ល្បីដំណឹងតារាចម្រៀង មាស សុខសោភា បែកប្តី?

Bag-on-TS,5

ថ្មីៗនេះមានដំណឹងភ្ញាក់ផ្អើលមួយបាននឹងកំពុងល្បីសុសសាយពេញពិភពសារព័ត៌មាន និង សង្គមសិល្បៈដែលនិយាយពីតារាចម្រៀងស្រីលំដាប់កំពូលម្នាក់ប្រចាំផលិតកម្មថោនគឺអ្នកនាង មាស សុខសោភា បានបែកស្វាមីជាអាណិកជនខ្មែរសញ្ជាតិកាណាដាហើយ ខណៈគេមិនបានឃើញនាងបណ្តើរប្តីដូចលើកមុនៗ។ សម្រាប់ដំណឹងនេះ បើងាកមកតារាចម្រៀង មាស សុខសោភា គឺនាងសុំមិនបរិយាយអ្វីឡើយ ។

15181148_432211410236298_5241845763098003026_n

Loading...

តើ មាស សុខសោភា និង ប្តីដែលមានសញ្ជាតិកាណាដានោះ នៅពេលនេះយ៉ាងម៉េចហើយ ? ព្រោះចាប់តាំងពីធ្លាយព័ត៌មានអាស្រូវកាលពីពេលកន្លងមក គេបានដឹងថា មាស សុខសោភា និង ប្តីបានរួមរស់នៅជាមួយគ្នាក្រោមដំបូលតែមួយជាច្រើនឆ្នាំមកហើយ ហើយប្តីរបស់នាងក៏តែងតែតាមយកចិត្តទុកដាក់មើលថែ និង ឃ្វាលនាងគ្មានខ្វះមួយជំហ៊ាន ពោលគឺមិនឱ្យនាងខ្វល់ចិត្តអ្វីឡើយ ។

15267565_432211406902965_6315723715261816288_n

ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្រាប់តែគេលែងឃើញ មាស សុខសោភា និង ប្តី គ្មានសកម្មភាពតាមគ្នាស្អិតដូចកាលពីលើកមុនៗទៀត ពោលគឺអ្នកទាំងពីរហាក់មានរឿងរ៉ាវលាក់កំបាំងណាមួយ រហូតដល់មានការលេចឮដំណឹងថានាង និង ប្តី មានបញ្ហារកាំរកូសឈានដល់ការបែកគ្នាទៀតផង ។ ជាមួយដំណឹងបែកប្តីនេះដែរ ខាងសារព័ត៌មានមួយក៏បានសួរនាំតារាចម្រៀង មាស សុខសោភា ដែរកាលពីពេលនាងបង្ហាញខ្លួនក្នុងថ្ងៃសម្ពោធរឿង «កំណត់ហេតុនាងនាថ» ប៉ុន្តែបែរជាតារាចម្រៀង មាស សុខសោភា សុំមិនឆ្លើយទៅវិញ ដោយនាងបាននិយាយប្រាប់សារព័ត៌មាននោះថា «រឿងផ្ទាល់ខ្លួននាងសុំមិនធ្វើការបកស្រាយឡើយ គឺចង់ទុកឱ្យប្រិយមិត្តទស្សនិកជនតាមដានដោយខ្លួនឯង» ។

15171228_432211346902971_8777665522832185382_n

តើដំណឹងដែលលេចធ្លាយខាងលើជាការពិតឬយ៉ាងណា ? បើនៅពេលនេះតារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្មថោន មាស សុខសោភា នៅតែប្រកាន់គោលជំហមិនធ្វើការបកស្រាយយ៉ាងដូច្នេះ ដែលទង្វើនេះបានបង្កឱ្យមានការសង្ស័យលើចំណងស្នេហ៍របស់ពួកគេយ៉ាងខ្លាំង ស្របពេលមានប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងថា ពេលនេះប្តីរបស់នាងបានហោះទៅរស់នៅទឹកដីកាណាដាវិញនោះ ។

15179114_432211343569638_3308372128062699142_n

ក្នុងភាពមិនច្បាស់ការនៃដំណឹងលេចធ្លាយខាងលើនេះ យើងក៏មិនអាចសន្និដ្ឋានថា តារាចម្រៀង មាស សុខសោភា និង ប្តី ពិតជាបែកគ្នាមែនឬយ៉ាងណាដែរ ព្រោះបើមិនមានការបកស្រាយពី មាស សុខសោភា នោះ ។ ដូច្នេះមានតែប្រិយមិត្តទស្សនិកជនតាមដានទាំងអស់គ្នាហើយ ៕ ប្រភព៖ pmhotnews

15253622_432211340236305_7686832876840325107_n

15179208_432211303569642_445255715308258038_n

15202565_432211300236309_1600843539725782558_n

15284149_432211296902976_6171607698616178071_n

15317769_432211400236299_5350362043403044369_n

ចុចអាន៖ តារាល្បី ៧ ដួង ដែលធ្លាប់មានប្រវត្តិគ្រាំគ្រាចិត្ត ព្រោះតែការបែកបាក់ស្នេហា

ចុចអាន៖ ឡូយអស់ទាស់! ខុនដូររបស់កំពូលតារាចម្រៀង មាស សុខសោភា ពិតជាខុនដូក្នុងក្តីស្រមៃរបស់អ្នកគ្រប់គ្នា!

Leave a comment

Your email address will not be published.