Home សុខភាព នឹងសម្រស់ លាងសួតរបស់អ្នកបានយ៉ាងស្អាតត្រឹមតែរយៈពេលបីថ្ងៃជាមួយនឹងរូបមន្តនេះ

លាងសួតរបស់អ្នកបានយ៉ាងស្អាតត្រឹមតែរយៈពេលបីថ្ងៃជាមួយនឹងរូបមន្តនេះ

0
SHARE
New-Arrival,11

ជក់បារីបណ្តាលឱ្យខូចសុខភាពគឺជាពាក្យមួយឃ្លាដែលយើងតែងតែឃើញនៅពីលើកញ្ចប់បារីផ្ទាល់។ អង្គការសុខភាពពិភពលោកបានឱ្យដឹងថាអ្នកជំនាញសុខភាពបាននិយាយថានៅលើពិភពលោកគឺមានអ្នកជក់បារីជាង ១ពាន់លាននិង ៥លាននាក់បានស្លាប់ឬទទួលរងជំងឺដោយសារបារី។

16

Loading...

ចំណែកឯអ្នកជក់បារីច្រើនជាង៥ឆ្នាំ នឹងប្រឈមមុខជាមួយនឹងជម្ងឺរលាកទងសួត។ អ្នកជក់បារីនិងអ្នកមិនជក់បារីមានបញ្ហាសួតទាំងពីរ គ្រាន់តែអ្នកជក់បារីខូចសួតធ្ងន់ធ្ងរជាងអ្នកមិនជក់។ ហើយបើសិនជាអ្នកចង់លាងសំអាតសួតរបស់អ្នកនោះ អ្នកអាចធ្វើតាមវិធីនេះ។ មុនដំបូងអ្នកត្រូវបញ្ឈប់ការជក់បារីរបស់អ្នកសិន បន្ទាប់មកទៀតចាប់ផ្តើមអនុវត្តតាមរូបមន្តនេះ៖

គ្រឿងផ្សំ

– ខ្ទឹមបារាំងដែលលាងទឹកស្អាតនិងកាត់ជាចំណិតចំនួន៤ខាំ

– ម្សៅរមៀត២ស្លាបព្រាបាយ

– ទឹកមួយលីត្រ

– ស្ករពណ៌ត្នោត៤ខាំ

– ខ្ញីមួយមើម (ហាន់ជាចំណិត)

វិធីធ្វើ

ដាក់ទឹកចូលក្នុងឆ្នាំងដាំឱ្យពុះរួចដាក់ស្កចូលឱ្យរលាយសព្វបន្ទាប់មកដាក់ខ្ទឹមបារាំង ខ្ញី និងរមៀតចូល ពេលដែលវាពុះ ប្រញាប់បន្ថយកម្តៅរួចទុកវាឱ្យត្រជាក់។

របៀបប្រើ

ញាំុវាមុនពេលញាំុអាហារពេលព្រឹកនិងពេលល្ងាចពីរម៉ោង ហើយបើចង់ឃើញប្រសិទ្ធភាពឆាប់រហ័សត្រូវហាត់ប្រាណបន្ថែម។ បើសិនជាអាចអ្នកគួរតែងូតទឹករយៈពេល២០នាទី ព្រោះវាងាយស្រួលបណ្តេញជាតិពុលពីរាងកាយបានកាន់តែច្រើនឬប្រើវិធីឆ្ពុងក៏បាន។ ប្រភព៖ mrhealthylife

ចុចអាន៖ តើឆ្នាំណាខ្លះ ដែលតាំងរូបគំនូរសេះល្អ ហើយឆ្នាំណាដែលតាំងមិនបាន «ឆុង»?

ចុចអាន៖ ឆ្នាំទាំង ៣ ដែលគួរតែប្រយ័ត្ន នៅឆ្នាំក្រោយ! សូមចុចដើម្បីអានវិធីរំលងគ្រោះ!

Loading...

LEAVE A REPLY