Home កម្សាន្ត ម៉ូដដ៏ពេញនិយមសម្រាប់មនុស្សប្រុស ស្លៀកពាក់យ៉ាងណាទើបឡូយហើយមានមន្តស្នេហ៍?

ម៉ូដដ៏ពេញនិយមសម្រាប់មនុស្សប្រុស ស្លៀកពាក់យ៉ាងណាទើបឡូយហើយមានមន្តស្នេហ៍?

0
SHARE
New-Arrival,11

ធ្លាប់មានគេនិយាយច្រើនណាស់ថាមនុស្សប្រុសគឺមិនសូវថែរក្សារូបសម្បត្តិរបស់ខ្លួនឯងប៉ុន្មាន​ទេ តែកាលមុនគឺជាទស្សនៈផ្សេង។ ឥលូវនេះបើនិយាយពីម៉ូដនិងស្ទាយវិញគឺមានរបៀបម្យ៉ាងម្នាក់ទេ ព្រោះថាអ្នកណាក៏គេស្រលាញ់ខ្លួនរបស់គេដែរ។

Loading...

បងប្អូនបុរសទាំងអស់សូមក្រោកឈរឡើង ក្លាហានក្នុងការបញ្ចេញស្ទាយទាំងអស់គ្នា​ កុំទុក​ខ្លួនឯងចោលនៅក្នុងទូសម្លៀកបំពាក់អី បើសិនជាមិនដឹងថាត្រូវធ្វើយ៉ាងណាទេ សូមក្រឡេកមើលទៅ​ខាងក្រោមនេះ៖

– ម៉ូដនេះគឺបងៗអាចស្លៀកបានក្នុងឪកាសទៅដើរលេងនៅខាងក្រៅ ឬក៏មានការណាត់ជួប​ផ្សេងៗ។ ជាពិសេសគឺមើលទៅកាលីបហាយសូមែនទែន សង្កេតឲ្យច្បាស់បន្តិច ស្ទាយនេះ​ប្រៀបដូចជាស្ទាយរបស់តារាល្បីអាមេរិក ចាស្ទីន ប៊ីប៊ើ អញ្ចឹង។ ម៉ូដនេះអ្នករើសទៅមិនខុស​ឡើយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ក្រាស់នោះអី!

– ងាកមកមើលម៉ូដនេះវិញគឺ​បែបកីឡាបន្តិច ដោយសារតែវាមានខោខ្លីដែលមើលទៅមានភាព​សប្បាយៗសម្រាប់បុរសវ័យក្មេង។ មិនតែប៉ុណ្ណោះ អ្នកអាចស្លៀកនៅពេលដែលអ្នកទៅជួបជុំ​មិត្តភក្តិ និង ជិះស្គីបន្ទះនៅតាមកន្លែងកម្សាន្តនានាបានទៀតផង។

– បើសិនជាបងៗមានការណាត់ជួបជាលើកដំបូង ដោយការទៅមើលកុន ទទួលទានអាហារ​ពេលល្ងាចនោះគឺបងអាចជ្រើសរើសម៉ូដនេះបាន។ អាវយឹតរលុងៗដែលធ្វើឲ្យអ្នកមានភាព​ពោរពេញដោយថាមពល និងសង្ហា គួរឲ្យមានមន្តស្នេហ៍។

– អ្នកអាចជ្រើសរើសសម្លៀកបំពាក់មួយនេះបាននៅពេលដែលអ្នកទៅលេងរមណីយដ្ឋាននានា ឬក៏ដើរផ្សារបានផងដែរ។ អ្វីដែលពិសេសគឺ នៅខែរងារអ្នកស្លៀកមួយកំប្លេនេះចេញទៅក្រៅក៏​បានដែរ។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Loading...

LEAVE A REPLY