Home ចំណេះដឹង ស្ដ្រីមេផ្ទះទាំងឡាយ ចង់ដឹងទេថាស្ងោរម្រះយ៉ាងណាកុំឲល្វីងខ្លាំង!

ស្ដ្រីមេផ្ទះទាំងឡាយ ចង់ដឹងទេថាស្ងោរម្រះយ៉ាងណាកុំឲល្វីងខ្លាំង!

0
SHARE
New-Arrival,11

ការធ្វើម្ហូបអាហារជាវិជ្ជាមួយដែលស្ដ្រីទាំងឡាយគួរតែដឹងគួរតែចេះ ដើម្បីចំអិនដល់មនុស្សជាទីស្រលាញ់ឲមានរសជាតិឆ្ងុយឆ្ងាញ់ និងមានសុខភាពល្អ។ ម្រះ ជាប្រភេទបន្លែ ដែលមានគុណប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្ដែបែរជាមានរសជាតិល្វីងធ្វើឲយើងពិបាកក្នុងការទទួលទានទៅវិញ។ ខាងក្រោមនេះជារូបមន្ដខ្លះៗដើម្បីជួយដល់ស្ដ្រីមេផ្ទះទាំងឡាយ ដែលចង់ចំអិនម្រះកុំឲមានរសជាតិល្វីងខ្លាំង។

gourd

Loading...

១ ត្រូវចេះជ្រើសរើសម្រះណាដែលមាន ពណ៌ស្រាលៗ បើម្រះណាមានពណ៌ខៀវចាស់ ហើយខាងក្នុងមានពណ៌ក្រហមមានន័យថា វាចាស់និងមានរសជាតិល្វីងខ្លាំង

២ កាត់វាជាកង់ៗ និងយកគ្រាប់វាចេញឲអស់

៣ យកម្រះដែលកាត់រួចនោះទៅត្រាំជាមួយទឹកអំបិល ទុកចោលប្រមាណជា៣០នាទី រួចទើបលាងសំអាតជាមួយនិងទឹកស្អាតធម្មតា

៤ យកម្រះដែលសំអាតហើយនោះទៅស្ងោរជាមួយ ទឹកដែលដាំពុះរួច ដោយមិនចាំបាច់បិទគំរបឆ្នាំងនោះទេ ដើម្បីឲក្លិនខ្លាំងវាហើរចេញ

៥ ស្ងោររហូតដល់ម្រះនោះឆ្អិនល្អ

៦ បើចង់ឲបាត់ល្វីងរឹតតែខ្លាំងអាចយកម្រះដែលស្ងោរហើយនេះ ទៅស្ងោរជាលើកទី២ក៏បានដោយដាក់ទឹកថ្មី។

តែប៉ុណ្ណេះអ្នកទាំងអស់គ្នានឹងបានម្រះដ៏ឆ្ងាញ់ពិសារមិនសូវមានរសជាតិល្វីង និងបានអត្ថប្រយោជន៍ដល់សុខភាពបាត់ទៅហើយ។ ប្រភព៖Mthai

istock_72373693_small

ចុចអាន៖ បើចង់ស្រកទំងន់ដោយមិនប៉ះពាល់សុខភាព សូមអនុវត្តរូបមន្តធម្មជាតិទាំង៣នេះ!

ចុចអាន៖ ដឹងទេ! ពណ៌បបូរមាត់អាចប្រាប់ពីបញ្ហាសុខភាពក្នុងខ្លួនរបស់អ្នក

Loading...

LEAVE A REPLY