Home ជំនឿផ្សេងៗ មនុស្សស្រីណាមានប្រជ្រុយទាំង៧នេះលើខ្លួន នាងជានារីសំណាងណាស់ លើសអស់ស្រីដទៃ!

មនុស្សស្រីណាមានប្រជ្រុយទាំង៧នេះលើខ្លួន នាងជានារីសំណាងណាស់ លើសអស់ស្រីដទៃ!

0
SHARE
New-Arrival,11

តាមជំនឿ ប្រជ្រុយរបស់មនុស្ស ប្រុស ឬមនុស្សស្រីមានអត្ថន័យ ដែលបង្ហាញពីជោគវាសនា និង ចរិតលក្ខណៈរបស់បុគ្គលនោះ។ តើទីតាំងប្រជ្រុយ ៧ កន្លែងណាខ្លះរបស់មនុស្សស្រីដែលបង្ហាញពីជោគវាសនាល្អ ?

MTEyNzU4ODU0MjI4MDg0MjM4

Loading...

បញ្ជាក់៖ ទំនាយនេះ ត្រូវបានដកស្រង់ចេញពី ប្រជុំតម្រាសាស្ត្រពិស្ដារ ដែលរៀបរៀងដោយ ឧកញ៉ា រស់ មាន ក្នុង ពុទ្ធសករាជ ២៤១៨ គ្រិស្តសករាជ ១៩៧៣។

១. ប្រជ្រុយត្រង់ត្រចៀកខាងស្ដាំ ជាមនុស្សរណេបរណប ចេះគួរសម ទៅណាមកណា មានជនជាតិ ទាំងពួករាប់អានច្រើន ហើយជាអ្នកមានកតញ្ញូផង។

រូបតំណាង
រូបតំណាង

២. ប្រជ្រុយនៅត្រង់ត្រចៀកខាងឆ្វេង ជាអ្នកមានបញ្ញា ស្រួច ប្រសើរ បើមានប្ដី ប្ដីនោះនឹងបានជាធំ។

រូបតំណាង
រូបតំណាង

៣. ប្រជ្រុយនៅត្រង់ដើមក ខាងស្ដាំ ជាមនុស្សមានស្នេហ៍ក្នុងខ្លួនទៅកាន់ ទីណាមានគេរាប់អាន ហើយគេថាស្ត្រីនោះកិរិយាល្អ ជាមនុស្សមានវាសនាច្រើន បើនឹងមានប្ដីៗនោះឯងនឹងបានទៅជាអ្នកធំ។

រូបតំណាង
រូបតំណាង

៤. ប្រជ្រុយក្រោមដោះ ជាមហាស្នេហ៍ល្អណាស់ ច្រើនមនុស្សជិតឆ្ងាយនាំលាភមកឱ្យជានិច្ច ហើយមានបរិវារច្រើន។

រូបតំណាង
រូបតំណាង

៥. ប្រជ្រុយឋិតនៅទីកំបាំង នឹងល្បីឈ្មោះមានយសសក្ដិ ហើយនឹងមានទ្រព្យច្រើន បើមានស្វាមី ស្វាមីនោះ នឹងបានជាអ្នកធំ បើមានកូនៗនោះ នឹងមានបុណ្យយសសក្ដិដ៏ខ្ពង់ខ្ពស់។

រូបតំណាង
រូបតំណាង

៦. ប្រជ្រុយនៅកណ្ដាល បាតដៃ ទំនាយថាល្អណាស់ ជាមនុស្សមានវាសនាល្អខ្លាំងណាស់។

រូបតំណាង
រូបតំណាង

៧. ប្រជ្រុយនៅកណ្ដាលខ្នង ទំនាយថា ជាមនុស្សមានសំណាងខ្ពស់។

រូបតំណាង
រូបតំណាង

ចុះចំណែកប្រិយមិត្តមាន ប្រជ្រុយនៅកន្លែងទាំង ប្រាំពីរនោះឬអត់? តើយល់យ៉ាងណាដែរ?

ចុចអាន៖ មនុស្សស្រីកើតឆ្នាំទាំង៤នេះពិសេសណាស់ គឺកាន់តែអាយុច្រើន កាន់តែមានភាពទាក់ទាញ!

ចុចអាន៖ ឆ្នាំទាំង៥ ដែលវាសនាកំណត់ឲ្យលំបាកពីក្មេង តែថ្ងៃក្រោយនឹងក្លាយជាអ្នកធំជាមិនខាន!

LEAVE A REPLY