Home កម្សាន្ត តួចិត្តអាក្រក់តែសម្រស់បាននាងFai បែកបាក់គូរស្នេហ៍សារជាថ្មីទាំងរូបនាងក៏ព្យាយាមបំផុតហើយរយៈពេល..ឆ្នាំកន្លងមក!!

តួចិត្តអាក្រក់តែសម្រស់បាននាងFai បែកបាក់គូរស្នេហ៍សារជាថ្មីទាំងរូបនាងក៏ព្យាយាមបំផុតហើយរយៈពេល..ឆ្នាំកន្លងមក!!

SHARE
Bag,14

តារាសម្ដែងស្រីដែលតែងតែដើរតួអង្គជានារីចិត្តអាក្រក់ក្នុងរូបសម្រស់ដ៏ស្រស់ស្អាតប្រិមប្រិយនាង Fai Nattapat Wipatcorntragoon ពេលនេះបានទទួលស្គាល់ថាខ្លួននិងគូរស្នេហ៍ពិតជាបានបែកបាក់ចែកផ្លូវគ្នាដើរម្ដងទៀតហើយ ហើយរឿងរ៉ាវស្នេហាជីវិតក្រៅរឿងរបស់នាងក៏ត្រូវបានបញ្ចប់ទោះបីជានាងកុំរក្សាវារយៈពេលជាច្រើនឆ្នាំនេះកន្លងមកក៏ដោយ។

តារាស្រីថៃនាង Fai Nattapat ជាអ្នកសម្ដែងនិងជាអ្នកចម្រៀងដ៏ឆ្នើមមានទឹកដមសំលេងដ៏ពិរោះមួយរូបនៅក្នុងសិល្បះថៃ។ នៅក្នុងការសម្ដែងយើងតែងតែឃើញតួអង្គស្រីរូបនេះដើរតួជានារីចិត្តអាក្រក់ទាំងដែលមានរូបសម្រស់យ៉ាងស្រស់ស្អាតផូរផង់ដូចជានៅក្នុងរឿងនិស្ស័យកម្មព្រះភូមិជាដើម។ ចំណែកនៅក្នុងរឿងរ៉ាវស្នេហាជីវិតពិតនាងត្រូវបានគេដឹងដែរថាធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាប្រុសរូបសង្ហារលោក Mac Weerakaniz អ្នកចម្រៀងនិងអ្នកបង្ហាញម៉ូតរបស់ថៃមួយរូប។ តែថ្មីៗនេះគូរស្នេហ៍តារាមួយគូរនេះបានប្រកាសចែកផ្លូវគ្នាដើរជាលើកទីពីរ បន្ទាប់ពីធ្លាប់មានការបែកគ្នាហើយក៏ជួបជុំគ្នាវិញរួចម្ដងមកហើយ។ ដោយខាងនាង Fai ក៏បានបង្ហាញអារម្មណ៍ខូចចិត្តចំពោះស្នេហាដែលខំសាងឡើងរួចគ្នាអស់រយៈពេល៦ឆ្នាំមកហើយតែចុងក្រោយក៏នៅតែដល់ផ្លូវបំបែកដដែល។ ​

Loading...

-នាងFai និងអតីតសង្សារ

ចុចអាន៖ ភាពខុសគ្នារវាងរឿង “My Love From The Star” បែបថៃនិងបែបកូរ៉េ! កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!

ចុចអាន៖ ធំម្ល៉ឹងៗអ្នកណាមិនចង់នៅ! បើកបង្ហាញផ្ទះដ៏ធំស្កឹមស្កៃរបស់តួម្តាយដកសោក នាង Jeab Sopidnapa!

Comments

comments