Home ជំនឿផ្សេងៗ ថោះ មមី ខាល វក ច ម្សាញ់! ត្រូវចាប់អារម្មណ៍បន្តិច! ព្រោះគឺថ្ងៃនេះហើយ អ្នកនឹង…

ថោះ មមី ខាល វក ច ម្សាញ់! ត្រូវចាប់អារម្មណ៍បន្តិច! ព្រោះគឺថ្ងៃនេះហើយ អ្នកនឹង…

0
SHARE
New-Arrival,11

ថ្ងៃទី១១ ខែ០១ ឆ្នាំ២០១៧នេះ ឆ្នាំទាំង៦ខាងលើនេះ មានឳកាសច្រើនណាស់ ដែលអាចទទួលបានលាភផ្សេងៗគ្នា មិនថាពួកគេទៅណាមកណា តែងមានគេចង់ជួយធុរៈកិច្ចជានិច្ច ហើយថ្ងៃនេះ បើញញឹមអារម្មណ៍ល្អ លាភកាន់តែចូលខ្លាំង។

តែកាលដែលទទួលបានលាភនៅថ្ងៃនេះ ក៏មានលំដាប់ដែរ មានឆ្នាំខ្លះមានភាគរយទទួលបានលាភច្រើន ខ្លះក៏មិនសូវជាមានឳកាសលាភខ្លាំងប៉ុន្មានទេ។ តើឆ្នាំអ្នកនៅលំដាប់ណាដែរ?

Loading...

ឆ្នាំដែលអាចទទួលបានលាភច្រើនជាងគេក្នុងថ្ងៃនេះមាន៖ 

ឆ្នាំថោះ (ទន្សាយ)

នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែងសម្រេចជោគជ័យនិងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀត។លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឱ្យជានិច្ច។

rabbit

ឆ្នាំមមី (សេះ)

នៅថ្ងៃនេះ មានជោគសិរី ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។  អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង ។ ការធ្វើដំណើរ ឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយ ដង។

7

ឆ្នាំខាល (ខ្លា)

នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានបញ្ហាអ្វីមួយចូលមកឱ្យសប្បាយចិត្តផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

3

ឆ្នាំដែលអាចនឹងទទួលបានលាភល្មមក្នុងថ្ងៃនេះមាន៖ 

ឆ្នាំវក (ស្វា)

ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនដូច្នេះទោះកាន់កិច្ចការអ្វីក៏ដោយតោងតែប្រយ័ត្នព្រោះក្រុមមនុស្សបាបមិត្តចាំតែមួលបង្កាច់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។

9

ឆ្នាំច (ឆ្កែ)

ក្នុងថ្ងៃនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាស់ដោយប្រការណាមួយ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយនាំពិបាកក្នុងការដោះស្រាយ។

11

ឆ្នាំម្សាញ់ (ពស់)

នៅថ្ងៃនេះលោកអ្នកទោះចាប់កាន់កិច្ចការងារអ្វីក៏ដោយមានការចម្រើនលូតលាស់និងហុចផ្លែផ្កាដូចជាទីពេញចិត្តជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ៕

6

ចុចអាន៖ រៀបចំផ្ទះចូលឆ្នាំចិន លោកអ្នកដាច់ខាតត្រូវ ប្រយ័ត្នរៀបជំនាងផ្ទះខុស! មើលអត្ថបទនេះមុននឹងរៀប

ចុចអាន៖ អ្នកកើតឆ្នាំទាំង៣នេះ នឹងមានលុយចាយមិនអស់ ក្រោយអាយុ៣០!

Loading...

LEAVE A REPLY