Home សុខភាព នឹងសម្រស់ សាកល្បងជាមួយនឹងភេសជ្ជៈនេះ ត្រឹមតែ ៤ ថ្ងៃអ្នកនឹងមើលឃើញ ថាក្បាលពោះរបស់អ្នករាប់ស្មើរ ជាងពីម្សិល

សាកល្បងជាមួយនឹងភេសជ្ជៈនេះ ត្រឹមតែ ៤ ថ្ងៃអ្នកនឹងមើលឃើញ ថាក្បាលពោះរបស់អ្នករាប់ស្មើរ ជាងពីម្សិល

0
SHARE
New-Arrival,11

មនុស្សជាច្រើននៅជុំវិញពិភពលោកនេះកំពុងតែ ច្បាំងជាមួយនឹងក្បាលពោះដ៏អាក្រក់មើលរបស់ពួកគេ។ អ្នកខ្លះអត់ទ្រាំការឃ្លាន ប្រឹងបង្អិតខ្លួនឯង ឡើងខូចក្រពះ ហើយអ្នកខ្លះទៀតប្រឹងហាត់កីឡាឡើងចង់ដាច់សាច់ដុំ ប៉ុន្តែក្បាលពោះរបស់ពួកគេនៅតែមានរាងដូចពាងទឹក។ តើមានវិធីអ្វីដែលអាចជួយបានទៅ?

គេតែងនិយាយប្រាប់ថានៅអោយឆ្ងាយពី អាហារដែលមានជាតិកាឡូរីខ្ពស់ ហើយញ៉ាំបន្លែផ្លែឈើអោយបានច្រើន។ ចុះអ្នកណាដែលអាចញ៉ាំតែបន្លែ និងផ្លែឈើរាល់ថ្ងៃនោះ? ចូលកម្មវិធីជប់លៀង រឺពិធីមង្គលការគឺត្រូវតែមានហើយអាហារប្រភេទនោះ។ ប៉ុន្តែកុំបារម្ភអី យើងមានរូបមន្តមួយដែលអាចជួយអ្នកបាន។

Loading...

happy-hour-women-drinking-em

អ្វីដែលអ្នកត្រូវការនោះគឺ៖

  • ក្រូចឆ្មារ ១ ផ្លែចិតវាជាចំណិតៗ រឺជាដុំៗ
  • ត្រសក់ ១ ផ្លែចិតវាជាចំណិតៗ
  • ខ្ញីចាស់ ១ ស្លាបព្រាកាហ្វេ យកវាទៅកោស
  • ទឹក ៨ កែវ
  • ស្លឹកជីអង្កាមបន្តិចបន្តួច

វិធីធ្វើ៖
យកកែវធំមួយ ហើយដាក់គ្រឿងផ្សំខាងលើចូល។ បន្ទាប់មក, ទុកវាចោលមួយយប់សិន។ ព្រឹកឡើងអ្នកអាចផឹកវាបានហើយ។ អ្នកត្រូវផឹកវាអោយបានជាប់គ្នារយៈពេល ៤ ថ្ងៃ។ បើអ្នកចង់សម្រកទំងន់របស់អ្នកទៀត អ្នកអាចធ្វើបន្ថែម ហើយផឹកវាជាបន្តបន្ទាប់រហូតទាល់តែអ្នកពេញចិត្តនឹងទំងន់របស់អ្នក។

500

ភេសជ្ជៈបែបធម្មជាតិនេះគឺជាថ្នាំបញ្ចុះទឹកនោមដ៏ពូកែ ដោយសារតែគ្រឿងផ្សំដែលមាននៅក្នុងភេសជ្ជៈនេះ សុទ្ធតែមានថ្នាំបញ្ចុះទឹកនោមរបស់វារៀងខ្លួន។ ផឹកទឹកនេះនឹងជួយអ្នកក្នុងការលាងសម្អាតសារធាតុរាវដែលបន្ថែម។ ប្រសិនបើអ្នកមានអារម្មណ៍ថារាន់នោមញឹកញាប់នោះ ចូរកុំបារម្ភអីព្រោះវាធម្មតានោះទេ។ ភេសជ្ជៈនេះនឹងរក្សាអ្នកអោយមានសំណើមពេញមួយថ្ងៃ ហើយស្បែករបស់អ្នកនឹងមានទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ៕ ប្រភព៖ rosemag

secret-drink-to-lose-belly-f

Loading...

LEAVE A REPLY