Home ជំនឿផ្សេងៗ មនុស្សស្រីកើតឆ្នាំទាំង៤នេះពិសេសណាស់ គឺកាន់តែអាយុច្រើន កាន់តែមានភាពទាក់ទាញ!

មនុស្សស្រីកើតឆ្នាំទាំង៤នេះពិសេសណាស់ គឺកាន់តែអាយុច្រើន កាន់តែមានភាពទាក់ទាញ!

0
SHARE
New-Arrival,11

ភាពទាក់ទាញរបស់មនុស្សស្រីគឺតែងតែកើតមាននៅពេលដែលគេស្ថិតក្នុងភាពវ័យក្មេង ប៉ុន្តែមាននារីដែលមានឆ្នាំមួយចំនួនបែរជាមានភាពទាក់ទាញនៅពេលដែលពួកគេចាស់ទៅវិញ ហើយនៅពេលដែលចាស់ក៏មិនសូវចាស់ខ្លាំងដែរ គឺមានមុខមាត់មិនសូវប្រែប្រួលខ្លាំងនោះទេ។ ដូចនេះតើមានឆ្នាំណាខ្លះទៅ?

zodiac

Loading...

ឆ្នាំរោង

dragon

នារីដែលកើតនៅឆ្នាំនេះ គឺជានារីដែលមានភាពទាក់ទាញ សុភាពរាបសារ មិនមានចរិតក្រអើតក្រទម ហើយក៏ជានារីដែលមានតម្រូវការខ្ពស់ចំពោះខ្លួនឯង។ ដូចនេះទោះជាគេមានអាយុច្រើនក៏ដោយក៏មានគេតាមស្រឡាញ់ដែរ ដោយគេជាផ្កាយដែលមនុស្សភាគច្រើនចាប់មិនបាន។

zhaowei

ឆ្នាំថោះ

rabbit

មនុស្សស្រីដែលកើតនៅឆ្នាំនេះគឺមានចរិតសុភាពរាបសារ និងចិត្តល្អ។ ថ្វីត្បិតតែគេមានចរិតបែបនេះក៏ដោយ ក៏គេជាមនុស្សដែលអាចយោងបន្ទុកធ្ងន់ដែរ។ ម្យ៉ាងទៀតគេក៏ជាមនុស្សដែលមានប្រាជ្ញាមិនអន់ជាងអ្នកដទៃឡើយ។ ដូចនេះនៅពេលដែលគេកាន់តែចាស់ ទោះបីជាគេតែងខ្លួនសាមញ្ញក៏មានភាពទាក់ទាញដែរ ដោយសារតែគេជាមនុស្សដែលមិនចេះលាក់ទុក្ខកង្វល់ទាំងឡាយក្នុងចិត្ត ដែលជាហេតុធ្វើឲ្យគេអាចរក្សាសម្រស់ដែលអាចទាក់ទាញអ្នកដទៃបានទោះបីជាមានអាយុរាងច្រើនក៏ដោយ។

fan_bingbing-wide

ឆ្នាំមមី

horse

នារីដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចិត្តលេងសើចច្រើន ដែលមិនចេះនឿយហត់ឡើយ។ ថ្វីត្បិតតែគេជាមនុស្សបែបនេះក៏ដោយ ប៉ុន្តែនៅពេលដែលគេធ្វើរឿងអ្វីមួយ គេយកចិត្តទុកដាក់ធ្វើណាស់។ ដូចនេះទោះបីជាគេអាយុរាងច្រើនក៏ដោយក៏មានភាពទាក់ទាញដែរ។

chompoo374

ឆ្នាំវក

monkey

មនុស្សស្រីដែលកើតនៅឆ្នាំនេះ ប្រសិនជាអ្នកដែលមិនស្គាល់ អ្នកដទៃនឹងមិនដឹងថាគេមានអាយុប៉ុន្មានឡើយ ដោយសារតែគេជាមនុស្សដែលចូលចិត្តលេងច្រើនដូចជាកូនក្មេង ប៉ុន្តែគេជាមនុស្សដែលបើកទូលាយ ដែលអាចមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ម្យ៉ាងទៀតគេក៏ជាមនុស្សដែលមានគំនិតច្នៃប្រឌិតក្នុងការរស់នៅប្រចាំថ្ងៃដែរ។ នៅពេលដែលពួកគេមានអាយុរាងច្រើន ទោះបីជាស្លៀកពាក់សាមញ្ញក៏មានភាពទាក់ទាញដែរ៕

Cannes "Three Times" Photocall

ចុចអាន៖ ឆ្នាំទាំង៤ដែលរកលុយមិនចេះសល់ រៀបការមានគូរហើយឡើងកូដដូចមហាសេដ្ឋី!

ចុចអាន៖ ហោរាសាស្រ្តតាមក្បួនតម្រាខ្មែរ សម្រាប់ដើមឆ្នាំ២០១៧ តោះអានមើល រាសីអ្នកខ្ពស់ឬទេ?

LEAVE A REPLY