Home កម្សាន្ត កំពូលតារាស្រីថៃ ១២ ដួង ដែលមានសម្រស់លេចធ្លោរខ្លាំងបំផុត ដោយសារតែពួកគេជា…

កំពូលតារាស្រីថៃ ១២ ដួង ដែលមានសម្រស់លេចធ្លោរខ្លាំងបំផុត ដោយសារតែពួកគេជា…

0
SHARE
New-Arrival,11

ភាគច្រើនទស្សនិកជនសង្កេតឃើញថា តារាថៃភាគច្រើនដែលមានប្រជាប្រិយភាព និង សម្រស់លេចធ្លោច្រើនជាតារាកូនកាត់ ជាពិសេស តារាស្រីថៃតែម្តងគឺច្រើនតែមានឪពុកជាជនជាតិបរទេស។ តើតារាស្រីណាខ្លះដែលមានឪពុកជាជនជាតិបរទេស?
១ Yaya Urassaya
តារាស្រីដែលកំពុងមានប្រជាប្រិយលេចធ្លោ និង ត្រូវផ្គូផ្គងជាមួយតារាប្រុសលោក ណៈដេត គូគីមីយ៉ា (Nadech Kugimiya) គឺប្រាកដជាមិនអាចគេចរួចពី យ៉ាយ៉ា ឧរ៉ាសសាយ៉ា (Yaya Urassaya)។ បច្ចុប្បន្ននេះ យ៉ាយ៉ា មានវ័យ ២៣ ឆ្នាំ (១៨ ខែមករា ឆ្នាំ១៩៩៣) កម្ពស់ ១៧១ សង់ទីម៉ែត្រ ហើយត្រូវបានទស្សនិកជនស្គាល់ថាជាតារាស្រីជនជាតិថៃកូនកាត់ន័រវេស។

15418416_435411093249663_5823639511161854983_o

Loading...

15391087_435411489916290_4356782934935021286_n

15284914_435411426582963_925718707638814138_n

15380567_435411473249625_4752847827339712229_n

២ Kimberly Ann Voltemas
ងាកមក គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) គូស្នេហ៍បណ្តូរចិត្តរបស់តារាប្រុសលោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) វិញ គឺមានវ័យ ២៤ ឆ្នាំ (២២ មករា ១៩៩២) កម្ពស់ ១៧១ សង់ទីម៉ែត្រ និង ជាតារារាស្រីជនជាតិថៃកូនកាត់អាឡឺម៉ង់។ ឪពុករបស់នាងបានទទួលមរណៈភាពកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

15349765_435411539916285_1958029099010408320_n

15327484_435411613249611_7200766894579328749_n

15355821_435411586582947_9056128373711827_n

៣ Bella Ranee
សម្រាប់តួឯកស្រីក្នុងរឿង «ឧត្តមភរិយា» (Padiwarada) បេឡា រ៉ានី (Bella Vanita) មានវ័យ ២៧ ឆ្នាំ (២៤ ខែធ្នូ ឆ្នាំ១៩៨៩) កម្ពស់ ១៦៥ សង់ទីម៉ែត្រ ជាតារាស្រីកូនកាត់អង់គ្លេស។ ឪពុករបស់នាងបានទទួលមរណៈភាពកាលពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៦។

15391188_435411696582936_4465801797714890384_n

15317946_435411689916270_778980434116763278_n

15355751_435411806582925_6595168405287287083_n

15390756_435411813249591_6493782949485786869_n

15327227_435411833249589_6071338098508676975_n

៤. Margie Rasri
ជាតារាស្រីជនជាតិថៃកូនកាត់អេស្ប៉ាញ ម៉ាហ្គី រ៉ាស៊ី (Margie Rasri) ពេលនេះមានវ័យ ២៦ឆ្នាំហើយ (២២ ខែសីហា ឆ្នាំ១៩៩០) និង កម្ពស់ ១៦៥ សង់ទីម៉ែត្រ។ ឪពុករបស់នាងបានទទួលមរណៈភាពក្នុងវ័យ ៦៧ ឆ្នាំ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១១ ដោយជំងឺមហារីកពោះវៀន។

