ផន ស្រីខួច ទម្លាយប្រាក់កម្រៃពេលចេញច្រៀងម្តងៗ ពិតជាមិនធម្មតា!

New-Arrival-on-TS,12

តារាចម្រៀងសំនៀងស្រួយស្រែះប្រចាំផលិតកម្មរស្មីហង្សមាស ផន ស្រីខួច បាននិយាយប្រាប់ពីប្រាក់កម្រៃក្នុងការចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីម្តងៗថា មានចំនួនមួយច្រើនគួរសម ពោលគឺមិនចាញ់តារាមានឈ្មោះល្បីមួយចំនួនឡើយ ។

152027

Loading...

ជាការពិត ក្នុងការចេញច្រៀងតាមការប្រគំតន្ត្រីមួយ តារាចម្រៀង ផន ស្រីខួច បានឱ្យដឹងថា នាងអាចទទួលបានចាប់ពីចន្លោះ ១៤០០ ដុល្លារ ទៅ ១៥០០ ដុល្លារអាមេរិក សម្រាប់ទីតាំងក្នុងរាជធានីភ្នំពេញ តែបើទៅតាមខេត្តគឺនាងគិតតម្លៃផ្សេង ពោលគឺចាប់ពី ១៥០០ ដុល្លារឡើងទៅទើបនាងទទួលច្រៀង ។

152320

ចំពោះតម្លៃនៃការចេញច្រៀងរបស់នាងនេះដែរ តារាចម្រៀង ផន ស្រីខួច ក៏បានឱ្យដឹងបន្តទៀតថា ជួនកាលនាងមិនបានទទួលទៅតាមការកំណត់នោះឡើយ ដោយសារមានការបញ្ចុះតម្លៃខ្លួនពីម្ចាស់កម្មវិធី ហើយពេលខ្លះក៏មានការយោគយល់ពីនាងផងដែរ ។ នេះជាលើកទីមួយហើយដែលតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះបានទម្លាយពីចំនួនប្រាក់កម្រៃដែលនាងទទួលបានពីការចេញច្រៀងម្តងៗ ដែលនេះចាត់ទុកថាជាចំនួនមួយច្រើនគួរឱ្យកត់សម្គាល់ផងដែរ ៕ ប្រភព៖ pmhotnews

152034

152196

152199

151712

153127

152679

151710

153178

ចុចអាន៖ តារាសម្តែងស្រីថៃ ១០ដួងណា ដែលទទួលបានតម្លៃខ្ពស់បំផុត ក្នុងឆ្នាំ២០១៦នេះ?

ចុចអាន៖ មិនគួរឲ្យជឿ! ឱក សុគន្ធកញ្ញា ច្រៀងតែប៉ុន្មានយប់ ស្មើរតម្លៃឡានទំនើបមួយបាត់ហើយ!

Leave a comment

Your email address will not be published.