Home សុខភាព នឹងសម្រស់ ម៉ូដដ៏គួរឲ្យស្រលាញ់សម្រាប់នារីសក់ខ្លី បង្កើនមន្តស្នេហ៍លើសមុនទ្វេដង!

ម៉ូដដ៏គួរឲ្យស្រលាញ់សម្រាប់នារីសក់ខ្លី បង្កើនមន្តស្នេហ៍លើសមុនទ្វេដង!

0
SHARE
New-Arrival,11

ឥលូវនេះគឺនារីយើងភាគច្រើនពេញនិយមណាស់នឹងការកាត់សក់ខ្លីដោយសារតែមើលទៅធ្វើឲ្យមានភាពស្រស់ស្អាតនិងប្លែកភ្នែក។ ប៉ុន្តែសម្រាប់អ្នកដែលមិនពូកែលេងម៉ូដសក់វិញពួកគាត់ពិតជា​មិនដឹងទេថា សក់ខ្លីអាចធ្វើបានច្រើនម៉ូដដូចជាសក់វែងបានដែរ។

Loading...

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ម៉ូដខាងក្រោមនេះគឺជាម៉ូដដែលគួរឲ្យស្រលាញ់និងស្អាតៗណាស់​សម្រាប់អ្នកទាំងអស់គ្នា៖

– ម៉ូដនេះមានសាមញ្ញ គ្រាន់តែអ្នកចាប់សក់មកក្រងពាក់កណ្តាលហើយចងចូលគ្នាទៅនោះ​លោកអ្នកច្បាស់ជាទទួលបានម៉ូដដែលទាក់ទាញមួយនេះបានហើយ។ សក់នេះគឺអាចទៅចូល​រួមពិធីផ្សេងដូចជា មង្គលការ ខួបកំណើតឬក៏ជប់លៀងផ្សេងៗបានផងដែរ។

– ខាងក្រោមនេះវិញ គឺអ្នកលើកសក់ពាក់កណ្តាលហើយបួងទៅជាការស្រេច។ វាមានភាពងាយ​ស្រួលមែនទែន ព្រោះសក់ខ្លីមិនចាំបាច់ត្រូវធ្វើម៉ូដអ្វីច្រើននោះទេ ដោយគ្រាន់តែបួងទទួលបាន​ម៉ូដសក់ថ្មីប្លែកមួយបាត់ទៅហើយ។

– រីឯមួយនេះវិញគឺ ពុះសក់ជាពីររួចហើយក្រងវាពីលើដល់ក្រោមដែលចាប់ចងជាទីទុយ។ អ្នក​អាចធ្វើនៅពេលទៅសាលារៀនបាន ព្រោះថាមើលទៅឃើញក្មេងគួរឲ្យស្រលាញ់ខ្លាំងណាស់​។

ចុងក្រោយគេនេះគឺរបៀបឡូយកាលីបបន្តិចហើយ អ្នកគ្រាន់តែចាប់សក់ចងហើយបួងនៅខាង​ក្រោមជិតកញ្ចឹងក ដោយទុកសក់ខាងមុខបន្តិច។ បន្ទាប់មកអ្នកយកកន្សែងចងធ្វើជាបូទៅជា​ការស្រេចទៅហើយ។ ម៉ូដនេះអាចទៅដើរលេងជាមួយមិត្តភក្តិឬក៏ទទួលទានអាហារនៅទី​កន្លែងណាក៏បានដែរ។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Loading...

LEAVE A REPLY