Home បច្ចេកវិទ្យា Google កំពុងសំងំផលិតស្មាតហ្វូន ប្រើស្លាកសញ្ញាផ្ទាល់ខ្លួន ដើម្បីប្រជែង Apple និង Samsung

Google កំពុងសំងំផលិតស្មាតហ្វូន ប្រើស្លាកសញ្ញាផ្ទាល់ខ្លួន ដើម្បីប្រជែង Apple និង Samsung

0
SHARE
Bag,14

ក្រុមហ៊ុន Google បាននឹងកំពុងតែសំងំបង្កើតស្មាតហ្វូន ដោយប្រើប្រាស់ស្លាកសញ្ញាផ្ទាល់ខ្លួន (Self-branded ) ហើយនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុចម្បងដែលក្រុមហ៊ុន Google ចង់បង្កើតស្មាតហ្វូនផ្ទាល់ខ្លួននេះ គឺដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Apple និង Samsung ជាពិសេសគឺ Apple តែម្ដង ព្រោះថាបច្ចុប្បន្នប្រព័ន្ធដំណើរការ Android របស់ Google កំពុងតែពេញនិយម ដូច្នេះវាជាកត្តាមួយជំរុញឲ្យស្មាតហ្វូន Google ងាយទទួលបានជោគជ័យ។

 

ប្រភពដែលជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា ស្មាតហ្វូនថ្មី ដែល Google កំពុងបង្កើតនោះ មិនជាប់ពាក់ព័ន្ធនឹង Nexus ដែលចេញលក់នៅលើទីផ្សារនាពេលកន្លងមកឡើយ ប៉ុន្តែក្រុមហ៊ុន Google ក៏មិនបោះបង់ចោល Nexus ផងដែរ។

Loading...

បើទោះបីជាព័ត៌មាននេះ គ្រាន់តែជាពាក្យចចាមអារ៉ាមក្ដី ប៉ុន្តែនៅថ្មីៗនេះ លោក Sundar Pichai នាយកប្រតិបត្តិ Google បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនកំពុងតែធ្វើការវិនិយោគបន្ថែមទៀត ទៅលើអាជីវកម្មទូរស័ព្ទ៕

ប្រភព៖ telegraph

ដោយ៖ TJ TodaySharing

Loading...

LEAVE A REPLY