Home ពត៌មាន លោកស្រី​ យីងឡាក់ ​ប្រឈមជាប់​ពន្ធនាគារ១០ឆ្នាំ​

លោកស្រី​ យីងឡាក់ ​ប្រឈមជាប់​ពន្ធនាគារ១០ឆ្នាំ​

0
SHARE
New-Arrival,11

តុលាការថៃកាត់ទោសលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីបណ្តេញចេញពីតំណេង ពាក់ព័ន្ធនឹងការធ្វេសប្រហែលចំពោះគម្រោងទិញស្រូវ គេរំពឹងថានឹងចប់ ហើយមានការប្រកាសសាលក្រមនៅខែកក្កដា ឆ្នាំ២០១៧។ នេះបើតាមការលើកឡើងរបស់មេធាវីការពារលោកស្រី យីងឡាក់។

លោកស្រី យីងឡាក់ ត្រូវបានចោទប្រកាន់ថា ធ្វេសប្រហែលធ្វើឲ្យបាត់បង់លុយជាតិក្នុងគម្រោងទិញស្រូវ ក្រោយពេលដែលលោកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាមការបោះឆ្នោតជាសកលកាលពីឆ្នាំ២០១១។

Loading...

9170

គោលនយោបាយទិញស្រូវដើម្បីជួយធានាតម្លៃស្រូវរបស់កសិករ គឺមានប្រជាប្រិយភាពខ្លាំង ដែលមានការគាំទ្រពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ប៉ុន្តែក្រសួងសេដ្ឋកិច្ចរបស់ថៃបានប៉ាន់ប្រមាណថា បានធ្វើឲ្យបាត់បង់លុយជាតិអស់៥៣៦ពាន់លានបាត ស្មើនឹង១៥ពាន់លានដុល្លារ។

មេធាវីការពារក្តីលោកស្រី យីងឡាក់ គឺលោកស្រី Sommai Koosap ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា តុលាការអាចនឹងប្រកាសសាលក្រមនៅខែកក្កដាឆ្នាំក្រោយ បន្ទាប់ពីការសាកសួរសាក្សីបានគ្រប់គ្រាន់។ មេធាវីមិនបានប្រាប់លម្អិតថា ការស៊ើបនឹងពាក់ព័ន្ធកំហុសអ្វីខ្លះនោះទេ គ្រាន់តែបញ្ជាក់ថា បើតុលាការរកឃើញកំហុសដូចការចោទប្រកាន់ លោកស្រី យីងឡាក់ ប្រឈមជាប់ពន្ធនាគារចំនួន១០ឆ្នាំ។

yingluck

តុលាការថៃបានចាប់ផ្តើមស៊ើបអង្កេតប្រឆាំងលោកស្រី យីងឡាក់ តាំងពីឆ្នាំ២០១៥។

ក្រុមដែលប្រឆាំងគម្រោងការទិញស្រូវរបស់លោកស្រី យីងឡាក់ គឺក្រុមឥស្សរជនសំខាន់ៗស្និទ្ធនឹងខ្សែរាជ្យវង្ស និងក្រុមចលនាមួយចំនួនទៀត ហើយក្រុមនោះបានធ្វើចលនាទំលាក់លោកស្រី យីងឡាក់ ចេញពីតំណែង៕ ប្រភព៖ VOD

13691891695642

ចុចអាន៖ មិនគួរឲ្យជឿ ថាតារាសម្ដែងសង្ហារមិនចេះចាស់ Tik Jesdaporn បានភរិយាមានមុខមាត់បែបនេះសោះ!

ចុចអាន៖ ថាតារាល្បីៗទាំងនេះស្អាតហើយសង្ហា តែបើបានឃើញមុខបងប្អូនគាត់វិញ បានញាក់សាច់!

Loading...

LEAVE A REPLY