Home ជំនឿផ្សេងៗ ជោគជតារាសីចំពោះ ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មករា ឆ្នាំ ២០១៧

ជោគជតារាសីចំពោះ ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មករា ឆ្នាំ ២០១៧

0
SHARE
New-Arrival,11

1

ឆ្នាំជូត រាសីល្អជាមធ្យម។នៅក្នុងដំណើរជីវិតមនុស្សយើងមិនមាននរណាម្នាក់ជួបជោគសំណាងឬជោគអាក្រក់ជាប់ជាប្រចាំទេម្ល៉ោះហើយប្រាក់កាសដែលលោកអ្នកខិតខំរកបានគប្បីព្យាយាមសន្សំទុកដាក់គ្រាន់ទុកជាទ្រព្យត្រជាក់ត្រជុំទៅថ្ងៃក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការព្យាយាមទាក់ទាញអតិថិជនតែងហុចផ្លែផ្កាគួរជាទីពេញចិត្តហើយពិសេសអ្នកជួញឆ្ងាយតែងអាចប្រមូលផលតូចធំគ្រាន់ចិញ្ចឹមឆ្នាំងបាយផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើជួបព្យុះភ្លៀងកន្លងមកពេលនេះនឹងស្ងប់ស្ងាត់ឡើងវិញហើយបើលោកអ្នកចង់ដោះស្រាយជម្លោះវិវាទជាពេលវេលាល្អបំផុត៕

Loading...

2

ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីមានការប៉ះទង្គិចទៅលើអ្វីមួយក៏ដោយតែងហុចផលល្អមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងជោគជ័យ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបកគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕

3

ឆ្នាំខាល រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរាវល្អចូលមកឱ្យសប្បាយចិត្ត។សម្រាប់ពេលវេលាល្អក្នុងការសម្រេចចិត្តរឿងអ្វីមួយគឺម៉ោង១១,០០ទៅដល់១២,៥៩នាទីថ្ងៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់សន្សឹមៗហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕

4

ឆ្នាំថោះ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីចង់ធ្វើអ្វីក៏ជាឱកាសល្អផងដែរព្រោះថាតែងហុចផ្លែផ្កាដូចជាទីគាប់ចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខហើយបើជាស្នេហាថ្មីថ្មោងផងតែងបានទទួលក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅទៀតផង៕

5

ឆ្នាំរោង រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាណាស់ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់ចិញ្ចឹងឆ្នាំបាយអញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវចូលយាយីច្រើនគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកជួបរឿងប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងយកឈ្នះតែរៀងខ្លួន៕

6

ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ក្នុងមួយរយះកន្លងមកលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនគួរសមម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបបញ្ហាលំបាកច្រើនក្នុងការឆ្លងកាត់។ចំពោះការងារលោកអ្នកបំពេញនៅថ្ងៃនេះវិញតែងមានការលូតលាស់ទៅមុខជាសន្សឹមៗដូចសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានផលចំណូលអ្វីគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយអាចរកចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំកំពុងជួបបញ្ហាខ្វាយខ្វល់ច្រើនបន្តិចព្រោះតែម្នាក់ៗប្រកាន់យកភាពចង់ចាញ់ឈ្នះទុកក្នុងខ្លួនច្រើន៕

7

ឆ្នាំមមី រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬបើធ្វើអ្វីតែងជឿនលឿនទៅមុខគួរសម។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕

8

ឆ្នាំមមែ រាសីស្រុតចុះ។នៅថ្ងៃនេះបើមានការចរចាឬធ្វើអ្វីមួយដែលសំខាន់គប្បីចៀសវាងនៅថ្ងៃនេះក៏ល្អប្រសើរដែរពីព្រោះថាផលមិនល្អនោះងាយកើតឡើងជាងសព្វមួយដង។ការរស់នៅលោកអ្នកក៏ជួបស្ថានភាពតានតឹងអារម្មណ៍ច្រើនដែលងាយកើតបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃណាស់។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកតែភាពមានះដាក់ខ្លួន៕

9

ឆ្នាំវក រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបយាយីបន្តិចហើយទោះបីធ្វើអ្វីក៏ដោយតែងជួបបញ្ហារកាំចិត្តច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទាំងពួងទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណឱ្យសោះប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយហើយមកដេកសោកស្តាយ៕

10

ឆ្នាំរកា រាសីស្រុតចុះ។នៅថ្ងៃនេះការដោះស្រាយបញ្ហាមិនបានច្រើនឡើយពិសេសងាយទទួលរងប៉ះទង្គិចថែមទៀត។ទោះបីយ៉ាងណាពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង៧,០០ទៅដល់១០,៥៩នាទីថ្ងៃ។ការរស់នៅលោកអ្នកឱ្យប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សមានភេទផ្ទុយគ្នាដែលពីបន្តិចបន្តួចឈានដល់ថ្នាក់ស៊ីសាច់ហុតឈាមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។បញ្ហាសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនបន្តិច៕

11

ឆ្នាំច រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារអ្វីតែងផ្តល់ផលល្អជានិច្ច។សម្រាប់ពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង ១១,០០ទៅដល់១២,៥៩នាទីរសៀល។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសមហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ រីឯគូស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕

12

ឆ្នាំកុរ រាសីល្អជាមធ្យម។ថ្ងៃនេះការរស់នៅក៏ដូចជាការប្រកបការងារលោកអ្នកជួបបញ្ហារអាក់រអួលច្រើនពីព្រោះមានក្រុមមនុសុ្សចាំតែមើលកំហុសហើយបង្កបញ្ហានាំឈឺក្បាលច្រើនប៉ុណ្ណោះ។ក្រៅពីនេះលោកអ្នកអាចមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬមនុស្សជាទីស្រឡាញ់របស់ខ្លួនផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕

ចុចអាន៖ ថោះ មមី ខាល វក ច ម្សាញ់! ត្រូវចាប់អារម្មណ៍បន្តិច! ព្រោះគឺថ្ងៃនេះហើយ អ្នកនឹង…

ចុចអាន៖ តើប្រុសស្រីឆ្នាំទាំង១២ គួររៀបការនឹងគូរដែលមានឆ្នាំអ្វីទើបល្អ?

Loading...

LEAVE A REPLY