Home បច្ចេកវិទ្យា ឈប់គាំងហើយ! ប៊ូតុង​ Home​ របស់​ iPhone 7​ អាច​ជំនួស​ដោយ​បច្ចេកវិទ្យា​ថ្មី​យ៉ាង​អស្ចារ្យ​

ឈប់គាំងហើយ! ប៊ូតុង​ Home​ របស់​ iPhone 7​ អាច​ជំនួស​ដោយ​បច្ចេកវិទ្យា​ថ្មី​យ៉ាង​អស្ចារ្យ​

0
SHARE
New-Arrival,11

ដំណឹងលេចលឺថ្មីទាក់ទងនឹង iPhone 7 របស់ Apple កំពុងទាក់ទាញអារម្មណ៍របស់ប្រិយមិត្តយ៉ាងខ្លាំង ក្នុងនោះសម្រាប់ដំណឹងលេចលឺចុងក្រោយនេះ បានឲ្យដឹងថាប៊ូតុង Home របស់នៅមានដដែល តែវាគ្រាន់តែជារង្វង់មួយនៅក្រោមកញ្ចក់តែប៉ុណ្ណោះ។

តាមរយៈនេះគឺប្រហែលជាបង្ហាញថា ប៊ូតុង Home ដែលធ្លាប់ចុចបាន នឹងជំនួសដោយការ Touch ដូចនៅលើអេក្រង់ធម្មតាវិញ ហើយនេះគឺជាការបញ្ចូលនៃបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្ដូររបៀបនៃការប្រើប្រាស់ដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ iPhone ជំនាន់ក្រោយរបស់ Apple។

Loading...

ក្នុងនោះប្រភពបានមកពីរូបភាពខាងលើបានឲ្យដឹងទៀតថា ប៊ូតុង Home ថ្មីនេះ មានរបៀបប្រើប្រាស់មុខងារថ្មី គឺទីមួយ ប៉ះរួចហើយសង្កត់វានឹងបើកសំដៅទៅ Siri ទីពីរប៉ះពីរដងវានឹងតម្រង់ទៅរកការផ្លាស់ប្ដូរកម្មវិធី ឬ Multitasking។ សម្រាប់ការស្កេនក្រយៅដៃវិញ គឺប្រហែលស្ថិតនៅលើប៊ូតុង Home នេះដដែលដែរ ដោយពេលនេះក្រុមហ៊ុន Qualcomm និង Sonavation កំពុងអភិវឌ្ឍបច្ចេកវិទ្យានេះ យកមកដាក់នៅក្រោមកញ្ចក់អេក្រង់តែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ធ្លាប់ជួបបញ្ហារឿង Home buttons នេះប៉ុន្មានដងរួចមកហើយ ក្នុងនោះមានដូចជារឿងឆាប់ខូច ឬចុចមិនទៅជាដើម ហើយនេះអាចជាមូលហេតុនៅពីក្រោយការផ្លាស់ប្ដូរនេះ ណាមួយទៀតវាអាចជាការ Update ដ៏អស្ចារ្យមួយរបស់ iPhone 7 ទៀតផង។

ដោយ៖ TJ TodaySharing

Loading...

LEAVE A REPLY