កញ្ញា ម៉ាក់ សែនសូនីតា បង្ហោះ​សម្ញែង​ដុល្លារ​ទាំង​ដុំៗ​បង្ហាញ​ក្តី​ស្រមៃ​របស់​ខ្លួន

Bag,14

ភ្នំពេញ៖ ទើបតែបង្ហាញបណ្តុំរូបថតនៃដំណើរកម្សាន្តក្រៅប្រទេស បន្តគ្នាឲ្យរដឹកដោយគេឃើញមានប្រទេសម្ចាស់មហាកំផែងចិនផងដែរនោះ ក៏ស្រាប់តែបានឃើញតារាសម្តែង និងម៉ូដែលនាង ម៉ាក់ សែនសូនីតា ហៅកញ្ញា តូតា បង្ហោះនូវរូបដុំប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់សម្ញែងធ្វើឲ្យភ្ញាក់ផ្អើលទៅដល់មហាជននៅតាមអុីនស្តាក្រាម តែម្តង ដោយមានបន្ថែមនូវសារមួយឃ្លាផងដែរថា៖ «ខែចុងក្រោយនៃឆ្នាំ២០១៦! ខែធ្នូ គោលដៅនៃជីវិតចាប់ផ្តើមលេចចេញជារូបរាងបន្តិចម្តងហើយ!»។

14355127_1437401629609706_6911276816512

Loading...

បើយោងតាមការប៉ាន់ប្រមាណ និងពិនិត្យមើលទៅប្រាក់នោះគឺថាទំនងជាដុំប្រាក់ដុល្លារ ដែលកញ្ញា តូតា យកប្រាក់ទៅទិញផ្ទះប្រណីតនៅក្នុងបុរីណាមួយជាមិនខាន ដោយដុំប្រាក់ទាំងអស់នេះគឺថាមិនក្រោមចំនួន ១៥ ម៉ឺនដុល្លារឡើយ ប្រសិនបើក្នុងមួយដុំមានចំនួនប្រាក់ ១ ម៉ឺនដុល្លារនោះ ខណៈគេរាប់មើលលេងៗទៅមាន ១៥ ដុំ។

03-10

មិនទាន់នឹងបានដឹងច្បាស់ផងថាដុំប្រាក់ដុល្លារទាំងអស់នេះជាប្រាក់របស់កញ្ញា តូតា ឬក៏មិនមែនផងនោះ ក៏បានបង្កើតឲ្យមានចម្ងល់ដល់មហាជនភ្លាមៗតែម្តង ខណៈគេបានមើលឃើញនូវដុំប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយមានទាំងអ្នកឆ្ងល់ និងអ្នកកោតសរសើរនាង។

15073488_1258764917529020_7525767019711

អ្នកដែលឆ្ងល់នាំគ្នាលើកឡើងថា តើកញ្ញា តូតា បានប្រាក់ពីណាមកច្រើនដល់ម្លឹងហ្ន នាពេលនេះ ឬក៏នាងកំពុងតែមានអ្នកជួយឧបត្ថម្ភទេដឹង?

ចំណែកឯអ្នកខ្លះបែរជានិយាយបែបសរសើរថា ប្រាក់ទាំងអស់នេះច្បាស់ជារបស់កញ្ញា តូតា បានពីការងារសម្តែងកុនរបស់នាងហើយ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះគឺនាងមានរាសីឡើងខ្លាំងនៅក្នុងការចាប់បានឱកាសថតភាពយន្តជាហូរហែទាំងកុនដុំ និងទាំងកុនភាគតែម្តង។

ភ្នំពេញប៉ុស្តិ៍ ក៏មិនទទួលបាននូវការបកស្រាយលម្អិតយ៉ាងណាឡើយជុំវិញទៅនឹងការបង្ហោះរូបនៃដុំប្រាក់ដុល្លារយ៉ាងច្រើននោះ ពីសំណាក់កញ្ញា ម៉ាក់ សែនសូនីតា ដោយប្រព័ន្ធទូរស័ព្ទធ្លាប់ទំនាក់ទំនងនាង ទូរស័ព្ទចូលតែគ្មានអ្នកទទួលឡើយ។

15179046_1518332244849977_3392779561511

តែបើពិនិត្យទៅតាមសារឆ្លើយឆ្លងរវាងកញ្ញា តូតា និងមិត្តភក្តិនាងនៅក្នុងបណ្តាអុីនស្តាក្រាមវិញនោះ ហាក់បញ្ជាក់ថា គឺជាប្រាក់របស់នាងមែន ខណៈគេឃើញមានការសម្តែងក្តីព្រួយបារម្ភចំពោះនាងជាមួយនឹងការសម្ញែងដុំប្រាក់ដុល្លារយ៉ាងច្រើននេះដែរ។

មិត្តភក្តិនាងខ្លះក៏សម្តែងនូវការព្រួយបារម្ភចំពោះនាងក្នុងអុីនស្តាក្រាមថា៖ «បង្ហាញប្រាក់អ៊ីចឹង តិចបានជួបនឹងក្រុមដាវសាមូរ៉ៃឆាប់ៗទៅ!»។ចំណែកឯអ្នកខ្លះថា៖ «អ្នកមិនគួរបង្ហោះសម្ញៃងប្រាក់ដុល្លារច្រើនយ៉ាងនេះនៅតាមបណ្តាញសង្គមនោះឡើយ!ឃើញព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងចោរកម្ម សម្លាប់មនុស្សក៏ដោយសារពួកគេបានបង្ហោះរូបលុយតាមបណ្តាញសង្គមមួយនេះ»។ហើយកញ្ញា តូតា ក៏បានឆ្លើយតបវិញដែរថា៖ «ហាហា!បន្តក្តីស្រមៃ»។

15241358_1518569548159580_7733673852988

មុននេះបន្តិចតារាសម្តែងស្រី កញ្ញា ម៉ាក់ សែនសូនីតា ក៏បានបោកបក់នូវរឿងរ៉ាវស្នេហ៍ថ្មីបន្តទៀតដែរ ដោយបានលេចឮល្បីថា មានបុរសៗទាំងចាស់ទាំងក្មេងចំនួនប្រមាណ ៤ ឬ ៥ នាក់ កំពុងតែប្រជែងគ្នាដើម្បីដាក់ពាក្យសុំធ្វើជាម្ចាស់ឃុំគ្រងបេះដូងរបស់តារាសម្តែងស្រីស្រស់ រាងតូចច្រឡឹងសម្រស់នៅចាំរូបនេះដែរ៕ ប្រភព៖ postkhmer

totafeat

Leave a comment

Your email address will not be published.