Home ចំណេះដឹង ក្បាច់ស្វាគមន៍ព្រះអាទិត្យ (យូហ្គា ភាគបន្ត)

ក្បាច់ស្វាគមន៍ព្រះអាទិត្យ (យូហ្គា ភាគបន្ត)

0
SHARE
New-Arrival,11

សម្រាប់បងប្អូនមិត្តអ្នកអានរបស់យើងដែលបានតាមដាន ព័ត៌មានសុខភាពរបស់យើងគឺច្បាស់​ជាដឹងពីអត្ថប្រយោជន៍នៃការហាត់យូហ្គាហើយ។ ថ្ងៃនេះអ្នកអាចដឹងកាន់តែច្បាស់ថែមទៀត ដោយ​លំហាត់ប្រាណក្បាច់នេះគឺអាចធ្វើឲ្យអ្នកមានការសមាធិល្អជាងមុន សុខភាពល្អ និងអារម្មណ៍ស្រស់​ស្រាយថែមទៀតផង។

ក្បាច់ដែលអ្នកអាចអនុវត្តបានសិនគឺមាន៦ក្បាច់ដែលត្រូវចាប់ផ្តើមដោយមានការកម្តៅសាច់ដុំជាមុនសិនមុននឹងចាប់ផ្តើមហាត់។

Loading...

១. សំពះដែលដាក់នៅដើមទ្រូង

២. ពត់ខ្លួនទៅក្រោយ

            សម្រាប់ក្បាច់នេះអ្នកមិនចាំបាច់ប្រឹងឲ្យអេនដូចគេនោះទេ​ គឺសមត្ថភាពធ្វើបានប៉ុណ្ណាគឺតាម​ហ្នឹង។

៣. អោនចុះមកក្រោម

៤. លើកជើងឆ្វេងមកខាងមុខ

អ្នកអាចសណ្តូកខ្លួនដោយយកដៃរបស់អ្នកមកដាក់នៅចន្លោះជើងរបស់អ្នក តែជង្គង់របស់អ្នក​លើកម្ខាង និងម្ខាងទៀតគឺសណ្តូកជើង។

៥. ច្រត់ដៃលើកខ្លួនរបស់អ្នក

៦. ឪនទៅក្រោយ និង ងើបមកវិញងើបគូថ

            ក្បាច់នេះមានពីរតង់ជាប់គ្នាតែម្តងដែលលោកអ្នកត្រូវធ្វើឲ្យជាប់គ្នាឲ្យបានផងដែរ។ បើមិនច្បាស់សូមមើលរូបខាងក្រោម។

នេះជាក្បាច់ទាំង៦នៃក្បាច់ស្វាគមន៍ព្រះអាទិត្យដែលលោកអ្នកសាកអនុវត្តមុនសិន។ អ្វីដែល​លោកអ្នកត្រូវចាំគឺថា ត្រូវពត់ពេនតាមដែលអ្នកអាចធ្វើបានមិនបាច់ខំប្រឹងឲ្យដូចរូបបេះបិទតែម្តងទេ។ នៅសល់៦ក្បាច់ទៀតដែលអ្នកអាចរង់ចាំនៅអត្ថបទក្រោយបាន សូមរង់ចាំទស្សនាបន្តទៀត។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Loading...

LEAVE A REPLY