Home កម្សាន្ត តួឯកស្រីថៃនាង Aom បដិសេដពត៌មានកែសម្រស់ក្រោយមុខមាត់ប្រែស្អាតជាងមុន ប្រកាសថាគ្រាន់តែ….

តួឯកស្រីថៃនាង Aom បដិសេដពត៌មានកែសម្រស់ក្រោយមុខមាត់ប្រែស្អាតជាងមុន ប្រកាសថាគ្រាន់តែ….

SHARE
Bag,14

យ៉ាងម៉េចវិញដែរ? តារាសម្ដែងស្រីវ័យក្មេងតួឯកស្រីរាងតូចច្រលឹងនាង Aom Sushar Manaying បានចេញមុខបដិសេដពត៌មានកែមុខក្រោយពីមានពាក្យចចាមអារ៉ាមលេចលឺដោយឃើញរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតជាងមុនឡើងទ្វេរដង តើដោយសារមូលហេតុអ្វីវិញ?

Loading...

តារាសម្ដែងស្រីថៃនាង Aom គឺជាអ្នកសម្ដែងស្រីវ័យក្មេងមួយរូបដែលប្រឡូកក្នុងវិស័យសិល្បះជាយូរឆ្នាំមកហើយ។ ប្រជាប្រិយភាពរបស់តារាស្រីដួងនេះមិនមែនតែនៅក្នុងស្រុកនោះទេ ថែមទាំងមានអ្នកគាំទ្រក្រៅប្រទេសផងដែរដូចជានៅប្រទេសចិន។ រឿងដែលនាងសម្ដែងក៏បានទទួលការគាំទ្រនៅទីនោះជាមួយនឹងការសម្ដែងរួមគ្នានឹងតារាប្រុសថៃលោក Mike Pirat Nitipaisalkul​ដូចជានៅក្នុងរឿងផ្ទះស្នេហ៍បែបថៃផងដែរ។ ទន្ទឹមនឹងការកើនឡើងនៅភាពល្បីល្បាញតារាស្រីដួងនេះក៏ត្រូវបានគេសង្កេតឃើញថា មានរូបសម្រស់ប្រែប្រួលកាន់តែស្រស់ស្អាតជាងមុនរហូតមានពត៌មានលេចលឺថាមានការកែកុនសម្រស់ផងដែរ។ ពាក់ពន្ធ័នឹងពត៌មានដែលបានលើកឡើងនេះតួឯកស្រីរាងតូចច្រលឹងមុខខ្ជូតរូបនេះក៏បានផ្ដល់កិច្ចសម្ភាសន៍បកស្រាយដែរថា នាងមិនបានកែមុខអីនោះទេតែគ្រាន់តែបានធ្វើធ្មេញជាលើកទី៥ហើយផងដែរ។ ហើយនេះក៏អាចមើលទៅប្រែប្រួលបូកផ្សំនឹងនាងបានប្ដូរស្ទាយនៃការផាត់មុខប្លែកមុនផងដែរ។

ចុចអាន៖ តារាស្រីថៃ១០ដួង ជាប់ឈ្មោះជាស្រីស្អាតប្រចាំឆ្នាំ២០១៧នេះ! តើមានអាយដូលអ្នកទេ?

ចុចអាន៖ សង្ហារជាងឆ្ងាយម៉េស! តួសម្ដែងនាយអេនៅក្នុងរឿងPee Mak បានចំណាយលុយកែមុខពេលនេះរឹតសង្ហារលើសដើម!!

Comments

comments