អីយ៉ា៖ តារាថៃ ម៉ៃ ភីរ៉ាត បង្ហើបអារម្មណ៍ចំពោះ ហ្វាន់ ពីពីង ថា…

New-Arrival,11

បច្ចុប្បន្ននេះ មិត្តអ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀង ហើយក៏ជាតារាសម្តែងលោក ម៉ៃ ភីរ៉ាត (Mike Pirath) ហាក់ប្រលែងដៃជាមួយការងារស្រុក តែបែរជាខំប្រឹងទៅពង្រឹងប្រជាប្រិយភាពនៅក្រៅប្រទេសទៅវិញ តួយ៉ាងរឿង «ព្រះនាងតូចរបស់ខ្ញុំ» (My little princess) ដែលថតសហការជាមួយប្រទេសចិន គឺកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

15250762_43237365

Loading...

ដោយសារតែការងារ លោកត្រូវសម្រេចចិត្តចាកចោលកូនតូចជាទីស្រឡាញ់ជាច្រើនខែ ទម្រាំតែអាចត្រឡប់មកជួបមុខកូនម្តងៗគឺពិបាកណាស់ តែទោះជាយ៉ាងនេះក្តី ឱ្យតែលោកត្រឡប់មកស្រុកវិញម្តងៗ គឺលោកប្រញាប់មកជួបមុខកូនប្រុសភ្លាម ហើយក៏យកពេលវេលាទាំងមកកំដរ និង លេងជាមួយកូន។

15289204_43237248

ទន្ទឹមនឹងការលេចវត្តមានរបស់លោក ម៉ៃ ភីរ៉ាត ក្នុងកម្មវិធីសម្ពោធផលិតផល អ្នកសារព័ត៌មានក៏មិនភ្លេចសាកសួរលោកទាក់ទងនឹងរឿងកូនប្រុសដែលទទួលការមើលថែដោយអតីតសង្សាររបស់លោក។ លោក ម៉ៃ ភីរ៉ាត បានបង្ហើបថា ប្អូន ម៉េកវេន មានសុខភាព និង ការលូតលាស់បានល្អ តែដែលសំខាន់លោកគ្មានពេលវេលាគ្រប់គ្រងដើម្បីមើលថែកូនសោះឡើយ ដូចនេះមានតែព្យាយាមឆ្លៀតមកជួបមុខកូន ព្រោះខ្លាចយូរៗ កូនអាចនឹងភ្លេចមុខឪពុក។

15283977_43237244

យោងតាមព័ត៌មានបានឱ្យដឹងថា លោក ម៉ៃ ភីរ៉ាត នឹងរួមសម្តែងជាមួយកំពូលតារាស្រីចិន ហ្វាន់ ពីងពីង (Fan Bingbing) ដោយលោកបានបកស្រាយក្នុងឆ្នាំខាងមុខនេះ គឺមាន ២ ទៅ ៣ រឿងរបស់ប្រទេសចិនកំពុងទាក់ទងអញ្ជើញរូបលោកចូលរួមសម្តែងដោយក្នុងនោះក៏មានវត្តមានរបស់តារាស្រី ហ្វាន់ ពីងពីង ផងដែរ ហើយចំពោះរូបលោកគឺលោកចូលចិត្តតារាស្រីរូបនេះជាយូរមកហើយ ជាពិសេសគឺសសើរចំពោះទេពកោសល្យសម្តែងរបស់នាង។

15304463_43237259

ទោះជារវល់នៅក្រៅប្រទេសក៏ពិតមែន តែលោកកំពុងតែរៀបពេលវេលាចូលមកសម្តែងក្នុងស្រុកវិញ ដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តគាំទ្រក្នុងស្រុក ព្រោះរឿងដែលលោកសម្តែងនៅប្រទេសចិនគឺប្រើភាសាចិន តែក៏ឮមកថា រឿងដែលលោកសម្តែងគឺមានបកប្រែជាភាសាថៃផងដែរ ដូចនេះមិត្តអ្នកគាំទ្រនៅតែអាចបន្តតាមដានការសម្តែងរបស់លោកដដែរ៕ ប្រភព៖ pmhotnews

15241296_43237262

15193462_43237253

15170829_43237247

15259532_43237243

15285016_43237252

15219395_43237256

15289103_43237249

ចុចអាន៖ Fan Bingbing ស្អាតដូចម្ចាស់ក្សត្រីនៅមហោស្រពភាពយន្តអន្តរជាតិអេស្ប៉ាញ

ចុចអាន៖ ស្នេហារបស់ Kwan Usamanee និង Golf Pichaya បានត្រឹមជាសង្សារ មិនអាចក្លាយជាគូរអនាគត?

Leave a comment

Your email address will not be published.