Home សុខភាព នឹងសម្រស់ ពណ៌បបូរមាត់នឹងបង្ហាញអ្នកអំពីស្ថានភាពសុខភាពរបស់អ្នក

ពណ៌បបូរមាត់នឹងបង្ហាញអ្នកអំពីស្ថានភាពសុខភាពរបស់អ្នក

0
SHARE
Bag,14

ស្ថានភាពសុខភាពរបស់អ្នកនឹងអាចកំណត់បានយ៉ាងងាយត្រឹមតែពណ៌សម្បុរបបូរមាត់របស់អ្នក។ វានឹងបញ្ជាក់ពីបញ្ហាដែលកំពុងកើតឡើងនៅក្នុងខ្លួនរបស់អ្នក មានន័យថាអ្នកនឹងដឹងថាអ្នកគួរតែញាំូអ្វី និង គួរតែធ្វើអ្វីដើម្បីជួយកែបញ្ហានេះ។ ដូចនេះប្រញាប់ទៅមើលកញ្ចក់ហើយប្រាប់អ្នករាល់គ្នាពីអ្វីដែលអ្នកបានឃើញុ បបូរមាត់របស់អ្នកគួរតែមានពណ៌ផ្កាឈូក រីពណ៌អ្វីផ្សេងទៀតដែលនឹងប្រាប់ពីសុខភាពអ្នក។ ខាងក្រោមនេះជាពត៌មានអំពីពណ៌នៃបបូរមាត់របស់អ្នក៖

 ១. បបូរមាត់ពណ៌ផ្កាឈូកស្លេក

Loading...

ប្រសិនបើបបូរមាត់អ្នកមានពណ៌ផ្កាឈូកស្លេកស្លកជាងធម្មតា នោះវាបញ្ជាក់ប្រាប់អ្នកឱ្យដឹងថារាងកាយរបស់អ្នកខ្វះអេម៉ូក្លូប៊ីនិងចំនួនកោសិកាឈាមក្រហមរបស់អ្នកគឺមានកម្រិតទាបដែលជាមូលហេតុដែលបបូរមាត់របស់អ្នកគឺជាអ្នកស្លេក។ ដូចនេះអ្នកត្រូវការទទួលទានអាហារសម្បូរជាតិដែកនិងវីតាមីន C ដូចជាខាត់ណា សាច់ក្រហម….។

  ២. បបូរមាត់ពណ៌ក្រហម

ប្រសិនបើបបូរមាត់អ្នកមានពណ៌ក្រហមខ្លាំង ជាធម្មតាវាមានន័យថារាងកាយរបស់អ្នកត្រូវក្តៅខ្លាំងពេក ហើយថ្លើមនិងលំពែងរបស់អ្នកគឺធ្វើការខ្លាំងពេក។ ក្នុងករណីនេះអ្នកគួរតែ ពិសាតែនិងញ៉ាំបន្លែ ដូចជាម្រះ។ ត្រូវចាំថាអ្នកត្រូវតែឆាប់ចូលគេងនិងកំុឱ្យគិតរឿងស្មុគស្មាញច្រើនពេក។

  ៣. បបូរមាត់ពណ៌ស្វាយ

វាជារឿងធម្មតាបំផុតកំឡុងពេលស្ថិតក្នុងរដូវរងារ តែបើសិនជាបបូរមាត់អ្នកមានពណ៌បែបនេះជាប់ជានិច្ច នោះវាបញ្ជាក់ឱ្យអ្នកឃើញថាអ្នកប្រកដជាមានបញ្ហាហើយ។ នេះជាធម្មតាវាបង្ហាញថាជាបញ្ហាបេះដូង ឬជាបញ្ហាផ្លូវដង្ហើម។ ដូចនេះដើម្បីជាការល្អអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតដើម្បីកំណត់ថាវាជាបញ្ហាអ្វីឱ្យពិតប្រាកដ។

៤. បបូរមាត់ពណ៌ក្រហមក្រម៉ៅ

នៅពេលដែលបបូរមាត់អ្នកមានពណ៌ក្រមហក្រម៉ៅវាប្រាកដណាស់ថាប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា និងពិបាកក្នុងការរំលាយអាហារ។ យើងសូមណែនាំឱ្យអ្នកបរិភោគអាហារដែលមានជាតិសសៃដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។

៥. ពណ៌ខ្មៅជំុវិញបបូរមាត់

ប្រសិនបើបបូរមាត់អ្នកមានពណ៌ខ្មៅជំុវិញដូចអ្នកបានគូសនោះ មានន័យថារាងកាយរបស់អ្នកកំពុងតែមិនមានតុល្យភាព។ អ្នកអាចនឹងមានអារម្មណ៌ថាក្តៅនិងរងារ ក្នងករណីនេះអ្នកត្រូវជៀសវៀងការញាំុហិរ ហើយគួរតែសម្រាកឱ្យបានច្រើននិងញាំុអាហារដែលល្អសម្រាប់សុខភាព៕ ប្រភព៖ mrhealthylife

lip

ចុចអាន៖ លោកស្រី យីងឡាក់ ប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ

ចុចអាន៖ មិនគួរឲ្យជឿ ថាតារាសម្ដែងសង្ហារមិនចេះចាស់ Tik Jesdaporn បានភរិយាមានមុខមាត់បែបនេះសោះ!

Loading...

LEAVE A REPLY