Home ជំនឿផ្សេងៗ ចូល​ឆ្នាំរកា​នេះ​តើ​ឆ្នាំ​ណា​ខ្លះ​​ឆុង ឆ្នាំ​ណា​ខ្លះ​កាក់កប? ចូរអានវិធីដោះស្រាយឆ្នាំឆុង

ចូល​ឆ្នាំរកា​នេះ​តើ​ឆ្នាំ​ណា​ខ្លះ​​ឆុង ឆ្នាំ​ណា​ខ្លះ​កាក់កប? ចូរអានវិធីដោះស្រាយឆ្នាំឆុង

0
SHARE
Bag,14

ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំរកានឹងមកដល់ឆាប់ៗនេះហើយ បើតាមចិនស៊ែដ៏ល្បីមួយរូប បានប្រាប់ថា មានឆ្នាំខ្លះកាក់កប ឯឆ្នាំខ្លះឆុងនឹងឆ្នាំនេះ ប៉ុន្តែនៅមានដំណោះស្រាយ។

zodiac20172

Loading...

ឆ្នាំដែលឆុង មានឆ្នាំខាល (ឆុងពីម៉ោង ៣ ដល់ ៥ ល្ងាច និង ៩ ដល់ ១១ ព្រឹក) គួរតែសែននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៧ នៅក្នុងផ្ទះដើម្បីកាត់ឆុង និង ឆ្នាំវក (ឆុងម៉ោង ៣ ដល់ ៥ ព្រឹក និង ម៉ោង ៩ ដល់ ១១ យប់) គួរតែសែននៅផ្ទះនៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៧ ដើម្បីកាត់ឆុង។

tiger

 

អ្នកកើតឆ្នាំទាំងពីរមិនគួរ ទៅការដ្ឋានសាងសង់ទេ តែបើមានការសាងសង់ផ្ទះខ្លួនឯងគួរពឹងបងប្អូនឱ្យជួយមើលការខុសត្រូវជំនួស មិនគួរទៅមើលខ្លួនឯងទេ នាំមានរឿងរ៉ាវជាមួយជាងធ្វើផ្ទះ។ កុំទៅបុណ្យសព ព្រោះអាចនាំរឿងស៊យដល់ខ្លួន បើចាំបាច់ខ្លាំងមែនទែនមិនអាចចោលបានមុននឹងទៅត្រូវងូតទឹកឱ្យស្អាតបាត និង ដាក់ផ្លែទទឹមតាមខ្លួន។ ពេលទៅដល់ផ្ទះបុណ្យសព កុំអង្គុយមុខផ្ទះ និង ត្រូវកន្លងក្អមភ្លើងដែលដាក់សម្រាប់ដុតក្រដាសសែនដើម្បី យកឈ្នះវិញ្ញាណខ្មោច។ ពេលត្រឡប់មកពីបុណ្យសពវិញ គួរកុំជិះផ្លូវដដែល គួរជិះផ្លូវផ្សេង។ មុនពេលចូលទៅក្នុងផ្ទះត្រូវ យកផ្កាម្លិះ ផ្កាឈូក ឬ ផ្កាទទឹមទៅបាចលើខ្លួន លុបមុខឱ្យស្អាតបាតសឹមចូលក្នុងផ្ទះ។

monkey

ឆ្នាំជូត (ឆុងម៉ោង ១១ ដល់ ៣ រសៀល និង ម៉ោង ១១ ដល់ ១ យប់) គួរប្រយ័ត្នប្រយែងការធ្វើដំណើរតាមផ្លូវ។ អ្នកកើតឆ្នាំនេះគួរសែនអ្នកតាខ្លាស ដែលមាននៅតាមកន្លែងផ្សេងៗដូចជា វត្តភ្នំ ឬ ក្រុងតាខ្មៅជាដើម។ សំណែនមានដូចជា សាច់ជ្រូកឆៅបីជាន់ មួយដុំ ពងទាឆៅពីរគ្រាប់ ដោយមួយគ្រាប់ដាក់សែនជាមួយសាច់ជ្រូក ឯមួយគ្រាប់ទៀតយកទៅគោះនឹងមាត់ខ្លាបន្តិច ហើយយកទៅគប់លើផ្លូវឧបកិច្ចថាជាគ្រោះថ្នាក់ចរាចរណ៍។

rat

អ្នកកើតឆ្នាំឆ្លូវ ឆុងតិចតួច គួរសែននៅផ្ទះដោយខ្លួនឯងនៅម៉ោង ៥ ដល់ ៦ ល្ងាច នៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ ហើយពេលអុជធូបត្រូវ ឧទ្ទិសដល់ទេវតា ឈ្មោះ ឡេង តិច ដើម្បីជួយថែរក្សាខ្លួន។

cow

ចំណែកអ្នកកើតឆ្នាំម្សាញ់ រកទទួលទានកាក់កបណាស់ក្នុងឆ្នាំរកានេះ ប៉ុន្តែត្រូវចេះទុកដាក់សន្សំសំចៃផង។ ចំណែកអ្នកកើតឆ្នាំ ផ្សេងពីឆ្នាំខាងលើ លោកថាល្អបង្គួរ៕

snake

ចុចអាន៖ រៀបចំផ្ទះចូលឆ្នាំចិន លោកអ្នកដាច់ខាតត្រូវ ប្រយ័ត្នរៀបជំនាងផ្ទះខុស! មើលអត្ថបទនេះមុននឹងរៀប

ចុចអាន៖ ឆ្នាំ២០១៧នេះ តើពណ៌អ្វីជាពណ៌លាភសំណាងសម្រាប់ឆ្នាំអ្នកទៅ? មិនមែនចេះតែក្រហមគ្រប់គ្នានោះទេ!

Loading...

LEAVE A REPLY