15327299_435411876582918_7473526346146006922_n

15326446_435411896582916_7257384788707309720_n

15094365_435411996582906_7323915066652454316_n

15420771_435411943249578_414878727913014724_n

៥ Mai Davika
ចំពោះតារាស្រីឯករាជមិនស្ថិតនៅក្រោមគ្រប់គ្រងរបស់ប៉ុស្តិ៍ទូរទស្សន៍ និង ជាតួឯកស្រីក្នុងរឿង «គំនុំចាញ់ស្នេហ៍» (Plerng Naree) ម៉ៃ ដាវីកា (Mai Davika) មានវ័យ ២៤ ឆ្នាំ (១៦ ខែឧសភា ឆ្នាំ១៩៩២) កម្ពស់ ១៧៣ សង់ទីម៉ែត្រ ថែមទាំងជាតារាស្រីជនជាតិថៃកូនកាត់ប៊ែលហ្សិក។

15400530_435412039916235_8866985428262931774_n

15380466_435412076582898_1735041538192298729_n

15380418_435412116582894_3662948081298179020_n

15390910_435412143249558_2675139000642582511_n

៦ Chompoo Araya
ឱ្យតែនិយាយាពីមង្គលការតារាថៃដែលលេចធ្លោប្រចាំឆ្នាំ មហាជនប្រាកដជាមិនមើលរំលងជាតារាស្រីជនជាតិថៃកូនកាត់អាមេរិក ឈុំផូ អារ៉ាយ៉ា (Chompoo Araya) ដែលពេលនាងមានវ័យ ៣៥ ឆ្នាំ (២៨ ខែមិថុនា ឆ្នាំ១៩៨១) និង កម្ពស់ ១៧០ សង់ទីម៉ែត្រ។ ឪពុករបស់នាងបានទទួលមរណៈភាពក្នុងវ័យ ៧៦ ឆ្នាំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៤។

15439911_435412583249514_807197334540050158_n

15356488_435412586582847_1873471235958028201_n

15319039_435412589916180_1680751431370354245_n

15401136_435412653249507_4517452228720990017_n

15420922_435412639916175_7891494439067331616_n

៧ Poo Praiya
ជាតារាស្រីមួយរូបដែលទស្សនិកជនរំពឹងថា នាងនឹងមានពិធីមង្គលការដ៏លេចធ្លោមិនចាញ់តារាស្រី ឈុំផូ អារ៉ាយ៉ា តែមិនទាន់ដល់ថ្ងៃនោះមកផង នាងបែរជាប្រកាសបាក់ផ្លូវជាមួយប្អូនថ្លៃអ្នកនាង ឈុំផូ អារ៉ាយ៉ា ទៅវិញ។ គួរបញ្ជាក់ផងដែរថា តារាស្រីប្រចាំប៉ុស្តិ៍លេខ ៧ ពូ ប្រៃយ៉ា (Poo Praiya) មានវ័យ ២៧ ឆ្នាំ (២៨ ខែមីនា ឆ្នាំ១៩៨៩) កម្ពស់ ១៧១ សង់ទីម៉ែត្រ និង ជាកូនកាត់ស៊ុយអែត។

15350479_435412649916174_2588034722602076424_n

15439889_435412713249501_5755557572682830544_n

15326454_435412729916166_4673349388229982632_n

15390944_435412743249498_5607360124690044828_n

15253609_435412783249494_6099124089394258236_n

៨ មែត ភីរ៉ានី
តួឯកស្រីក្នុងរឿង «ភ្លើងលាងភ្លើង» (Fai Lang Fai) មែត ភីរ៉ានី (Matt Peeranee) បានប្រឡូកក្នុងការសម្តែងជាង ១០ឆ្នាំមកហើយ មកទល់ពេលនេះ នាងមានវ័យ ២៧ ឆ្នាំ (២៨ ខែកក្កដា ឆ្នាំ១៩៨៩) កម្ពស់ ១៧០ សង់ទីម៉ែត្រ ជាតកូនកាត់ន័រវេស ដូចជា យ៉ាយ៉ា ឧរ៉ាសសា។

