ដឹងពីចំណូល​ដែល​ម្ចាស់​បទ PPAP រក​បាន​ពី YouTube អ្នក​នឹង​ស្រក់​ទឹក​ភ្នែក​ជា​មិន​ខាន!

Bag,14

តារាចម្រៀងកំប្លែងជប៉ុនលោក Kosaka Daimaou ឬ Piko Taro ដែលមិនសូវមានគេស្គាល់សោះពីមុនមកនោះ បានចាប់ផ្តើមល្បីល្បាញយ៉ាងខ្លាំងក្រោយពីចេញចម្រៀងមួយបទដ៏ខ្លី និងមានតែបីបួនឃ្លាដដែលៗ Pen Pineapple Apple Pen ឬហៅកាត់ថា PPAP ។

0-3-9

Loading...

ក្រៅពីបានបំបែកកំណត់ត្រាពិភពលោក បង្ហាញខ្លួនតាមកម្មវិធីទូរទស្សន៍ជាច្រើន ក៏ដូចជាទទួលឥស្សរិយយសផ្សេងៗទៀតនោះ វីដេអូរបស់គាត់ក្នុងគណនីបណ្តាញកម្សាន្ត YouTube មានគេចុចមើលបទចម្រៀងរបស់គាត់រហូតដល់ទៅ ៩០ លានដងឯណោះ។ បង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ជប៉ុនមួយ លោកត្រូវបានគេសួរពីចំណូលដែលបានពីបទចម្រៀងដ៏ល្បីដូចជាមេរោគរាតត្បាតនោះ។

ppap-main

នៅពេលដែលត្រូវពិធីករសួរថា តើលោករកចំណូលបានប៉ុន្មានដែរពីបទចម្រៀង PPAP ដ៏ល្បីរបស់លោក? ភ្លាមនោះតារាកំប្លែងរូបនេះបានឆ្លើយថា៖ “ខ្ញុំគ្មានបានអីសូម្បីតែមួយយ៉េនពីបទចម្រៀងនេះសោះហើយ” ។ ចម្លើយនេះធ្វើឱ្យគ្រប់គ្នាឆ្ងល់យ៉ាងខ្លាំង ព្រោះបទនេះក៏មានដាក់លក់នៅលើ iTune និងថែមទាំងមាននៅលើបណ្តាញកម្សាន្ត YouTube ផងដែរ។ នេះប្រាកដណាស់ដែលថាមានអ្នកណាមួយកំពុងតែទាញយកចំណូលពីបទនេះហើយ តែគួរឱ្យស្តាយដែលម្ចាស់មិនបានអ្វីសោះតែម្តង។ សង្ឃឹមថាលោក Piko Taro នឹងបានភាគលាភឆាប់ៗពីអាល់ប៊ុមថ្មីដែលគាត់ត្រៀមនឹងចេញនេះច៎ោះ៕ ប្រភព ៖ mohameas

ចុចអាន៖ PPAP របស់នាយព្រែក និងយាយយ៉យ មិនឲ្យចាញ់ម្ចាស់ដើម (មានវីដេអូ)

ចុចអាន៖ ដឹងទេថា តារាកូរ៉េល្បីៗ ៧ រូបនេះរកចំណូលបានប៉ុន្មាន សម្រាប់ការថតរឿងមួយភាគ?

Leave a comment

Your email address will not be published.