Home ចំណេះដឹង ពេលដែលក្រខ្សត់ រកស៊ីមិនបាន អ្នកត្រូវធ្វើរឿងទាំងនេះ ទ្រព្យនឹងវិលមករកអ្នកភ្លាម! មិនជឿសាកមើល!

ពេលដែលក្រខ្សត់ រកស៊ីមិនបាន អ្នកត្រូវធ្វើរឿងទាំងនេះ ទ្រព្យនឹងវិលមករកអ្នកភ្លាម! មិនជឿសាកមើល!

0
SHARE
New-Arrival,11

មនុស្សណាមិនចង់មាន? មនុស្សណាថាមិនចង់បានទ្រព្យសម្បត្តិនោះ? ទោះជាអ្នកមិនអាចយកលុយទៅទិញសេចក្តីសុខបានក៏ដោយចុះ យ៉ាងហោចណាស់ក៏មានប្រាក់ចាយវាយពេញដៃដែរ ព្រោះលុយក៏ជាចំនែកមួយដែលធ្វើអោយអ្នកមានក្តីសុខដែរ។

gold-money

Loading...

ប៉ុន្តែសមត្ថភាពរកប្រាក់ខុសៗពីគ្នា ។ ក្រៅពីសមត្ថភាពការងារហុងស៊ុយសម្រាប់ការហៅប្រាក់ចូលហោប៉ៅ ជាចំណុចមួយដែលគេជឿជាក់ថា មិនចាញ់គ្នាប៉ុន្មានឡើយ ។ ដូចនេះពេលដែលអ្នករកស៊ីមិនឡើង តើត្រូវធ្វើយ៉ាងណា? ដើម្បីអោយលាភចូលវិញនោះ សូមអានចំនុចទាំង៦ខាងក្រោម៖

– ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀប

កុំបណ្តោយឱ្យរបស់របរគរចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការហើយ គួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែងឱ្យបានត្រឹមត្រូវ ។ សូមកុំទុករបស់រាយប៉ាយលើតុ ឬក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រពចង្រៃ។

maxresdefault

– កាបូបប្រាក់ដែលចាស់ហើយគួរផ្លាស់ប្តូរថ្មី

កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយជាដាច់ខាត ។ យកល្អការប្រើកាបូបប្រាក់ គួរប្រើពណ៌ក្រហម ព្រោះតាមហុងស៊ុយចិន ពណ៌នេះជាពណ៌ល្អលើសគេ និងជាពណ៌ចម្រុងចម្រើនទៀតផង ។
ចំពោះប្រាក់កាស គួរដាក់ឱ្យមានរបៀបនិងមិនគួរញាត់ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាត់ញក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ ។

annimated-cash-and-money-bag

– ព្យាយាមនៅក្បែរទឹកឱ្យបានច្រើន

នេះមិនមែនមានន័យថា ឱ្យលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការទៅក្បែរបន្ទប់ទឹកទេ គ្រាន់តែឱ្យរកទូកញ្ចក់ដាក់ត្រីមកដាក់ឱ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាពទឹកមកបិទលើជញ្ជាំងផ្ទះក៏បានដែរ ។

fish02

– រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬក៏ដាក់នៅលើតុ

បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះមកដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា ។

il_570xn-343124145

– ជួសជុលកន្លែងខូចខាតត្រង់បរិវេណផ្ទះឱ្យស្អាតជានិច្ច

ត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុកចោលនាំតែអពមង្គល ។ ពិសេសត្រង់ពិតានដែលធ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញាប់ជួសជុល ព្រោះគេជឿថា នឹងធ្វើឱ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ ។

fix-it

– ពណ៌នាំជោគលាភ

ពណ៌ទាំងនោះមានដូចជាពណ៌បៃតង ពណ៌ក្រហម ឬពណ៌ស្វាយ ដែលសុទ្ធតែជាពណ៌ហៅជោគលាភ និងប្រាក់កាសចូលមកបានទាំងអស់ ។ ពណ៌ទាំងអស់នោះអាចប្រើលាប ឬរបស់តុបតែងផ្ទះក៏បានទទួលលទ្ធផលដូចគ្នាដែរ៕

rbvagfyikn6afqlvaawnedmo4jc387

ចុចអាន៖ រៀបចំផ្ទះចូលឆ្នាំចិន លោកអ្នកដាច់ខាតត្រូវ ប្រយ័ត្នរៀបជំនាងផ្ទះខុស! មើលអត្ថបទនេះមុននឹងរៀប

ចុចអាន៖ ឆ្នាំ២០១៧នេះ តើពណ៌អ្វីជាពណ៌លាភសំណាងសម្រាប់ឆ្នាំអ្នកទៅ? មិនមែនចេះតែក្រហមគ្រប់គ្នានោះទេ!

Comments

comments

Loading...