15392751_435412819916157_3662937978450047187_o

15355743_435412896582816_2985581438812838181_n

15267618_435412916582814_7061521698344613101_n

៩ អែនថង ប្រាស៊ុម
កំពូលតារាស្រីជើងចាស់ អែនថង ប្រាស៊ុម (Anne Thongprasom) ហាក់មិនរវីរវល់ក្នុងការសម្តែងជាតួឯកស្រីទៀតឡើយ ព្រោះពេលនេះនាងឈានចូលវ័យ ៤០ ឆ្នាំ (១ ខែវិច្ឆិកា ឆ្នាំ១៩៧៦) ចង់ផ្លាស់ប្តូរអាជីពមកជាអ្នកដឹកនាំរឿងវិញម្តង។ មិនត្រឹមតែជាតារាសម្តែង នាងក៏ជាតារាបង្ហាញដ៏លេចធ្លោព្រមជាមួយកម្ពស់ ១៦៣ សង់ទីម៉ែត្រ និង ជាតារាថៃកូនកាត់ស៊ុតអែត ដូចជាមួយតារាស្រី ពូ ប្រៃយ៉ា។

15283979_435413013249471_370881308378300486_n

15284944_435412943249478_1844508338806022436_n

15439821_435412933249479_902312146337982598_n

15439930_435412999916139_7933620507598803590_n

15326423_435413009916138_1625059630383657072_n
១០ រីតា សៀរីតា
រីតា សៀរីតា (Rita Sririta) តួឯកស្រីក្នុងរឿង «ចំណងស្នេហ៍ចំនៀងផ្ទះ» (Jao Ban Jao Ruen) មានអាយុ ៣៥ ឆ្នាំ(២៧ ខែតុលា ឆ្នាំ១៩៨១) កម្ពស់ ១៧៣ សង់ទីម៉ែត្រ និង ជាតារាកូនកាត់ដាណឺម៉ាក។ ឪពុករបស់នាងបានទទួលមរណៈភាពក្នុងវ័យ ៨០ ឆ្នាំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

15350482_435413086582797_1503301201262073504_n

15338699_435413089916130_8039798010365984265_n

15391132_435413113249461_7967266290180339928_n

15319101_435413126582793_7378064267707680054_n

១១ ព្រឺន រ៉ានីដា
សម្រាប់តួឯកស្រីក្នុងរឿង «ផ្លូវកាមទេពប្រែពណ៌» (Tang Parn Kammathep) ព្រឺន រ៉ានីដា (Pream Ranida) ត្រូវបានទស្សនិកជនស្គាល់ថា នាងជាតារាស្រីដែលមានវ័យក្មេង ដោយបច្ចុប្បន្ននាងទើបតែមានអាយុ ២០ ឆ្នាំ (១០ ខែវិច្ឆិកា ឆ្នាំ១៩៩៦) កម្ពស់ ១៧០ សង់ទីម៉ែត្រ ហើយក៏ជាតារាកូនកាត់អ៊ីតាលី។

15380800_435413183249454_8064408107629261130_n

15390814_435413213249451_4135726243291937192_n

15284041_435413209916118_447279475958129926_n

 

១២ ផែតរិសៀ ថាន់ឆៈនុក
បើក្រឡេកមកមើលតួឯកស្រីក្នុងរឿង «អធិដ្ឋានស្នេហ៍» (Buang Atitharn) ផែតរិសៀ ថាន់ឆៈនុក (Patricia Tanchanok) វិញ គឺកាន់តែមានវ័យក្មេងគួរឱ្យមិនជឿ ព្រោះនាងអាចគ្រងតំណែងតួឯកស្រីក្នុងវ័យ ១៩ ឆ្នាំប៉ុណ្ណោះ (១៨ ខែសីហា ឆ្នាំ១៩៩៧) ព្រមជាមួយកម្ពស់ ១៧០ សង់ទីម៉ែត្រ និង ជាកូនកាត់អង់គ្លេស៕ ខេរី (ប្រភព៖ អឹមថៃ)

15349620_435413256582780_8733623498583739539_n

15380667_435413306582775_8209832258176197391_n

15319106_435413343249438_1109866863322546057_n

ចុចអាន៖ មិនគួរឲជឿ! កូនស្រីរបស់អតីតតារាសម្ដែង Por ពិតជាក្មេងដែលបានទទួលការអប់រំល្អយ៉ាងនេះ!

ចុចអាន៖ ថាតារាល្បីៗទាំងនេះស្អាតហើយសង្ហា តែបើបានឃើញមុខបងប្អូនគាត់វិញ បានញាក់សាច់!

Loading...

LEAVE A REPLY