Home សុខភាព នឹងសម្រស់ សក់ត្រង់ស្អាតមានអ្វីពិបាក!! ងាយណាស់ បើអ្នកអាននិងដឹងគន្លឹះទាំង៤នេះ!

សក់ត្រង់ស្អាតមានអ្វីពិបាក!! ងាយណាស់ បើអ្នកអាននិងដឹងគន្លឹះទាំង៤នេះ!

0
SHARE
Bag,14

អ្នកណាៗក៏ចង់បានសក់ត្រង់ដែរ ព្រោះថាមើលទៅធ្វើឲ្យអ្នកមានភាពស្រស់ស្អាតនិងមានមន្ត​ស្នេហ៍។ មានវិធីធម្មជាតិជាច្រើនដែលអាចឲ្យសក់របស់អ្នកត្រង់បានដោយមិនចាំបាច់ទៅគាប ឬក៏អ៊ុត​នាំតែអស់លុយច្រើនហើយសក់មានបញ្ហានោះទេ។

១. ជ្រើសរើសផលិតផលជំនួយសក់

Loading...

            សក់ក៏ជាវត្ថុដែលមានជីវិតផងដែរ វាត្រូវការផលិតផលចិញ្ចឹមវាដូចគ្នា។ លើសពីនេះកាលណា​លោកអ្នកជ្រើសរើសផលិតផលដែលមានគុណភាពល្អនិងជំនួយដល់សក់របស់អ្នក នោះអ្នកច្បាស់ជា​ទទួលបានលទ្ធផលដែលល្អជាទីគាប់ចិត្ត។

២. កុំត្រដុសសក់

            នៅពេលដែលអ្នកកក់សក់ហើយគឺអ្នកតែងតែជូតសក់របស់អ្នកឲ្យស្ងួតដោយការត្រដុសខ្លាំងៗ។ ដោយឡែកនេះគឺជាវិធីដែលមិនល្អនោះទេក្នុងការធ្វើឲ្យសក់របស់អ្នកត្រង់។

៣. កុំដម្លើងកម្តៅនៅពេលដែលគាបសក់

            នារីគ្រប់រូបតែងតែគាបសក់ផ្លុំសក់ផ្សេងៗដើម្បីធ្វើឲ្យសក់ត្រង់ល្អ ក៏ប៉ុន្តែពេលខ្លះគាត់បានមើល​រំលងទម្លាប់មួយគឺថា ដម្លើងកម្តៅខ្លាំង។ ការដែលអ្នកដាក់លេខខ្លាំងសម្រាប់ម៉ាស៊ីនគាបសក់ផ្លុំសក់គឺ​មានតែធ្វើឲ្យសក់អ្នកផុយស្រួយងាយនឹងបាក់នៅពេលអ្នកចងសក់ផ្សេងៗ។ ប្រការដែលល្អគួរណាកុំ​ប្រើប្រាស់ម៉ាស៊ីនទាំងអស់នេះច្រើនពេក។

៤. ល្បាយពងមាន់ជាមួយនិងទឹកដោះគោ

            នេះគឺជាវិធីអប់សក់ធម្មជាតិមួយដែលងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ លោក​អ្នកគ្រាន់តែមានស៊ុតមួយគ្រាប់និងទឹកដោះគោពីរកែវ រួចលាយវាចូលគ្នាឲ្យក្លាយទៅជាល្បាយ។ បន្ទាប់មកអ្នកអាចលាបនៅលើសក់រយៈពេល១០នាទី ក្រោយមកទៀតគឺអ្នកអាចយកថង់បា្លស្ទិករុំសក់​នោះមករុំរយៈពេល៣០នាទីទៀត។ អ្នកក៏អាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាផងដែរដើម្បីឲ្យកាន់តែមាន​ប្រសិទ្ធភាពកាន់តែលឿន។ នៅពេលដែលអ្នកធ្វើដូចនេះហើយ អ្នកក៏អាចកក់សក់និងប្រើប្រាស់ថ្នាំអប់​សក់បានផងដែរ។

គន្លឹះទាំងប៉ុន្មាននេះច្បាស់ជាអាចធ្វើឲ្យអ្នកទទួលបាននៅសក់ដែលត្រង់និងរលាស់តាមដែល​លោកអ្នកចង់បាន។ អ្វីទាំងអស់គឺធ្វើឲ្យលោកអ្នកចំណាយលុយអស់តិចនិងទទួលបានប្រសិទ្ធភាព​ឆាប់រហ័ស។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Loading...

LEAVE A REPLY