ធ្លាយដំណឹង នី មុនី្ននាថ បែកបាក់គូដណ្តឹង?

new-arrival-on-ts

តារាសម្តែងស្រីល្បីចាប់បានដំណែងតួឯកមិនចន្លោះរឿង នី មុន្នីនាថ ដែលប្រិយមិត្តទស្សនិកជនដាក់រហស្សនាមថាតារាទឹកភ្នែកនោះ ស្ងាត់ស្រាប់តែធ្លាយដំណឹងបែកបាក់គូដណ្តឹងជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក លោក អ៊ុង សូឡាំង ទៅហើយ ខណៈដំណឹងរៀបការរបស់តារាទឹកភ្នែករូបនេះចេះតែមានសភាពស្ងាត់ទៅៗដូចចោរលួចសេះ ។

15284883_433114366812669_2092125014240268474_n

Loading...

បន្ទាប់ពីតារាសម្តែង នី មុន្នីនាថ ភ្ជាប់ពាក្យស្ងាត់ជាមួយលោក អ៊ុង សូឡាំង ជាអាណិកជនខ្មែរ-អាមេរិករួចមក គេបានដឹងថា នាងមានគម្រោងរៀបការនៅក្នុងកំលុងឆ្នាំ ២០១៧ ខាងមុខនេះ តែមកដល់ឥលូវដំណឹងរៀបការបែរជាស្ងាត់ទៅៗ ស្របពេលជាមួយនឹង នី មុន្នីនាថ ធ្លាប់បានឱ្យដឹងថា ១០ ឆ្នាំទៀតទើបនាងរៀបការនោះ ។

15203233_433114360146003_5752566774310310172_n

ជាមួយភាពស្ងប់ស្ងាត់ចម្លែកនៃដំណឹងរៀបការនេះ បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈម្នាក់បានបង្ហើបថា ចំណងស្នេហ៍ នី មុន្នីនាថ និង គូដណ្តឹងលោក អ៊ុង សូឡាំង បានបែកគ្នាទៅហើយទើបស្ងាត់ដូច្នេះ ។ ប្រភពដដែលបានបន្តឱ្យដឹងថា ចំណងស្នេហ៍ឆ្លងដែនរបស់តារាសម្តែងទឹកភ្នែក នី មុន្នីនាថ និង គូដណ្តឹងដែលភ្ជាប់ពាក្យស្ងាត់ៗនោះ មានបញ្ហារកាំរកូសនឹងគ្នាមួយរយៈមកហើយ គឺនៅប៉ុន្មានខែខុងក្រោយនេះ ។ គេបានប្រាប់ទៀតថា មូលហេតុចម្បងទំនងជាមកពីលោក អ៊ុង សូឡាំង មានអ្នកថ្មី ព្រោះមួយរយៈចុងក្រោយនេះគេមើលឃើញថាលោកលែងទាក់ទង និង ផ្តល់ស្នេហ៍ផ្អែមល្ហែមដូចមុនទៀត ខណៈ នី មុន្នីនាថ ក៏លែងខ្ចីទ្រទៅទៀតនោះ ។

15327389_433114430145996_340833254170844393_n

ទាក់ទងដំណឹងលេចធ្លាយ នី មុន្នីនាថ បែកគូដណ្តឹងនេះ យើងមិនទាន់បានសុំការបំភ្លឺពីតារាទឹកភ្នែក នី មុន្នីនាថ បាននៅឡើយទេកាលពីដំណាច់ខែវិច្ឆិកានេះ ដូច្នេះយើងក៏មិនទាន់ប្រាកដដែរថា នី មុន្នីនាថ និង លោក អ៊ុង សូឡាំង ជាគូដណ្តឹងបែកគ្នាពិតមែនឬយ៉ាងដែរ ខណៈដំណឹងដែលខាងព័ត៌មានទទួលបាននោះ គ្រាន់តែជាការបង្ហើបប្រាប់តែម្ខាងពីអ្នកសិល្បៈម្នាក់ស្និតនឹងនាងនោះ ។ ព័ត៌មានពិតឬយ៉ាងណាមានតែរង់ចាំឱ្យតារាសម្តែង នី មុន្នីនាថ ចេញមុខមកបកស្រាយប៉ុណ្ណោះ ៕ ប្រភព៖ pmhotnews

15232254_433114363479336_8116520167103537672_n 15220079_433114480145991_1577368403740722786_n 15337492_433114423479330_7339955605289113821_n 15268024_433114420145997_3119178888311090079_n

Leave a comment

Your email address will not be published.