ពេជ្រ សោភា ទម្លាយរឿងឈឺចាប់បីឆ្នាំមុន ពេលចាប់ដៃគូជាមួយ ដេវីដ!

new-arrival-on-ts

តារាចម្រៀងកំពុងឡើងកូដខ្លាំង ពេជ្រ សោភា បានចាប់ដៃគូជាមួយតារាចម្រៀងរ៉េប និងមានសមត្ថភាពក្នុងការនិពន្ធបទ Original Song ងួន ចាន់ដេវីដ អស់រយៈពេលប្រមាណជា ៣ឆ្នាំមកហើយ ហើយរយៈពេល ៣ឆ្នាំមកនេះ ដៃគូចម្រៀងដ៏ស័ក្តិសមនឹងគ្នាបំផុតមួយគូនេះ បានសហការគ្នាផលិតចេញនូវបទថ្មីៗជាច្រើន ហើយបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទល្បីៗ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។

15181310_432070950250344_4560476648390310654_n

Loading...

ជាការពិតណាស់ ទម្រាំតែបានឈានជើងដើរមកដល់ចំណុចជោគជ័យមួយនេះ តារាចម្រៀងទាំងពីរដួងនេះ ក៏ជួបប្រទះនូវបញ្ហាជាច្រើន និងស្គាល់គ្រប់រសជាតិមានទាំងផ្អែម ល្វីង ជូរចត់ ត្រូវគេមើលងាយ ប៉ុន្ដែពួកគេទាំងពីរនៅតែមិនចុះចាញ់ និងព្យាយាមរហូតទទួលបានការគាំទ្រពីទស្សនិកជនដូចសព្វថ្ងៃនេះ។

15317990_432070760250363_866359468110064836_n

ជាមួយគ្នានេះ អ្នកនាង ពេជ្រ សោភា ក៏បានទម្លាយរឿងរ៉ាវឈឺចាប់នៅពេលដែលនាងបានចាប់ដៃគូជាមួយ ដេវីដ ដែរថា «រយៈពេល៣ឆ្នាំនេះជួបគ្រប់រឿងរសជាតិអីក៏មានដែរ ផ្អែម ល្វីង ជូរចត់ គេមើលងាយ មិនឱ្យតម្លៃ តែពួកយើងពីនាក់មិនដែលខ្វល់ មានតែខំព្យាយាមធ្វើអ្វីៗដែលថ្មីៗ ព្រោះគិតថាបន្តិចទៀតបងប្អូនអាចទទួលយកបានហើយ តែចុងក្រោយពួកយើងពីរនាក់ក៏បានទទួលការស្រលាញ់ពីពុកម៉ែបងប្អូន អរគុណណាស់ ដែលបើកចិត្តទទួលយកពួកយើង ខ្ញុំនិងដេវីដនឹងបន្តធ្វើទៀត 💜 ❤🖐 »

15203160_432070756917030_7801130838997530640_n

តែទោះជាយ៉ាងនេះក្ដី តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា មិនបានបញ្ជាក់ថា ពាក្យសម្ដីដែលនាងរៀបរាប់ខាងលើនេះ ចង់សំដៅទៅលើអ្នកណាម្នាក់នោះទេ នាងគ្រាន់តែចង់បង្ហាញឱ្យប្រិយមិត្តដឹងថា នាងពិតជារីករាយដែលបងប្អូនបើកចិត្តទទួលយកពួកនាងឱ្យឈានជើងមកដល់ថ្ងៃនេះ៕ ប្រភព៖ pmhotnews

15219631_432070886917017_9010064281465507145_n

15181646_432070880250351_5548923312336636407_n

15241835_432070883583684_6782131536547198803_n

15230585_432070946917011_6047535272101461532_n

15171295_432070753583697_5626027622297524198_n

ចុចអាន៖ ឆន សុវណ្ណរាជ ចេញសារសុំទោស ឱក សុគន្ធកញ្ញា រឿងអ្វីទៅ?

ចុចអាន៖ ជោគជតារាសីឆ្នាំទាំង១១ លើកលែងឆ្នាំជូត នៅក្នុងឆ្នាំ២០១៧នេះ(មានវីដេអូ)

Leave a comment

Your email address will not be published.