Home ជំនឿផ្សេងៗ មនុស្សស្រីនាំទ្រព្យតាំងពីកំណើត សំណាងលើសស្រីដទៃ គឹកើតចំឆ្នាំទាំង៣នេះ!

មនុស្សស្រីនាំទ្រព្យតាំងពីកំណើត សំណាងលើសស្រីដទៃ គឹកើតចំឆ្នាំទាំង៣នេះ!

0
SHARE
Bag,14

មនុស្សស្រីទាំងឡាយណាដែលកើតចំឆ្នាំទាំង៣នេះ អាចនិយាយបានថាជាស្រី្តនាំលាភនាំសំណាងខ្លាំងណាស់ ព្រោះពួកគេបានស្ពាយយកទ្រព្យតាំងតែពីចាប់កំណើតមកម្ល៉េះ បើអ្នកណាបានយកធ្វើជាប្រពន្ធ គឺពិតជាលទ្ធផលនៃការខំសាងបុណ្យកុសល៣ជាតិមកហើយ។

money

Loading...

តោះ! កុំអោយចាំយូរ ទៅមើលៗទាំងអស់គ្នា ថាតើស្រី្តកើតឆ្នាំអ្វីខ្លះទៅ ដែលនាំទ្រព្យនាំសំណាង វិសេសលើសអស់ស្រីដទៃនោះ?

១. នារីកើតឆ្នាំខាល

tiger

ស្រ្តីណាដែលកើតឆ្នាំខាលនេះ មានប្រជ្ញាវ័យណាស់ ក្រុមគ្រួសារនិងអាជីពមានតុល្យភាពល្អ សុខសប្បាយ ដោយមានកម្លាំងនៃអំពើល្អរបស់នាងទប់។ ស្តើងក្តី ក្រាស់ក្តី នាងចេះសន្សំសំចៃទុកដាក់លុយកាក់ មិនងាយមានការបាត់បង់នោះឡើយ។ នារីដែលកើតឆ្នាំនេះ ក្រោយពេលរៀបការហើយ នឹងនាំតែសំណាងដល់ប្តី ធ្វើការបានឡើងដំណែង បើរកស៊ីវិញ លុយដល់ៗដៃ មិនងាយមាននរណាហ៊ានបោកឡើយ។

រូបតំណាង៖ នារីឆ្នាំខាល និងស្វាមី
រូបតំណាង៖ នារីឆ្នាំខាល និងស្វាមី

២. នារីកើតឆ្នាំមមី

horse

ស្រ្តីកើតឆ្នាំមមីនេះវិញ ល្អវិសេសវិសាលខ្លាំងណាស់ ដោយសារតែត្រង់នេះហើយ នាងមិនចេះទ្រនរណា លើកជើងនរណាឡើយ ហើយឃើញអ្វីថាហ្នឹង។ ពេលមិនទាន់រៀបការ លុយកាក់ដូចជាធូរចេញក្រៅបន្តិច ចិត្តល្អប៉ាវគេរហូត តែបើគ្រាន់តែរៀបការមានប្តីមានគ្រួសារហើយ ត្រូវចាយទើបចាយ ទើបប៉ាវ មិនត្រូវចាយ សូម្បីតែមួយរៀលក៏មិនអោយរបូតដែរ។ ម្យ៉ាងវិញទៀត ស្រ្តីកើតឆ្នាំនេះ ត្រូវបានគេមើលឃើញថា មានអំណាចលើប្តីច្រើន តែបើក្នុងគ្រួសារនាងវិញ នាងចេះគោរព ស្រលាញ់និងអោយតម្លៃលើស្វាមីខ្លួនណាស់ ទោះតែមានពេលខ្លះពូកែងក់ងរបន្តិចក៏ដោយចុះ។

រូបតំណាង៖ នារីឆ្នាំមមី និងស្វាមី
រូបតំណាង៖ នារីឆ្នាំមមី និងស្វាមី

៣. នារីកើតឆ្នាំរកា

chicken

សម្រាប់ស្រីកើតឆ្នាំរកានេះវិញ មានចិត្តហ៊ានគិតធំ ចិត្តនេះគឺមានតាំងពីកំណើតព្រមនឹងទ្រព្យដែលនាងបានស្ពាយមកនោះឯង។ ហ៊ានគិតធំ ហ៊ានធ្វើធំ មិនចាញ់មនុស្សប្រុសឡើយ អ្វីដែលនាងដាក់ចិត្តចង់សម្រេចហើយ នាងប្រាកដជាសម្រេចអោយបាន គ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះ។ នារីឆ្នាំនេះ បើមិនទាន់រៀបការ មិនសូវបង្ហាញពីមហិជ្ជតានាងប៉ុន្មានទេ តែបើរៀបការ មានស្វាមី មានកូន មានបន្ទុកគ្រួសារហើយ អ្វីក៏នាងធ្វើបានដែរ អោយតែគ្រួសាររុងរឿង។

រូបតំណាង៖ នារីឆ្នាំរកា និងស្វាមី
រូបតំណាង៖ នារីឆ្នាំរកា និងស្វាមី

ចុចអាន៖ តើឆ្នាំណាខ្លះ ដែលតាំងរូបគំនូរសេះល្អ ហើយឆ្នាំណាដែលតាំងមិនបាន «ឆុង»?

ចុចអាន៖ អ្នកជាមនុស្សពិសេសណាស់ បើអ្នកមានប្រជ្រុយត្រង់ ៤កន្លែងនេះលើដងខ្លួន!

Loading...

LEAVE A REPLY