Home សុខភាព នឹងសម្រស់ កែងដៃខ្មៅមែនទេ អាក្រក់មើលណាស់មែនទេ? សាកល្បងវិធីទាំងនេះ ទទួលបានលទ្ធផលដ៏ភ្ញាក់ផ្អើល!

កែងដៃខ្មៅមែនទេ អាក្រក់មើលណាស់មែនទេ? សាកល្បងវិធីទាំងនេះ ទទួលបានលទ្ធផលដ៏ភ្ញាក់ផ្អើល!

0
SHARE
New-Arrival,11

កែងដៃគឺជាផ្នែកមួយនៃរាងកាយដែលមានសារៈសំខាន់មួយដែរ ដោយសារតែភាគច្រើនយើង​ចូលចិត្តច្រត់កែងដៃនិងកកិតជាមួយរបស់រឹងផ្សេងៗផងដែរ។ កត្តាទាំងនេះហើយដែលធ្វើឲ្យវាមាន​បញ្ហាខ្មៅនិងគ្រើមទៀតផង។ ដើម្បីឲ្យវាមានភាពទន់និងតឹងណែនមិនខ្មៅវិញនោះ អ្នកអាចធ្វើបាន​តាមវិធីខាងក្រោមនេះ៖

– អ្នកអាចប្រើប្រាស់ ក្រូចឆ្មារ យកមកញីនៅកែងដៃដែលខ្មៅនោះ ហើយត្រូវទុកវាចោលរយៈ​ពេល៣ម៉ោងដើម្បីឲ្យវាជ្រាបចូលកម្ចាត់កោសិការខ្មៅនោះចោល។ ក្រោយមកអ្នកអាចលាងជា​មួយទឹកក្តៅឧណ្ណៗ អ្នកអាចអនុវត្តប្រមាណជា២ទៅ៣សប្តាហ៍ពិតជាឃើញលទ្ធផលជាក់ជា​មិនខាន។

Loading...

– វិធីទីពីរនេះគឺយើងអាចប្រើប្រាស់ល្បាយដែល អ្នកគ្រាន់តែយកស្ករសក៏បាន ត្នោតក៏បាន រួច​មកយកប្រេងអូលីរ ឬប្រេងដូងក៏បានមកលាយចូលគ្នាឲ្យសព្វ។ បន្ទាប់មកអ្នកយកវាមកខាត់​លើកែងដៃរបស់អ្នកថ្នមៗមិនត្រូវដុសវាខ្លាំងពេកទេ ដើម្បីកុំឲ្យកោសិការទៅជម្រុះចោលស្បែក​ខ្មៅនោះមិនទាន់។

– អ្វីដែលអ្នកមិនអាចបំភ្លេចបានគឺធ្វើយ៉ាងណាត្រូវតែមានផលិតផលដើម្បីជំនួយឲ្យស្បែកកែងដៃរបស់អ្នកមានសភាពសស្រស់ថា្ល។ ជាពិសេសធ្វើយ៉ាងណាឲ្យវាមានជាតិសំណើមមិនប្រេះ​ស្រការនោះទេ។

អ្នកត្រូវមានភាពអត់ធ្មត់សម្រាប់វិធីធម្មជាតិទាំងអស់នេះវាអាចមានប្រសិទ្ធភាពសន្សឹមៗតែ​ប៉ុណ្ណោះ។ សម្រាប់ផលិតផលសម្រាប់ប្រើប្រាស់គឺជំនួយស្បែកឲ្យមានសំណើមធម្មតាទេមិនមានជាតិ​គីមីអ្វីឡើយ។

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Loading...

LEAVE A REPLY