Home កម្សាន្ត នារីម្នាក់ចេញមុខបកស្រាយការពិត និង សុំទោស មាស សម្ផស្ស រឿងធ្វើឱ្យបែកបាក់ស្នេហា

នារីម្នាក់ចេញមុខបកស្រាយការពិត និង សុំទោស មាស សម្ផស្ស រឿងធ្វើឱ្យបែកបាក់ស្នេហា

0
SHARE
New-Arrival,11

បន្ទាប់ពីផ្អើលព័ត៌មាននៅក្នុងសង្គមហ្វេសប៊ុករឿង មាស សម្ផស្ស បែកបាក់គូស្នេហ៍ដែល ធ្លាប់តែរស់នៅជាមួយគ្នារយៈពេល ៤ ឆ្នាំមកនោះ គឺថ្មីៗនេះមាននារីវ័យក្មេងម្នាក់ដែលជាជនទីបីបង្ក ឱ្យមានរឿងរ៉ាវបែកបាក់ស្នេហ៍របស់អ្នកសម្តែង មាស សម្ផស្ស នោះបានចេញមុខបកស្រាយការពិត និង សុំទោស នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លូន ។

15317881_434930919964347_6708351258437424021_n

Loading...

នៅក្នុងគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា Eko Mozii នារីវ័យក្មេងរូបនេះបានបង្ហោះ រូបថតរបស់អ្នកសម្តែង មាស សម្ផស្ស និង គូស្នេហ៍របស់នាងឈ្មោះ វីលៀម លុយ មួយសន្លឹកព្រម ទាំងសរសេរសាអមមកជាមួយថា «ដោយសារតែមានការយល់ច្រលំរវាងរឿងអាស្រូវដែ សារព័ត៌មា នបានចុះផ្សាយថា នាងខ្ញុំបានដណ្តើមបងប្រុស William Louy នោះ ខ្ញុំសូមចេញមុខមកបកស្រាយ ថា ដោយសារការលេងសើចរបស់ខ្ញុំនិងបងប្រុស William ដែលជាស្វាមីរបស់បងស្រី Samphors Meas ដែលមានការខុសឆ្គងពាក្យសម្តីនោះ គ្រាន់តែរឿងយល់ច្រឡំប៉ុណ្ណោះ ពួកយើងពុំមានទំនាក់ ទំនងស៊ីជម្រៅអ្វីនោះទេ នាងខ្ញុំផ្ទាល់គ្រាន់តែជាប្អូនស្រីប៉ុណ្ណោះ ហើយខ្ញុំពិតជាទទួលស្គាល់ថា chat ទាំងនោះវាបានប៉ះពាល់ដល់ភរិយាគាត់ពិតមែនតែនាងខ្ញុំសូមធ្វើការអភ័យទោសដល់បងស្រីផងដែរ ដែលធ្វើអោយមានការយល់ច្រលំ សង្ឃឹមថា រឿងទាំងអស់នឹងបញ្ចប់ត្រឹមនេះ» ។

15400453_434930916631014_2760994957234405080_n

សូមរំឭកផងដែរថា បន្ទាប់ពី មាស សម្ផស្ស ប្រកាសពីការបែកបាក់ស្នេហានៅលើហ្វេសប៊ុក ដោយសារតែមាននារីវ័យក្មេងម្នាក់ឈ្មោះ Eko Mozii រួចមកលោក វីលៀម ដែលជាគូស្នេហ៍បាន ចេញមុខប្រកាសភ្លាមៗថា អ្វីដែល មាស សម្ផស្ស លើកឡើងគឺជារឿងយល់ច្រឡំហើយនារីវ័យក្មេង ម្នាក់នោះពិតជាបានឆ្លងឆ្លើយគ្នាស៊ីជម្រៅដែលមើលទៅអាចកាត់យល់ថា មានទំនងស៊ីជម្រៅតែការ ពិតគ្រាន់តែនិយាយលេងសើច និង គ្មានទំនាក់ទំនងស្នេហាអ្វីឡើយ ។ គូស្នេហ៍របស់ មាស សម្ផស្ស រូបនេះថែមទាំងបានអះអាងថា នារីម្នាក់ឈ្មោះ Eko Mozii គ្រាន់តែជាក្រុមការងារ និង មានទំនាក់ទំ នងដូចជាប្អូនស្រីប៉ុណ្ណោះ ។

15337625_434931033297669_1317600628017266213_n

ទោះជាយ៉ាងណាក៏ដោយលោក វីលៀម ថា មាស សម្ផស្ស ប្រច័ណ្ឌខុសពីការពិតទើបបណ្ដា លឱ្យមានរឿងតូចក្លាយជារឿងធំ ដោយធ្វើឱ្យអ្នកណាៗក៏យល់ច្រលំថា រវាងលោកនារីនោះទាក់ទង គ្នាដូចគូសង្សារ ៕ ប្រភព៖ pmhotnews

15420840_434931029964336_5509645900916020926_n

15338631_434930923297680_1783131773491729350_n

LEAVE A REPLY