អ្នកកើតឆ្នាំទាំង៣នេះ នឹងមានលុយចាយមិនអស់ ក្រោយអាយុ៣០!

New-Arrival-on-TS,12

អ្នកដែលកើតចំឆ្នាំទាំង៣នេះ ប្រហែលជាអាចជួបនូវរឿងមិនសូវគាប់ចិត្តជាច្រើនមុនអាយុ៣០ ហើយខ្លះក៏អស់សង្ឃឹមនឹងជីវិតដោយមិនទាន់ឃើញមានលាភសំំណាងធំអ្វីសោះ។ ដោយពួកគេមិនទាន់បានដឹងថាតាមពិត ពួកគេគឹពិតជាមានសំណាងណាស់ ក្រោយអាយុ ៣០ ពួកគេនឹងមានលុយចាយមិនអស់ ទេវតាទ្រព្យនឹងដើរតាមនាំលាភសំណាងជូនជានិច្ច។

តើមានឆ្នាំអ្វីខ្លះទៅ ដែលនឹងមានលុយចាយមិនអស់ ក្រោយអាយុ៣០? សូមអានបន្តដូចតទៅ៖

Loading...

ឆ្នាំមមី

អ្នកដែលកើតនៅឆ្នាំនេះគឺពិតជាសំណាងណាស់ ពោលគឺមានទេវតាទ្រព្យតាមជាប់ខ្លួន ពួកគេជានិច្ចដើម្បីការពារថែរក្សា ហើយគេក៏មានទំនាក់ទំនងល្អជាមួយអ្នកដទៃច្រើនដែរ ដូចនេះមុខរបររបស់គេនឹងអាចមានភាពរលូនទៅមុខជាមិនខាននៅថ្ងៃអនាគត។ មនុស្សដែលមានឆ្នាំនេះចូលចិត្តបណ្តាក់ទុនខ្លាំង ដែលអាចធ្វើឲ្យលាភកាន់តែចូលក្នុងផ្ទះរបស់គេកាន់តែច្រើន ដូចនេះនៅពេលគេចាស់មិនបាច់បារម្ហថាគ្មានប្រាក់ចាយឡើយ ហើយកូនចៅរបស់គេនឹងអាចរស់នៅក្នុងគ្រួសារដែលសុខស្រួលមួយ។

horse

ឆ្នាំរោង
បុគ្គលដែលកើតនៅឆ្នាំនេះគឺមាននិស្ស័យជាមួយលុយកាក់ ខ្លាំងណាស់ ពួកគេជាមនុស្សដែលឆ្លាត ហើយពូកែរកស៊ី នៅពេលដែលគេចូលហ៊ុនជាមួយមិត្តភក្តិ ឬបងប្អូន មិនត្រឹមតែគេចំនេញទេ អ្នកដែលបណ្តាក់ទុនជាមួយគេសុទ្ធតែចំនេញដូចគ្នា ហើយក្រោយពេលដែលដែលគេមានអាយុ៤០ឆ្នាំ គេនឹងមិនចាំបាច់ខ្វាយខ្វល់ពីរឿងលុយនោះទេ ថែមទាំងមានសម្លៀកបំពាក់ និងអាហារគ្រប់គ្រាន់ទៀតផង។

dragon

ឆ្នាំឆ្លូវ
អ្នកដែលកើតនៅឆ្នាំនេះគឺជាមនុស្សដែលមើលធ្ងន់លើ មនោសញ្ចេតនា និយាយចំពោះពួកគេអ្នកផ្ទះគឺសំខាន់ជាងប្រាក់កាកដែលជាទ្រព្យក្រៅ ខ្លួន ហើយដើម្បីឲ្យគ្រួសារគេរស់នៅបានសុខស្រួល គេខិតខំប្រឹងប្រែងធ្វើការជាខ្លាំងដើម្បីផ្គត់ផ្គង់គ្រួសារ ដូចនេះក្រោយគេអាយុ៤០ឆ្នាំ គេនឹងមានលាភជាមិនខានឡើយ៕ ប្រភព៖ cocomy

cow

ចុចអាន៖ ជោគជតារាសីឆ្នាំទាំង១១ លើកលែងឆ្នាំជូត នៅក្នុងឆ្នាំ២០១៧នេះ(មានវីដេអូ)

ចុចអាន៖ អ្នកនឹងភ្ញាក់ផ្អើល!ប្រសិនបើអ្នកមានប្រជ្រុយក្នុងចំណោម 7នៃកន្លែងនៅលើរាងកាយអ្នក

Leave a comment

Your email address will not be published.