ឈិន សុធារី និង សុវណ្ណ មករា បង្ហោះសារឆ្លើយឆ្លងគ្នា ក្រោយជីវិតគ្រួសារជួបរឿងរកាំរកូស

New-Arrival-on-TS,12

រឿងរ៉ាវរកាំរកូសរវាងប្ដីប្រពន្ធពិធីការិនី ឈិន សុធារី និងតារាសម្ដែងលោក សុវណ្ណ មករា ពាក់ព័ន្ធនឹងរឿងលោកលួចមានស្រីខាងក្រៅហាក់ដូចជាមិនទាន់បញ្ចប់នៅឡើយ បើទោះបីជាមានការចេញមុខបកស្រាយជាហូរហែថារឿងនេះគ្រាន់តែជាការយល់ច្រឡំក៏ដោយ និងបង្ហោះសារឆ្លើយឆ្លងគ្នារហូតមកទល់ពេលនេះ។

15253484_431973443593428_1536465090059974762_n

Loading...

ជាក់ស្ដែងកាលពីយប់មិញនេះ តារាសម្ដែងរូបសង្ហា សុវណ្ណ មករា បានទម្លាយសារដ៏វែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកហាក់ដូចជាចង់បង្ហាញឱ្យភរិយាឈប់មានការយល់ច្រឡំលើរូបលោកតទៅទៀត ហើយសារនេះទៀតសោតបានធ្វើឡើងបន្ទាប់ពីអ្នកនាង ឈិន សុធារី បង្ហោះសារកាលពីថ្ងៃទី ២៨ វិច្ឆិកា កន្លងទៅ ក្នុងន័យកំពុងមានវិបត្តិក្នុងចិត្តខណៈគ្រួសារមិនទទួលបានសុភមង្គលទាល់តែសោះ។

15285079_431973553593417_359628081682314005_n

សារវែងរបស់តារាសម្ដែង សុវណ្ណ មករា មានសេចក្ដីដូចតទៅថា «កូនៗត្រឹមចាំថាកូននៅមានពុកទោះបីពុកក្រលំបាកយ៉ាងណាក៏ដោយតែពុកមិនឱ្យកូនលំបាកដូចពុកទេមនុស្សទូទៅគេអាចមើលងាយពុកតែគេមិនអាចមើលស្រាលកូនពុកបានទេ កូនសូមអរគុណពាក្យម៉ែដែលបានទូន្មានកូនថាទោះបីធ្លាក់ក្នុងកាលៈទេសៈបែបណាក៏ដោយកូនមិនត្រូវហែកពោះឱ្យក្អែកចឹកទេជៀសវាងមនុស្សឈ្លៀតឱកាសចូលមកបំបែកគ្រួសារយើងបាន តែកូនសុំទោសម៉ែកូនមិនអាចទប់បានព្រោះអីគេមិនមែនជាកូន សំណាងណាស់ដែលកូនបានកើតមកជាកូនពុកហើយនិងម៉ែ ពុកហើយនិងម៉ែអាចបំពេញបំណងកូនៗបានតែកូនវិញមិនអាចបំពេញតាមបំណងម៉ែបាន នេះហើយជាក្ដីអាម៉ាស់របស់កូន»៕ ប្រភព៖ pmhotnews

15267691_431973433593429_6390288881866674136_n

15203288_431973500260089_7079872633505756335_n

15241848_431973420260097_4047261427308561208_n-1

15241884_431973503593422_6124938479569100060_n

Leave a comment

Your email address will not be published.