ពិតមែនឬ….នាយចឺម វិលរក​សង្សា​ចា​ស់ ម្ចា​ស់ពា​ន​Freshie Girl ​កញ្ញា ​ពុធ ស្រីខួច​

Bag,14

កាលពីថ្មីៗនេះ មហាជនចង់ស្រឡាំងកាំង ដោយសារឃើញតារាកំប្លែងវ័យក្មេងនៅក្នុងក្រុមរបស់នាយ ពែកមី ប្រចាំទូរទស្សន៍ស៊ីធីអិន និងតារាចម្រៀងរលកក្រោយទើបរះ ជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ មានឈ្មោះពិត សុខ មេសា ហៅនាយ ចឺមបែរមកបង្ហាញភាពផ្អែមល្ហែមនឹងអតីតគូស្នេហ៍ខ្លួនកញ្ញា ពុធ ស្រីខួច ដែលជា Freshie Girl លេខ ១ ប្រចាំឆ្នាំ ២០១៥ ម្តងទៀត ខណៈអ្នកទាំងពីរក៏ត្រូវបានគេដឹងថាចែកផ្លូវគ្នាទៅហើយនោះ។

2dddacadd437676d2747a217d2263e769c8481ac

Loading...

បើតាមចម្លើយយ៉ាងច្បាស់របស់នាយចឺមបានឲ្យដឹងថា ៖ «អូ!រវាងខ្ញុំ និងនាង [កញ្ញា ពុធ ស្រីខួច] គឺពិតជាបានចែកផ្លូវគ្នា និងបានដាច់ស្រេចពីគ្នាអស់រយៈពេលប្រមាណជាង ១ ឆ្នាំហើយសម្រាប់ ស្នេហា ហើយឯការជួបគ្នាថ្មីៗនោះគឺឱកាសពួកយើងត្រូវថត MV នៅក្នុងបទចម្រៀងថ្មីរបស់ខ្ញុំឲ្យផលិតកម្មសាន់ដេ មានចំណងជើងថា នឹកអូនស្ទើរសរសៃប្រសាទ ប៉ុណ្ណោះ»។

businesskh426

តែហាក់បន្សល់ទុកនូវភាពសង្ស័យខ្លះៗដែរថា ចុះហេតុអ្វីបានតម្រូវឲ្យអ្នកទាំងពីរត្រូវមកសម្តែងជាមួយគ្នាទៀតបែបនេះអ៊ីចឹង ខណៈអតីតកាលធ្លាប់ជាគូស្នេហ៍ស្រឡាញ់គ្នា ហើយបានបែកគ្នាទៀតនោះ ឬក៏វាជាលក្ខខណ្ឌផលិតកម្មចង់បានអ្នកទាំងពីរមកសម្តែងឲ្យស៊ីនឹងបទចម្រៀង?

76ca041293a3260fff821bdf65c8017a64f3ed64

រឿងនេះត្រូវបាននាយ ចឺម បកស្រាយយ៉ាងងាយៗដែរថា៖ «នៅពេលនេះយើងទាំងពីរបញ្ចប់ចំណងស្នេហ៍កាលពីមុននោះអស់ហើយ។ ខណៈពួកយើងរក្សាការរាប់អានគ្នាដូចជាបងសម្រាប់វិថីសិល្បៈ ខណៈខ្ញុំបានចាត់ទុកនាងដូចជាប្អូនស្រី»។

14102520_385373081586798_6188665177693276889_n

នាយ ចឺម ក៏បានបង្ហើបឲ្យដឹងថា៖ «បាទ! យើងទាំងពីរនាក់ធ្លាប់ស្រឡាញ់គ្នាមានរយៈពេលយូរក្រែលដែរ គឺតាំងមុនពេលនាងបានជាប់ជា Freshie Girl លេខ ១ ប្រចាំឆ្នាំ ២០១៥ មកម្ល៉េះ!»៕ ប្រភព៖ chnchannel

14079931_385373014920138_1765224868229405976_n

14079864_385373118253461_3818820356140092015_n

j20161128-5

ចុចអាន៖ ពេជ្រ សោភា ទម្លាយរឿងឈឺចាប់បីឆ្នាំមុន ពេលចាប់ដៃគូជាមួយ ដេវីដ!

ចុចអាន៖ អីយ៉ា នាយចឺម និង នីឡា ក្នុងឈុតមង្គលការ ស្អាតអស់ស្ទះ!

Leave a comment

Your email address will not be published.