Home ជំនឿផ្សេងៗ ជោគជតារាសីចំពោះ ថ្ងៃ អង្គារ ទី ១០ ខែ មករា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ អង្គារ ទី ១០ ខែ មករា ឆ្នាំ ២០១៧

0
SHARE
New-Arrival,11

1

ឆ្នាំជូត៖ រាសីថ្ងៃនេះល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា។

Loading...

2

ឆ្នាំឆ្លូវ៖ រាសីថ្ងៃនេះស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ឡើយ ពីព្រោះថាផលមិនល្អតែងងាយកើតឡើងផង។ក្នុងអំឡុងពេលនេះដែរលោកអ្នកត្រូវចេះសន្សំប្រាក់កាសខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសឧត្តរបន្តិចព្រោះងាយជួបឧប្បត្តិហេតុជាងសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ។

3

ឆ្នាំខាល៖ រាសីថ្ងៃនេះខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសមម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត។

4

ឆ្នាំថោះ៖ រាសីថ្ងៃនេះខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីអាចសម្រុកពេញទីបានហើយនឹងទោះធ្វើអ្វីតែងហុចផលមកវិញគ្រាន់គាប់ប្រសើរ។សម្រាប់ពេលវេលាល្អក្នុងការធ្វើអ្វីមួយគឺម៉ោង១,០០ទៅ២,៥៩នាទីរសៀលហើយបើប្រកបកិច្ចការអ្វីតែងហុចផលមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង។

5

ឆ្នាំរោង៖ រាសីថ្ងៃនេះល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចឱ្យមកវិញដូចជាទីគាប់បំណង។ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្តាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងផ្លែផ្កាដែលហុចមកវិញមិនសូវដូចគាប់បំណងនោះឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នាមានច្រើនជាងសព្វមួយដង។

6

ឆ្នាំម្សាញ់៖ រាសីថ្ងៃនេះល្អជាមធ្យម។ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញអស់ៗពីខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន។

7

ឆ្នាំមមី៖ រាសីថ្ងៃនេះខ្ពស់ត្រដែត។ថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ដូចនេះជាឱកាសល្អច្រើនសម្រាប់លោកអ្នកពង្រីកការងារអ្វីមួយពីព្រោះតែងហុចផលល្អៗចូលមកច្រើនជាងអាក្រក់។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ។

8

ឆ្នាំមមែ៖ រាសីថ្ងៃនេះស្រុតចុះ។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះប៉ុន្តែការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារនិងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។ការរស់នៅវិញ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដ ទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក។

9

ឆ្នាំវក៖ រាសីថ្ងៃនេះស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសំបកក្រៅប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង។

10

ឆ្នាំរកា៖ រាសីថ្ងៃនេះស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនអាចមើលរំលងពីបញ្ហាសុវត្តិភាពបានទេពិសេសងាយកើតរឿងរាវចំបែងចិត្តណាស់ផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរធ្វើអ្វីមិនអាចលោភលន់បានដែរត្រូវចេះធ្វើដោយក្តីសន្សឹមៗហើយ គិតផលប្រយោជន៍អ្នកដទៃខ្លះទើបការប្រកបជំនួញគ្មានរឿងរ៉ាវប្រទាំងប្រទើសកើតឡើងទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចទើបមិនកម្មក្រាសនៅគ្រាខាងមុខ។

11

ឆ្នាំច៖ រាសីថ្ងៃនេះខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាសឬការធ្វើកិច្ចសន្យាអ្វីមួយផង។ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។

12

ឆ្នាំកុរ៖ រាសីថ្ងៃនេះល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាទាំងនៅផ្ទះសម្បែងឬនៅផ្នែកខាងក្រៅដោយប្រការណាមួយកើតទ្បើង។ចំពោះការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី។ រីឯបញ្ហាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។

ចុចអាន៖ ចូលដល់ថ្ងៃ១០ ខែ១ភ្លាម មានឆ្នាំទាំង៤នេះក្នុងគ្រួសារនឹងមានលាភធំ!

ចុចអាន៖ រៀបចំផ្ទះចូលឆ្នាំចិន លោកអ្នកដាច់ខាតត្រូវ ប្រយ័ត្នរៀបជំនាងផ្ទះខុស! មើលអត្ថបទនេះមុននឹងរៀប

Loading...

LEAVE A REPLY