នកគ្រប់គ្រង់លើសួនកម្សាន្តនោះតែម្តង ។

c6651f59ffb4616deb2ca2ff2f23785df2d51eb6

ប៉ុន្តែ មន្រ្តីប្រចាំសួនកម្សាន្តខាងលើ បានឲ្យដឹងថា «យើងបានទិញត្រីដែលគេបានដឹកជញ្ជូនមក ហើយត្រីដែលងាប់គឺលក់ទៅទីផ្សារ តាមរយៈឈ្មួញកណ្តាល។ ការយល់ច្រឡំបានរីករាលដាលពេញបណ្តាញអ៊ិនធើណេត ដែលថាត្រីត្រូវបានក្លាសេ្សទាំងរស់ ប៉ុន្តែវាមិនពិតនោះទេ។ យើងគួរតែទទួលបានការពន្យល់បន្ថែម ច្រើនជាងនេះ»។

18f74697efeee4d61afddfa2b31055696c054943

តែទោះបីជាមានការបកស្រាយយ៉ាងណាក្តី ក៏ម្ចាស់សួនសម្រេចចិត្តបិទទ្វារសួនកម្សាន្តជិះស្គីនេះចោលតែម្តង ព្រោះដើម្បីកំឲ្យមាននូវពាក្យរិះគន់ទាំឡាយផ្សេងទៀតកើតឡើង ដោយការមិនបានដឹងច្បាស់ និងបង្កាច់បង្ខូចទៅលើម្ចាស់សួន Space World និង ដើម្បីឲ្យមហាជន អស់ចិត្ត ៕ ប្រភព៖ chnchannel

c4252551a9d91a583411f4d5f34b66d288e0b5e8
15281862_1682636075360699_619508104_n

Leave a comment

Your email address will not be published.