Home ជំនឿផ្សេងៗ ត្រៀមខ្លួនចូលឆ្នាំចិន គួរទិញរបស់អីដាក់ក្នុងផ្ទះទើបនាំលាភទ្រព្យ នាំសុខចម្រើន?

ត្រៀមខ្លួនចូលឆ្នាំចិន គួរទិញរបស់អីដាក់ក្នុងផ្ទះទើបនាំលាភទ្រព្យ នាំសុខចម្រើន?

0
SHARE
Bag,14

សល់មិនប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃបុណ្យចូលឆ្នាំចិនហើយ បងប្អូនខ្សែស្រឡាយចិនជាច្រើន កំពុងតែចាប់ផ្តើមមមាញឹកក្នុងការដើរទិញរបស់ដាក់តាំងផ្ទះ រៀបផ្ទះទទួលឆ្នាំថ្មី ទទួលយកលាភជ័យល្អៗពីទេវតាឆ្នាំរកា។ ចុះអ្នកបានដឹងហើយឬនៅ? ថាក្នុងផ្ទះអ្នកគួរតាំងអ្វីខ្លះ ដើម្បីនាំលាភនាំសំណាងចូលផ្ទះនោះ?

chicken2017

Loading...

ថ្ងៃនេះ TodaySharing សូមចូលខ្លួនចែករំលែកទៅកាន់បងប្អូនអំពីវត្ថុទាំង៧ ដែលអាចនាំលាភសំណាង និងសិរីសួស្តីជូនបងប្អូនបាន នេះបើយោងតាមចិនស៊ែដ៏ល្បីម្នាក់៖

gd_image_resize-1

ផ្លិត៖ ការនាំយករូបភាពផ្លិតមកតុបតែងលំអផ្ទះសម្បែង វានឹងជួយឱ្យអ្នករស់នៅក្នុងផ្ទះនិងក្រុមគ្រួសារ ទទួលបានសេចក្តីសុខដុមរម្យនាហើយភាគច្រើនហូរចូលដំណឹងល្អៗទៀតផង ។

fan

តុ៖ តុផ្សេងៗសម្រាប់ការតុបតែងនៅខាងក្នុងផ្ទះ គួរជ្រើសយកតុមូល ឬតុ៨ជ្រុង តែបើតុរាងបួនជ្រុង គួរ ប៉ិតជ្រុងឱ្យទាល ដើម្បីជួយឱ្យមានជោគជតារាសីអាចកំចាត់ថាមពលអពមង្គល ហើយស្រូបយកលាភ សំណាងល្អនិងភាពរីកចំរើនចូលក្នុងផ្ទះ ។

table

មាន់៖ មាន់អាចជារូបភាពតុក្តា ឬរូបចម្លាក់អ្វីក៏បានសុទ្ធតែជួយលើកសិរីមង្គលសួស្តីដល់ផ្ទះសម្បែង ឱ្យមាន លាភសក្ការៈហូរចូលមិនដាច់ ជាពិសេសរឿងលុយកាក់ ។

chicken

ក្រូច ក្រូចអាចប្រើប្រាស់ជារូបភាព ឬរូបចម្លាក់ឬជារបស់ពិតទុកនៅក្នុងត្រកដាក់នៅលើតុទទួលភ្ញៀវ ដើម្បីហៅលាភសក្ការៈហូរចូល ។

exquisite-golden-feng-shui-money-coins-tree-wealth-pot-fengshuimall-1507-11-fengshuimall2029

អណ្តើក៖ អាចតាំងជារូបតុក្កតា ឬជារូបចម្លាក់នៅក្នុងបន្ទប់អង្គុយលេង ឬនៅជ្រុងត្រង់ណាមួយក្នុងបរិវេណ ផ្ទះ ដើម្បីធ្វើឱ្យអ្នករស់នៅក្នុងផ្ទះទាំងអស់មានផាសុកភាពល្អអាយុយឺនយូរ តែហាមដាក់ក្នុងបន្ទប់ធ្វើការងារ។

hk

ផ្លែទទឹម៖ អ្នកអាចដាំជាដើមរក្សាទុកនៅខាងមុខផ្ទះ ដើម្បីឱ្យទទួលបានកូនចៅល្អៗដើរតាមគន្លងធម៌ព្រម ទាំងជួយបញ្ចៀសគ្រោះភ័យបានទៀតផង ។

1478655020-7752

សត្វដំរី៖ ជារូបភាពតំណាងឱ្យសតិបញ្ញា និងលាភសំណាង ។ គួរដាក់តាំងរូបនេះនៅ ក្នុងបន្ទប់ទទួលភ្ញៀវតែហាមដាក់តាំងបែរមុខទៅរកមាត់ទ្វារដាច់ខាត ព្រោះនឹង បណ្តាល មនុស្សនៅក្នុងផ្ទះជួបរឿងរ៉ាវរញ៉េរញ៉ៃខ្វែងគំនិតគ្នាមិនចេះចប់ មិនចេះហើយ ៕

elephant

ចុចអាន៖ លាភធំណាស់! បើក្នុងផ្ទះអ្នកមានឆ្នាំទាំង៣នេះ ដូចមានពេជ្រមួយពាងក្នុងផ្ទះអញ្ចឹង!!

ចុចអាន៖ ៣ថ្ងៃចុងក្រោយដាច់ឆ្នាំចាស់នេះ មានតែឆ្នាំពិសេស៣ប៉ុណ្ណោះ រពិសដៃធ្វើអីបន្តិចក៏ចំណេញលុយដែរ!

Loading...

LEAVE A REPLY