Home ចំណេះដឹង ស្វែងយល់ចិត្តមនុស្សតាមរយៈលក្ខណៈដៃ

ស្វែងយល់ចិត្តមនុស្សតាមរយៈលក្ខណៈដៃ

0
SHARE
New-Arrival,11

ក្នុងការសន្ទនាបុគ្គលម្នាក់ៗតែងមានកាយវិការ វាសដៃវាសជើងសមជាមួយពាក្យសម្តីរបស់គេផង។ ពេលនេះយើងនឹងបង្ហាញអ្នកពីអត្ថន័យនៃកាយវិការទាំងអស់នោះ។

ក្ដាប់ដៃណែនក្នុងពេលនិយាយ៖ គឺគេកំពុងតែនិយាយរឿងដែលខ្លួនគេមានអារម្មណ៌តឹងតែង ឬកំពុងទទួលរងការឈឺចាប់ តែបើគេក្តាប់ដៃក្នុងពេលដែលស្តាប់ការនិយាយរបស់យើងវិញ បញ្ជាក់ថាគេពុំស្របជាមួយពាក្យរបស់យើងឡើយ។

Loading...

21

ផ្ដុំចុងម្រាមទាំងសងខាងចូលគ្នា៖ គឺមានន័យថាជាការបង្ហាញនូវជំនឿចិត្ត និងការជឿជាក់ចំពោះគំនិតរបស់ខ្លួន ហើយប្រសិនបើគេងើយក្បាលទៅខាងក្រោយក្នុងដំណាលគ្នាផង េជាការបង្ហាញពីភាពក្រអឺតក្រទមរបស់គេ។

%e1%9f%a4

បត់កែងដៃហើយចង្អុលមេដៃឡើងលើ៖ គេបង្ហាញពីអារម្មណ៌នៃការតាំងខ្លួនខ្ពស់ជាងគូសន្ទនា ហើយស្ថិតក្នុងលក្ខណៈការពារខ្លួនផងដែរ។ អ្នកមិនអាចនិយាយអ្វីបញ្ចុះបញ្ចូលគេបានទេ យ៉ាងច្រើនណាស់បានត្រឹមតែបបួលគេទៅញាំុកាហ្វេប៉ុណ្ណោះ។

យកដៃអង្អែលចង្កា៖ មានន័យថាគេកំពុងពិចារណាត្រិះរិះពាក្យសម្តីដែលអ្នកនិយាយ។

%e1%9f%a3

យកដៃគោះចង្កា៖ មានន័យថាគេកំពុងតែធុញថប់ និង នឿយហត់បន្តិច។

20

យកម្រាមដៃអេះឬត្រដុសចំហៀងក៖ គឺគូសន្ទនាកំពុងមានអារម្មណ៌ថា អ្នកកុហកគេ… ពាក្យសម្តីដែលអ្នកនិយាយមិនគួរឱ្យទុកចិត្ត។

%e1%9f%a2

យកដៃអេះក្បាល៖ បង្ហាញពីការមានមន្ទិលសង្ស័យមិនច្បាស់លាស់ក្នុងខ្លួន។

19

ក្ដាប់ដៃដោយមេដៃនៅក្នុងកណ្ដាប់ដៃ៖ បង្ហាញថាគេកំពុងត្រិះរិះយ៉ាងខ្លាំងក្លា។

14

ប្រើចង្អុលដៃចង្អុលអ្នកដទៃ៖ បង្ហាញវាខ្លួនគេវិសេសវិសាលជាងនិងមានអំណាចជាង។

16

ញែកម្រាមដៃចេញឆ្ងាយពីម្រាមដទៃទៀត៖ មានន័យថាគេជាមនុស្សចូលចិត្តសម្ដែងចេញនូវមនោសញ្ចេតនានិងមានភាពជាម្ចាស់នៃខ្លួនឯង។

15

ចុចអាន៖ អ្នកដឹងទេ? ដុំទឹកកកមួយដុំ មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពស្បែកមុខ!

ចុចអាន៖ ផ្អែមមែនគូរគេ! លោក Weir បង្ហោះរូបតួឯកស្រី Bella ក្នុង IG ខ្លួនថា….

Loading...

LEAVE A REPLY