ហ្វាន់ ពីងពីង ពាក់គ្រឿងអលង្ការលេចធ្លោជាងគេ នៅក្នុងមហោស្រពភាពយន្តតៃវ៉ាន់

New-Arrival,11

កាលពីរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅលើដែនកោះតៃវ៉ាន់ មានរៀបចំពីធីចែកពានរង្វាន់ ភាពយន្ត សេះមាស តៃវ៉ាន់ លើកទី ៥៣ ។ ក្នុងរាត្រីនោះដែរគេសង្កេតឃើញមានកំពូលតារាសម្តែងល្បីៗមកពី ប្រទេសចិន ហុងកុង និង តៃវ៉ាន់ ចូលរួមផងដែរ ជាពិសេសកំពូលតារាសម្តែងមកពីប្រទេសចិន គឺនាង ហ្វាន់ ពីងពីង ដែលថ្វីត្បិតតែនៅក្នុងរាត្រីនោះនាងមិនបានទួលពានរង្វាន់ក្តី ប៉ុន្តែនៅក្នុងមហោស្រពភាពយន្ត នាងបាន ក្លាយជាតារាសម្តែងមួយរូបដែលលេចធ្លោ និង ស្រស់ស្អាតជាងគេក្នុងការពាក់គ្រឿងអលង្ការដ៏មានតម្លៃ ។

15284993_433121486811957_4195188062331898288_n

Loading...

ហ្វាន់ ពីងពីង បានពាក់ចិញ្ចៀនត្បូងកណ្តៀង Cartier ស្រោបមាសរាងពងក្រពើទំហំ ១២,៧៨ ការ៉ាត ។ បន្តោងក្រវិលត្បូងកណ្តៀង ២ គ្រាប់ស្រោបមាសទំហំសរុប ២២,៩៤ ការ៉ាត និង ដាំពេជ្រ ២ គ្រាប់រាងត្រី កោណទំហំសរុប ៣,២៥ ការ៉ាត ។ ទាំងចិញ្ចៀន និង បន្តោងក្រវិលដែលសុទ្ធតែឆ្នៃពីត្បូងកណ្តៀងពណ៌ខៀវ គឺស៊ីគ្នាទៅនឹងឈុតសម្លៀកបំពាក់ពណ៌ខៀវទឹកប៊ិចខ្លាំងណាស់ ។ រីឯចិញ្ចៀនមួយវង់ទៀត គឺជាចិញ្ចៀនពេជ្រ ស្រោបមាសរាងបេះដូងទំហំ ២១,៥៥ ការ៉ាត ក្រៅពីនោះ គឺមាននាឡិការដៃម៉ាក Cartier ធ្វើពីមាស ស18K ដោយមានដាំពេជ្រមួយគ្រាប់រាងផ្កាកុលាបទំហំ ៩,០១ ការ៉ាតថែមទៀតផង ៕ ប្រភព៖ pmhotnews

15219370_433121493478623_8153220215655999302_n

15241250_433121580145281_1958126051710651767_n

15319081_433121633478609_4953081421603802896_n

15326557_433121490145290_6368472442068735003_n

15193514_433121590145280_2274075774468077142_n

15317836_433121583478614_3746118246324041336_n

Leave a comment

Your email address will not be published.